សាកថ្ម iPhone 5 របស់អ្នក ឲ្យបញ្ឈរជាមួយ KERO ជំនាន់ថ្មីសម្រាប់ អ្នកប្រើប្រាស់ទូរស័ព្ទ iPhone 5 ទាំងអស់ដែលកំពុងចង់ជាវយកនូវឧបករណ៍សាកថ្មទូរស័ព្ទដោយដាក់បញ្ឈរ បាន សូមបង្វែអារម្មណ៍របស់អ្នកជាមួយឧបករណ៍ Minimalist KERO Cable ដែលអាចឲ្យទូរស័ព្ទ iPhone របស់អ្នកអាចដាក់បញ្ឈរបានអំឡុងពេលសាកថ្ម ហើយ Devices ម៉ូដែលរូបនះត្រូវបានដាក់លក់លើវ៉ិបសាយ Kickstarter នៅសប្តាហ៍នេះហើយ។KERO ប្រើប្រាស់សម្រាប់ដាក់ទូរស័ព្ទ iPhone 5 របស់លោកអ្នកឲ្យសាកថ្មនៅលើវាដោយស្ថិតក្នុងស្ថានភាពបញ្ឈរងាយស្រួល ហើយមានតែវីដេអូខាងក្រោមទេ ដែលអាចឲ្យអ្នកអាចយល់ជ្រាបច្បាស់ទាក់ទងនឹងឧបករណ៍ KERO ជំនាន់ថ្មីនេះ។
KERO គឺជាឧបករណ៍ដ៏តូចច្រឡឹងមួយសម្រាប់ដាក់បញ្ឈរទូរស័ព្ទ iPhone 5 របស់អ្នក វាត្រូវបានរចនាឡើងជាមួយទម្ងន់ ១៦៤ ក្រាម ច្នៃដោយសារធាតអាលុយមីញ៉ូម ហើយលោកអ្នកអាចដាក់ Devices នេះឲ្យនៅមួយកន្លែងក៏បានដែរ ដោយវាមានបន្ទះ Sticker ជ័រមួយនៅខាងក្រោមនៃ KERO អាចស្អិតជាប់នឹងតុឬទូរបស់អ្នក។
No comments:
Post a Comment