របៀប​ការពារមេរោគ​ Spyware ឆ្លង​ចូល​ទៅ​កុំព្យូទ័រ​របស់​អ្នក​ - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Sunday, November 5, 2017

របៀប​ការពារមេរោគ​ Spyware ឆ្លង​ចូល​ទៅ​កុំព្យូទ័រ​របស់​អ្នក​


Spyware ជា​ទម្រង់​មួយ​នៃ Malware ដែល​អាច​ឆ្លង​លើ​កុំព្យូទ័រ និង​រៀបចំ​កែប្រែ Browser settings ដោយ​ផ្លាស់ប្ដូរ​នូវ​ Home page និង​កែប្រែ​លទ្ធផល​នៃ​ការ Search របស់​អ្នក​។ 
ទោះ​ជា​អ្នក​កែប្រែ Browser settings វិញ​ក៏ Spyware ផ្លាស់ប្ដូរ​រាល់​ពេល​អ្នក​បិទ​បើក​កុំព្យូទ័រ​។ អ្នក​ប្រហែល​ជា​អាច​ឃើញ​មាន​ផ្ទាំង​ពាណិជ្ជកម្ម​លោត​មក ដែល​មិន​ទាក់ទង​នឹង​គេហទំព័រ​អ្នក​ចូល​មើល​។ Spyware ក៏​អាច​ដំឡើង Keyloggers លើ​កុំព្យូទ័រ ដែល​អាច​ទាញ​យក​នូវ​ព័ត៌មាន​ Username និង Password របស់​អ្នក​លើ​ទំព័រ​មួយ​ចំនួន ដោយ​ថត​ទុក​នូវ Keyអ្នក​ចុច​ពេល Login ចូល​គណនី​អ្នក​។
ដូច្នេះ អ្នក​គួរ​ប្រយ័ត្នប្រយែង​ចំពោះ Spyware ដែល​អាច​ពិនិត្យ​មើល​ចំនុច​មួយ​ចំនួន​ខាងក្រោម​ដើម្បី​ការពារ​ចំពោះ​បញ្ហា​នេះ​៖
- ដំឡើង​កម្មវិធី Anti-Spyware
កម្មវិធី​កំចាត់​មេរោគ​ភាគច្រើន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្គាល់​នូវ​ប្រភេទ Malware ខុសៗ​គ្នា រួម​ទាំង Spyware ប៉ុន្តែ​ប្រហែល​ជា​មិន​អាច​ពិនិត្យ​ដឹង​គ្រប់ Spyware បាន​ទេ​។ ដូច្នេះ​អ្នក​គួរ​ចំណាយ​លើ​កម្មវិធី​ Anti-spyware ឬ​ទាញ​យក​កម្មវិធី​ឥត​គិត​ថ្លៃ​ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​ប្រយុទ្ធ​នឹង Spyware។ ពេល​អ្នក​ដំឡើង​រួច អ្នក​ត្រូវ​ប្រាកដ​ថា​ប្រើ​កំណែ​ទម្រង់​ចុង​ក្រោយ​។
- ប្រយ័ត្នប្រយែង​ពេល​ចូល​ប្រើ​គេហទំព័រ​
Spyware ជា​ធម្មតា​ដំឡើង​លើ​កុំព្យូទ័រ​អ្នក​ពេល​អ្នក​ចូល​ប្រើ​គេហទំព័រ​ដែល​មាន​បង្កប់​នូវ​មេរោគ​ប្រភេទ​នេះ​។ ដូច្នេះ​រាល់​ការ​ចុច​លើ Links ឬ​ទាញ​យក​កម្មវិធី​គួរ​ធ្វើ​លើ​គេហទំព័រ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​។
-ពិនិត្យ​មើល​ពេល​មាន​ផ្ទាំង Window លោត​មក​
Malware អាច​ដំឡើង​នូវ Spyware លើ​កុំព្យូទ័រ​អ្នក ដោយ​លោត​ផ្ទាំង Window។ ប្រសិនបើ​អ្នក​ឃើញ​មាន​ផ្ទាំង Window លោត​មិន​ទំនង កុំ​ចុច​លើ Agree ឬ OK ដើម្បី​បិទ​ផ្ទាំង​នោះ ដែល​វា​នឹង​ដំឡើង Malware លើ​កុំព្យូទ័រ​។ អ្នក​គួរ​ចុច Alt + F4 ឬ​ចុច​លើ អក្សរ​ X លើ​ជ្រុង​ខាង​ស្តាំ​នៃ​ផ្ទាំង Window នោះ​ដើម្បី​បិទ​។
- ប្រើ​កំណែទម្រង់​ចុង​ក្រោយ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​
អ្នក​គួរ​ប្រើ​កំណែទម្រង់​ចុង​ក្រោយ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដើម្បី​ពង្រឹង​ដល់​សុវត្ថិភាព​របស់​ប្រព័ន្ធ​។
- ប្រើ Patches លើ​កម្មវិធី​បាន​ដំឡើង​លើ​កុំព្យូទ័រ​
អ្នក​គួរ​ប្រាកដ​ថា​បាន​ប្រើ​នូវ Patches កំណែទម្រង់​ចុង​ក្រោយ​លើ​កម្មវិធី​អ្នក​ដូចជា Microsoft Office, កម្មវិធី​របស់ Adobe និង Java ដើម្បី​ការពារ​ពី​ការ​បង្កប់​នូវ Spyware ក្នុង​នោះ​។
- កំណែ​ទម្រង់ Browser
អ្នក​គួរ​ធ្វើ​កំណែ​ទម្រង់​កម្មវិធី Web browsers អ្នក ព្រម​ទាំង​គ្រប់ Plug-in និង Add-on ដើម្បី​ប្រាកដ​ថា Browser មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រាប់​អ្នក​នូវ​កម្មវិធី​ដែល​អាច​ដំឡើង​បាន​ និង​បង្ហាញ​នូវ​សកម្មភាព​ដែល​មាន​សុវត្ថិភាព​។​
- បើក​នូវ Firewall
Firewalls ត្រួត​ពិនិត្យ​មើល​បណ្ដាញ និង​រារាំង​នូវ​ចរាចរណ៍​គួរ​ឲ្យ​សង្ស័យ ដែល​អាច​ការពារ Spyware ឆ្លង​លើ​ប្រព័ន្ធ​អ្នក​។ អ្នក​អាច​បើក​ដំណើរការ​នូវ Microsoft Windows Internet Connection Firewall សម្រាប់​កុំព្យូទ័រ​អ្នក​៕
ប្រភព៖Sabay

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages