Airbus ​នឹង​សាកល្បង​តាក់ស៊ី​អាកាស​នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ​ - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, October 6, 2017

Airbus ​នឹង​សាកល្បង​តាក់ស៊ី​អាកាស​នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ​




ក្រុមហ៊ុន​ផលិត​យន្តហោះ​ Airbus ​និយាយ​ថា​ខ្លួន​នៅ​តែ​ស្ថិត​លើ​ផ្លូវ​ឈាន​ទៅ​រក​ការ​សាកល្បង​តាក់ស៊ី​អាកាស​ CityAirbus នៅ​ដំណាច់​ឆ្នាំ​ក្រោយ​នេះ​។ក្រុមហ៊ុន​ផលិត​យន្តហោះ​របស់​បារាំង​ Airbus ​បាន​អះអាង​ថា​ គោលដៅ​ហោះ​ហើ​លើក​ដំបូង​នេះ​នឹង​លេច​រូបរាង​បន្ទាប់​ពី​ផ្នែក​ឧទ្ធម្ភាគចក្រ​របស់​ខ្លួន​បាន​បញ្ចប់​ការ​តេស្ត​លើ​ដី​នៃ​ប្រព័ន្ធ​រុញ​ច្រាន​ដោយ​ជោគជ័យ​សម្រាប់​ CityAirbus។ លោក​ Marius Bebesel ​ប្រធាន​វិស្វករ​របស់​គម្រោង​ CityAirbus ​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ឥឡូវ​នេះ​យើង​មាន​ការ​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​នៃ​ប្រតិបត្តិការ​ប្រព័ន្ធ​រុញច្រាន​អេឡិចត្រូនិក​របស់​ CityAirbus ​ដែល​យើង​នឹង​បន្ត​ការ​សាកល្បង​យ៉ាង​ម៉ត់ចត់​ខណៈ​ការ​ជួប​ជុំ​គ្នា​មើល​ការ​ហោះហើរ​របស់​ Airbus នឹង​លេច​រូបរាង​ឡើង។
តាក់ស៊ី​អាកាស​ CityAirbus ​ដែល​មាន​ថាមពល​ថ្ម​អាច​ចុះ​ចត​ និង​ហោះហើរ​ទាំង​បញ្ឈរ​បាន​អាច​ដឹក​មនុស្ស​បាន​ ៤ នាក់​នឹង​បង្ក​ភាព​ងាយស្រួល​ដល់​អ្នក​ដំណើរ​ដោយ​បញ្ចៀស​ទីតាំង​កក​ស្ទះ​ដូចជា​ព្រលាន​យន្តហោះ​​និង​ស្ថានីយ​រថភ្លើង​ជាដើម​ក្នុង​ចម្ងាយ​ ១២០ ​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ។ សូម​បញ្ជាក់​ថា​ CityAirbus ​មាន​អ្នក​បើក​ (pilot) ​ប៉ុន្តែ​អាច​ប្រតិបត្តិការ​ដោយ​ស្វ័យ​ប្រវត្តិ​ក្រោយ​ពេល​បច្ចេកវិទ្យា​អភិវឌ្ឍ​ឡើង​៕
ប្រភព៖Sabay

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages