iPhone 8, iPhone 8 Plus និង iPhone X គឺជាស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន Apple ភ្ជាប់មកជាមួយនូវ ប្រព័ន្ធ ប្រតិបត្តិការណ៍ iOS 11 មានសមត្ថភាពល្អ ជាងមុន ឯបច្ចេកវិទ្យាវិញ ក៏មិនធម្មតាផងដែរ។ សព្វថ្ងៃនេះ iPhone 8 & 8 Plus ក៏មានវត្តមាន នៅក្នុង ទីផ្សារស្រុកយើងហើយ នៅឡើយតែ iPhone X ទេ ដែលមិនទាន់ មកដល់។ ប៉ុន្តែមានចំនុចមួយ ដែលយើងសង្កេត ឃើញថា មុខងារ HDR គឺមិនមាននៅក្នុង កម្មវិធី Camera នោះទេ ខុសពីម៉ូឌែល iPhone 7 & 7 Plus ចុះក្រោម ដែលមានភ្ជាប់ មុខងារនេះ មកជាស្រេច។ អញ្ចឹងតើគួរធ្វើ ដូចម្តេច អាចដាក់មុខងារ HDR បានដូចមុន?
ឥលូវនេះ ខ្ញុំនឹងប្រាប់គន្លឹះខ្លី និង ងាយស្រួលមួយ ដល់មិត្តអ្នកអាន ដែលកំពុងប្រើ iPhone 8, iPhone 8 Plus និង (iPhone X) អំពីរបៀប ដាក់មុខងារ HDR នៅក្នុងកម្មវិធី Camera ដូចដើមវិញ៖
1.ដំបូង សូមចូលទៅកាន់ Settings រួចអូសចុះក្រោម ស្វែងរកកម្មវិធី Camera បន្ទាប់មកសូមធ្វើការ ចុចចូល ហើយគ្រាន់តែ ចុចបើក ដំណើរការត្រង់ពាក្យ Auto HDR គឺរួចរាល់។ 2.ចុងក្រោយ អ្នកនឹងទទួលបានមុខងារ HDR នៅក្នុងកម្មវិធី Camera របស់អ្នកវិញ។
សូមបញ្ជាក់ផងដែរថា HDR គឺជាមុខងារមួយ ដែលអាចជួយអោយរូបភាព ដែលអ្នកបានថត មានភាពច្បាស់, មានពណ៌ដិតល្អ មើលទៅទាក់ទាញ ផងដែរ ប៉ុន្តែមុខងារនេះ មិនមែនចេះតែអាច ប្រើប្រាស់ សម្រាប់ថត បានគ្រប់ពេលនោះដែរ ព្រោះស្ថានភាពខ្លះ បើយើងប្រើ មុខងារ HDR វាអាចធ្វើអោយរូបភាព ដែលថតបាន លែងល្អទៅវិញ។
ប្រភព៖Cambo-report
No comments:
Post a Comment