អ្នកប្រើប្រាស់ iPhones, iPads and Macs ជាច្រើនបានជួបប្រទះនឹងការគាំង Safari browser នៅពេលប្រើរបារ address។ វាជាបញ្ហាដែលបានចោទឡើងលើទូរស័ព្ទ និងកុំព្យូទ័រ។
បញ្ហានេះបណ្តាលមកពីមូលហេតុមខងារស្វែងរក search suggestions របស់ Safari។ នៅពេលដែលអ្នកប្រើប្រាស់វាយបញ្ចូល URL ក្រុមហ៊ុន Apple នឹងផ្ញើរអ្វីដែលអ្នកបានវាយបញ្ចូលទៅកាន់ server របស់ខ្លួន ហើយវានឹងផ្ញើរត្រលប់មកវិញដោយផ្តល់លក្ខណៈស្វែងរកស្វ័យប្រវត្ត។
គំនិតនេះ គឺមានបំណងចង់ឱ្យដំណើរការចូលវ៉ិបសាយរហ័ស ប៉ុន្តែវាបែរជាបង្ករឱ្យមានលក្ខណៈខ្វះចន្លោះក្នុង server ដែលជាមូលហេតុនាំឱ្យ Safari គាំង។
របៀបបិទនៅខណៈពេលដែលអ្នកកំពុងរង់ចាំ ការជួសជុលជាផ្លូវការ នៅមានវិធីមួយទៀតដែលអ្នក អាចការពារ មិនឱ្យ iPhone, iPad ឬ Mac របស់អ្នកគាំងបាន។ ដំបូង អ្នកត្រូវចូលទៅក្នុង Settings លើ iPhone ឬ iPad ចុចលើពាក្យ Safari។ បន្ទាប់មកទៀតអ្នកនឹងឃើញពាក្យ ‘Safari Suggestions’ ទាញវាបិទវិញ (turn it to off)។
ក្រៅពីនេះ នៅមានវិធីសាស្រ្តមួយទៀត ដែលអ្នកអាចប្រើ Private Browsing mode ដើម្បីការពារបានផងដែរ។ ដើម្បីអនុវត្តរបៀបនេះ អ្នកត្រូវចូលទៅ Safari និងចុចលើពាក្យ Tab icon ដែលស្ថិតនៅផ្នែកខាងស្តាំគៀនខាងក្រោម រួចជ្រើសយកពាក្យ Private ឬបើមិនដូចច្នេះ អ្នកអាចប្រើ browser របស់ Chrome ជំនួសសិនក៏បាន។ សូមបញ្ជាក់ថា បញ្ហានេះកើតមានឡើងតែលើស្មាតហ្វូន ឬថេប្លេតដែលប្រើ iOS 9.2, iOS 9.2.1 និង iOS 9.3 beta ហើយប្រព័ន្ធប្រតិបត្តិទាំងនេះពុំទាន់មានកាលបរិច្ឆេទកំណត់ update នៅឡើយទេ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ក្រុមហ៊ុន Apple កំពុងស្វែងរកដំណោះស្រាយជូនអ្នកប្រើប្រាស់។
No comments:
Post a Comment