Acunetix គឺកម្មវិធី Web Application Security scanner មួយដែលកំពុងពេញនិយម។ ក្នុងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នេះ វេបសាយផ្លូវការរបស់ពួកគេគឺត្រូវបានហេគ ។ ទំព័រមុខ (http://www.acunetix.com) គឺមិនដំណើរការឡើយ រួមមានទាំងប្លុករបស់ Acunetix ផងដែរ។ ហេគឃ័រ ប្រហែលជាបានរកឃើញនូវចំនុចខ្សោយដែលមានហានិភ័យខ្ពស់បំផុតនៅក្នុងម៉ាសីុនមេ ឬក៏ចំនុចខ្សោយនៅក្នុង web application ដែលអាចនាំទៅដល់ការវាយប្រហារ (deface) ។
ក្នុងពេលដែលអ្នកកំពុងអាននេះ (ព្រឹកថ្ងៃ០៥ ខែមិថុនា) វេបសាយរបស់ពួកគេកំពុងតែបិទ (មិនទាន់ដំណើរការនៅឡើយ) ។ ពួកគេប្រហែលជា កំពុងធ្វើការជួសជុលវាហើយ ។ វេបសាយ Acunetix គឺជាភស្តុតាងជាក់ស្តែងមួយដែលបង្ហាញថាអ្វីៗទាំងអស់គឺអាចត្រូវហេគ ហើយសូហ្វវែរមិនអាចការពារអ្នកពីសំណាក់ហេគឃ័របានឡើយ។
ខាងក្រោមនេះគឺជាផ្ទាំង screenshot ដែលត្រូវបានចាប់យកដោយអ្នកអានមុនពេលដែលវេបសាយនេះត្រូវបានបិទមិនដំណើរការ ។ នៅក្នុងទំព័រ ដែលទទួលរងការវាយប្រហារ (deface) អ្នកអាចឃើញនូវសារស្វាគមន៍ Croatian Prime Minister – Tihomir Oreskovic ដែលបានហៅថាគឺជានាយករដ្ឋមន្ត្រីដែលល្អបំផុត ៕
ប្រភព៖ Secudemy.com
No comments:
Post a Comment