របៀបមើលអ្នកលួចប្រើ កុំព្យូទ័រ - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Sunday, June 12, 2016

របៀបមើលអ្នកលួចប្រើ កុំព្យូទ័រ

របៀបពិនិត្យ មើលកុំព្យូទ័រ មានអ្នកលួចប្រើ?មនុស្ស​ម្នាក់​ៗ តែងតែ​ត្រូវ​ការ​ភាពឯកជន ឬ privacy ផ្ទាល់​ខ្លួន មិន​ថា​ជា​អ្នក​រៀន IT ឬ មុខ​វិជ្ជា​ផ្សេង​ៗ​នោះ​ទេ។ ជាមួយ​គ្នា​នេះ computer របស់​លោកអ្នក​អាច​នឹង​ត្រូវ​មិត្ត​រួម​បន្ទប់ ឬ​បង​ប្អូន​ លួច​យក​ទៅ​ប្រើប្រាស់​ដោយ​មិន​មាន​ការ​អនុញ្ញាត ដែល​​​ថ្ងៃ​នេះ សំបុក​អាយធី នឹង​បង្ហាញ​នូវ​គន្លឹះ​ងាយៗ​ ខ្លី​ៗ ក្នុង​ការ​តាម​ដាន​ថាតើ​​ computer​​ របស់អ្នក មាន​អ្នក​លួច​យក​ប្រើ​ឬ​យ៉ាង​ណា ដូច​ត​ទៅ៖
សម្រាប់​លោកអ្នក​ដែល​ប្រើប្រាស់ Mac OS Xសម្រាប់​លោក​អ្នក​ដែល​ប្រើប្រាស់ Mac OS X លោកអ្នក​នឹង​ត្រូវ​ប្រើប្រាស់ Console ពី​ក្នុង Applications > Utilities ​ឬ​ដោយ​ចុច Spotlight​ និង​វាយ​បញ្ចូល​ពាក្យ​ថា Console ។
3បន្ទាប់​មក​ទៀត​ សូម​វាយ​បញ្ចូល​ពាក្យ​ថា Wake reason នៅត្រង់​កន្លែង​ស្វែងរក នោះ​លោកអ្នក​នឹង​ទទួល​បាន​ព័ត៌មាន​ដែលម៉ាស៊ីន​​​ត្រូវ​បាន​បើក​ដំណើរការ​​ ជាក់​ជា​មិន​ខាន ។
3សម្រាប់​លោកអ្នក​ដែល​ប្រើប្រាស់ Windows
ជា​ដំបូង​ សូម​​​ចុច​គ្រាប់​ចុច Win នៅ​លើ​ក្ដារចុច និង​វាយ​បញ្ចូល​ពាក្យ​ថា Event និង​ជ្រើស​យក View event logs ដែល​ស្ថិត​នៅ​ខាង​ឆ្វេង​នោះ ។
3 បន្ទាប់​មក​ សូម​ចុច​សញ្ញា​ព្រួញ​ខាង​មុខ Windows Logs ឬ​ធ្វើ​ការ​ Double-click ក៏​បាន ។
3ពេល​នោះ លោកអ្នក​នឹង​ឃើញ​មាន​ផ្ទាំង Filter Current Log បង្ហាញ​ឡើង​មក។ នៅ​ត្រង់ Event Sources សូម​ធីក​យក Power-Troubleshooter និង​ចុច OK ។
3 លោកអ្នក​នឹង​ទទួល​បាន​ព័ត៌មាន​ដែលម៉ាស៊ីន​​​ត្រូវ​បាន​បើក​ដំណើរការ​ នៅ​ក្នុង​ផ្ទាំង Event Viewer ផ្នែក​កណ្ដាល។ ពេល​នេះ លោកអ្នក​អាច​កំណត់​សម្គាល់​បាន​ហើយ​ថា ​តើ​មាន​អ្នក​លួច​ចូល​មក​​ប្រើប្រាស់​ម៉ាស៊ីន​កុំព្យូទ័រ​របស់​លោកអ្នក​ឬ​ ទេ។
3ដើម្បី​ជា​ជំនួយ​បន្ថែម​នោះ លោកអ្នក​គប្បី​ចូល​ទៅ​មើល​ក្នុង Recent Documents ឬ​ក៏ browser history ជាដើម ដែល​អាច​នឹង​ជា​គន្លឹះ​តាម​ដាន​បន្ថែមទៀត​ផង​ដែរ។
ប្រភព: itcambo

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages