មាស សុខសោភា រំលឹកចម្រៀង​១​បទ​ ផ្ទុះ​ខ្លាំង​បំផុត​នៅ Town​ - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Sunday, June 12, 2016

មាស សុខសោភា រំលឹកចម្រៀង​១​បទ​ ផ្ទុះ​ខ្លាំង​បំផុត​នៅ Town​

ថ្មីៗ​នេះ​កញ្ញា មាស សុខសោភា បាន​ចូល​រួម​កម្មវិធី Live ផ្ទាល់​ពី​បណ្ដាញ​សង្គម​ Facebook ដើម្បី​ផ្សព្វ​ផ្សាយ អាល់ប៊ុម Original ទី១ របស់​ខ្លួន​ដែល​នឹង​ចេញ​លក់​ក្នុង​ថ្ងៃ​នេះ​ហើយ ស្រប​គ្នា​នេះ​ដែរ​កញ្ញា​បាន​រំលឹក​ដល់​ចម្រៀង​១​បទ​ដែល​ផ្ទុះ​ខ្លាំង​បំផុត​តាំង​ពី​ចូល​ផលិតកម្ម​ Town ផង​ដែរ។

មាស-សុខសុភា5

កញ្ញា មាស សុខសោភា បាន​លើក​ឡើង​ថា៖ “រយៈពេល​ប្រមាណ​ជា​៥ឆ្នាំ​​​ហើយ​ដែល​ខ្ញុំ​បាន​ចូល​ Town ហើយ​ជាង​១០​ឆ្នាំ​ហើយ​ដែរ ដែល​ខ្ញុំ​បាន​ចូល​សិល្បៈ​ បទ​ទី​១​នៅ​ Town ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ផ្ទុះ​ខ្លាំង​នោះ​គឺ​បទ “I am Sorry” គឺ​ផ្ទុះ​ខ្លាំង​ទាំង​​ចម្រៀង​ និង MV”។ កញ្ញា បន្ត​ថា​បន្ទាប់​ពី​បទ​”I am Sorry” ហើយ​គឺ​បទ “លើ​លោក​នេះ​ខ្ញុំ​ស្រលាញ់​ម៉ាក់​ខ្ញុំ​ជាង​គេ” ក៏​ផ្ទុះ​ដែរ។ បទ “I am Sorry” បាន​ចេញ​​លក់​លើ​ទី​ផ្សារ​កំឡុង​ឆ្នាំ ២០១០ ចំណែក​ឯ​បទ “លើ​លោក​នេះ​ខ្ញុំ​ស្រលាញ់​ម៉ាក់​ខ្ញុំ​ជាង​គេ” ចេញ​​លក់​លើ​ទី​ផ្សារ​កំឡុង​ឆ្នាំ ២០១៤។
​​​​
13394021_1038678632877187_5999544787148572185_n
 (Original អាល់ប៊ុម​ទី​១)

សម្រាប់​អាល់ប៊ុម ដែល​នឹង​ចេញ​លក់​នៅ​ថ្ងៃ​នេះ​ជា Original Soloអាល់ប៊ុម​ ឬ អាល់ប៊ុម​ទោល​ទី១ ស្នា​ដៃ​បទ​ភ្លេង​ថ្មី​សុទ្ធ​មិន​ចម្លង ហើយ​ក៏​ជា​អាល់ប៊ុម​ទោល​​លើក​ដំបូង​របស់​​​កញ្ញា​ផង​ដែរ៕


អត្ថបទ៖ SAMEDY​​​

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages