ឆ្នាំមុន MSI បានប្រកាសចេញនូវម៉ាស៊ីនកុំព្យូទ័រថ្មីសម្រាប់លេងហ្គេម ដែលស្ថិតនៅក្នុងត្រកូល Vortex ជាមួយនឹងរូបរាងបញ្ឈរស្រដៀងទៅនឹងម៉ាស៊ីន MacBook Pro របស់ Apple ផងដែរ តែសម្រាប់ចុងឆ្នាំនេះ ជាមួយនឹងជំនាន់ថ្មីរបស់ Vortex ក្រុមហ៊ុន MSI បានច្នៃប្រឌិតថ្មី ក្នុងការកែប្រែរូបរាងរបស់ Vortex ឲ្យកាន់តែមានភាពងាយស្រួលក្នុងការទុកដាក់ និងយកតាមខ្លួនផងដែរ ដោយកែពីបញ្ឈរទៅជាផ្ដេក បែបសំបែ៉តវិញ ដោយបន្ថែមកម្លាំងម៉ាស៊ីនឲ្យកាន់តែខ្លាំងថែមមួយកម្រិតទៀត។
Vortex ថ្មីនេះមានឈ្មោះហៅថា G25 មានរូបរាងដូចទៅនឹងម៉ាស៊ីនហ្គេមពពួក Console ផងដែរ ជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំងនៅផ្នែកខាងក្នុង ដោយ MSI បានបំពាក់មកជាមួយនឹងផ្នែករឹងសេរីចុងក្រោយរបស់ម៉ាស៊ីន Desktop មកបំពាក់នៅក្នុងម៉ាស៊ីនតូចមួយនេះ។ ជាក់ស្ដែង G25 មានពីរជម្រើសសម្រាប់ធ្វើការជ្រើសរើស ទៅតាមកម្លាំង និងទឹកលុយរបស់អតិថិជនរបស់ MSI ដូចខាងក្រោម៖
Vortex G25
- CPU Core i5-8400
- RAM DDR4 16GB Bus 2400MHz
- M.2 256GB + HDD 1TB
- GPU GTX 1060 6GB
- USB 3.1 Type C x 1
- USB 3.0 Type A x 2
- HDMI 1.4 x 2
- រន្ធកាស 3.5mm x 1
- រន្ធដោត Mic ស្រូបសម្លេង x 1
- WiFi 802.11ac
- តម្លៃ 1499$
Vortex G25
- CPU Core i7-8700
- RAM DDR4 16GB Bus 2400MHz
- M.2 256GB + HDD 1TB
- GPU GTX 1070 8GB
- USB 3.1 Type C x 1
- USB 3.0 Type A x 2
- HDMI 1.4 x 2
- រន្ធកាស 3.5mm x 1
- រន្ធដោត Mic ស្រូបសម្លេង x 1
- WiFi 802.11ac
- តម្លៃ 1999$
Vortex G25 ទាំង 2 ជម្រើសនេះចាប់ផ្ដើមបើកកុម៉្មង់ឲ្យទិញទុកមុនហើយតាមរយៈគេហទំព័រទិញទំនិញ Online មួយចំនួនដូចជា Newegg, Gentech PC, Mobile Advance និង Excaliber ជាដើម។ សម្រាប់ថ្ងៃចេញលក់គឺចាប់ផ្ដើមនៅចុងខែនេះ ត្រូវនឹងថ្ងៃទី 23 ដូច្នេះសម្រាប់អ្នកគាំទ្រផលិតផល MSI ដែលចង់បានម៉ាស៊ីនតូចហើយស្ដើង G25 គឺជាជម្រើសល្អមួយ ព្រោះវាងាយស្រួលក្នុងការទុកដាក់ ហើយផ្នែករឹងខាងក្នុងក៏ជាកម្លាំងរបស់ម៉ាស៊ីន Desktop ថែមទៀត លើកលែងតែបន្ទះ RAM ចេញប៉ុណ្ណោះ។
ប្រភព៖Cambo-report
No comments:
Post a Comment