ការពារ​​ Facebook ពីការ Hack - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Thursday, June 16, 2016

ការពារ​​ Facebook ពីការ Hack

ត្រឹម​តែ​លេខ​សម្ងាត់​មួយ​​មុខ​ មិន​អាច​ការពារ​គណនី​ Facebook របស់​អ្នក​ពី​ការ​ Hack ចូល​របស់​ជន​ខិលខូច​បាន​ឡើយ​ ពោល​ទាមទារ​ឲ្យ​ប្រើ​ប្រាស់​មុខងារ​ដែល​មាន​ស្រាប់​លើ​ Facebook មួយ​ចំនួន​ទៀត​ ដើម្បី​ធានា​សុវត្ថិភាព​បាន​ខ្ពស់។
១. Log Out ពី​ទូរសព្ទ​ណា​ដែល​អ្នក​មិន​​ប្រើ​ប្រាស់ក្នុង​ករណី​ដែល​បាន​ខ្ចី​ទូរសព្ទ​របស់​នរណា​ដើម្បី​ Login ចូល​គណនី​ Facebook រួច​ហើយ​ភ្លេច​ Log Out ចេញ​វិញ​ អ្នក​អាច​ Log Out បាន​​តាម​រយៈ​ទូរសព្ទ​ដៃ​របស់​អ្នក​ ដោយ​ចូល​ទៅ​​កាន់​ Active Session តាម​រយៈ Settings ​កម្មវិធី Facebook។ បន្ទាប់​មក​ចុច​សញ្ញា​ “X” លើ​ Session ណា​មួយ​ដែល​អ្នក​មិន​ស្គាល់។

២. Login Alerts
មុខងារ​ ​Login Alerts ​​នឹង​លោត​ Notification លើ​គណនី​ Facebook ដែល​អ្នក​កំពុង​ប្រើ​ប្រាស់​ រៀង​រាល់​ពេល​ដែល​នរណា​ម្នាក់​ Login ចូល​គណនី​ Facebook អ្នក​នៅ​លើ​ឧបករណ៍​ផ្សេង។ អ្នក​អាច​ដំណើរ​ការ​វា​បាន​ដោយ​ចូល​តាម​​រយៈ​ Security Settings លើ​ Facebook ហើយ​អ្នក​ក៏​អាច​កំណត់​ឲ្យ​វា​ផ្ញើ​ Mail ទៅ​កាន់​អ្នក​បាន​ផង​ដែរ។


៣. ប្រើ​ស្រទាប់​ការពារ​ពីរ​តង់ Login Approvals
Login Approvals ប្រៀប​ដូច​ជា​ស្រទាប់​ការពារ​មួយ​ជាន់​ទៀត​ពី​លើ​លេខ​សម្ងាត់​របស់​អ្នក​ ដែល​វា​ផ្ដល់​ជូន​សុវត្ថិភាព​ខ្ពស់។ ​ក្រោយ​​ដំណើរ​ការ​វា​រួច​ Facebook នឹង​តម្រូវ​ឲ្យ​អ្នក​បញ្ចូល​លេខ​កូដ​មួយ​តង់​ទៀត​រៀង​រាល់​ពេល​ Login ចូល​ Facebook ដោយ​លេខ​កូដ​នឹង​ផ្ញើ​ទៅ​កាន់​លេខ​ទូរសព្ទ​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ។ ដើម្បី​ដំណើរ​ការ​ចូល​តាម​​រយៈ​ Security Settings រួច​ចាប់​ផ្ដើម​កំណត់​តាម​ដំណាក់​កាល។






No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages