មានធនាគារមួយទៀតហើយត្រូវបានទទួលរងគ្រោះដោយការលួចសាច់ប្រាក់រាប់លានដុល្លា ដូចគ្នាទៅនឹងធនាគារកណ្តាលបង់ក្លាេដសដែរ នោះគឺជាធនាគារអ៊ុយក្រែន ដែលត្រូវបានបាត់បង់ទឹកប្រាក់ចំនួន ១០លានដុល្លាអាមេរិកដោយសារហេគឃ័រ ។
កាសែតជាភាសាអង់គ្លេសមានឈ្មោះថា KyivPost បានធ្វើការអៈអាងថាសមាជិកនៃសាខារបស់សហគមន៍ ISACA បានធ្វើការបញ្ចេញព័ត៌មានអំពីការលួចប្រាក់ នេះនៅពេលដែលពួកគេត្រូវបានជួលឲ្យធ្វើការស៊ើបអង្កេតអំពីបញ្ហានេះ។
ពួកគេបានធ្វើការអៈអាងថា មានធនាគាររាប់សិប (ដែលភាគច្រើននៅរុស្សី និងអ៊ុយក្រែន) ត្រូវទទួលរងការវាយប្រហារហើយបាត់បង់ប្រាក់រាប់រយលានដុល្លាក្នុង វិធីសាស្ត្រនេះ។
ជាធម្មតា ហេគឃ័របានធ្វើការកំណត់គោលដៅធនាគារណាមួយសិន មុនពេលចាប់ផ្តើមវាយប្រហារ ដែលជាទូទៅពាក់ព័ន្ធជាមួយនឹងការផ្តល់ពាក្យបញ្ជាក្លែងក្លាយ ដើម្បីបង្វែរសាច់ប្រាក់ ដោយប្រើប្រាស់នូវ Swift inter-banking messaging system ។
ក្រុមនេះគឺប្រើប្រាស់នូវកម្មវិធីដែលអាចរកបាននៅតាមអ៊ិនធឺណិត និងព័ត៌មានរួមផ្សំនានាក្នុងការវាយប្រហារ ។ ក្នុងពេលនេះធនាគារមិនបានធ្វើការចែករំលែកព័ត៌មាន គ្នាទៅវិញទៅមកឡើយ ហើយមានការភ័យខ្លាចព័ត៌មានចេញផ្សាយជាសាធារណៈ – នេះបើតាមលោក Aleksey Yankovsky បាននិយាយ។ សហគមន៍ ISACA បានធ្វើការបញ្ជាក់ថា លោក Yankovskyb មិនបាននិយាយក្នុងនាមជាសហគមន៍ ISACA ឡើយ គឺក្នុងនាមខ្លួនលោកផ្ទាល់ជាទីប្រឹក្សា ។
ក្នុងករណីនេះដដែល SWIFT បានធ្វើការនិយាយជាថ្មីម្តងទៀតថា ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនមិនមែនជាមូលហេតុនៃការលួចនោះឡើយ។ មាននូវពាក្យចចាមអារាមថា SWIFT អាចបិទទំនាក់ទំនងជាមួយធនាគារមួយចំនួនដែលមិនបានធ្វើការងារសន្តិសុខរបស់ខ្លួនឲ្យសមស្របទៅតាមស្តង់ដារ។
សម្រាប់អត្តសញ្ញាណរបស់ហេគឃ័រ ក្រុមហ៊ុន Symantec បានធ្វើការអៈអាងថា វាអាចជាប់ពាក់ព័ន្ធជាមួយនឹងក្រុមល្បីល្បាញមួយឈ្មោះថា Lazarus ដែលភ្ជាប់ទៅនឹង North Korea ។ ហើយក្រុមនេះដែរ ក៏ត្រូវបានគេគិតថាជាក្រុមដែលទទួលខុសត្រូវ ទៅលើការវាយប្រហារលើ Sony Pictures ៕
ប្រភព៖ Information Security / ប្រែសម្រួលដោយ៖ SecuDemy.com
No comments:
Post a Comment