ដូចនេះការប្រើប្រាស់មុខងារប្រព័ន្ធសុវត្ថិភាពពិតជាមានសារៈសំខាន់ ខ្លាំងក្លាបំផុតមិនថាស្មាតហ្វូន Android ឬ iOS ឡើយ។
យើងសូមណែនាំមុខងារសុវត្ថិភាពទាំង 6 ដែលអ្នកប្រើប្រាស់ iPhone ទាំងអស់គប្បីគិតគូពិចារណាទៅលើការប្រើប្រាស់ ដើម្បីការពារស្មាតហ្វូនរបស់អ្នកនៅពេលបាត់បង់ ឬមិនចង់អោយនរណាម្នាក់កាន់ប្រើប្រាស់ជាដើម។ មុខងារប្រព័ន្ធសុវត្ថិភាពទាំង 6 មានដូចខាងក្រោម៖
- លេខកូដសម្ងាត់
មុខងារលេខកូដសម្ងាត់នេះនរណាក៏ដឹងដែរ ហើយអ្នកប្រើប្រាស់ iPhone ភាគច្រើនតែងតែប្រើប្រាស់វាដើម្បីការពារមិនអោយនរណាម្នាក់ចុច ពិសេសប្អូនៗកុមារ។ ដើម្បីដំណើរការមុខងារលេខកូដសម្ងាត់នេះសូមចូលទៅកាន់ Settings > Touch ID & Passcode បន្ទាប់មកសូមចុច Turn Passcode On ជាការស្រេច។ រីឯ iPhone ដំនើរការជំនាន់ iOS មុននេះបន្តិច គឺស្រដៀងគ្នាដោយគ្រាន់តែចូលទៅកាន់ Settings > Passcode និងចុច Turn Passcode On ជាការស្រេច ក្នុងនោះ iPad និង iPod Touch ក៏មានដំណើរការដូចគ្នាផងដែរ។
- ប៊ូតុងស្កេនស្នាមម្រាមដៃ
មុខងារនេះគឺពិសេសជាងគេបំផុតសម្រាប់អ្នកប្រើប្រាស់ iPhone 5s ឡើងទៅ iPhone 6s Plus ទាំងអស់ដោយអ្នកអាចប្រើប្រាស់ស្នាមម្រាមដៃរបស់អ្នកដើម្បីដោះសោរ ស្មាតហ្វូនរបស់អ្នក បានន័យថាមានតែម្រាមដៃអ្នកមួយប៉ុណ្ណោះដែលអាចដោះសោរ iPhone 5s ឡើងទៅនោះបាន។ ដើម្បីដំណើរការមុខងារ Touch ID ឬស្កេនម្រាមដៃសូមចូលទៅ Settings > Touch ID & Passcode > Add a Fingerprint ជាការស្រេច។
បញ្ជាក់: អ្នកអាចបន្ថែមម្រាមដៃបាន 5 ក្នុងទូរស័ព្ទមួយ តែអ្នកតម្រូវអោយមានលេខកូដសម្ងាត់ផងដែរ ដើម្បីសុវត្ថិភាពផ្សេងៗនៅពេលប៊ូតុងនោះមានបញ្ហាជាដើម -ល-។
- ដំណើរការមុខងារ iCloud
មុខងារ iCloud គឺជាប្រព័ន្ធសុវត្ថិភាពដ៏ខ្លាំងក្លាបំផុតមួយដែលបានធ្វើអោយចំនួន ចោរកម្មលួចទូរស័ព្ទជាច្រើនថយចុះបានច្រើន តែវាក៏បានធ្វើអោយអ្នកប្រើប្រាស់ iPod Touch, iPad និង iPhone ជាច្រើនឈឺចុកចាប់មិនតិចនោះទេ នោះក៏ដោយសារតែពេលតម្លើងជំនាន់ប្រព័ន្ធប្រតិបត្តិការ iOS ក៏ដូចជា Erase Device ម៉ាស៊ីនឧបករណ៍បានជាប់ Lock iCloud ដែលបញ្ហានេះតែងតែកើតឡើងចំពោះអ្នកប្រើប្រាស់ទូរស័ព្ទមួយទឹក ឬទូរស័ព្ទចោរលួចជាដើម។ ដូច្នេះ Cambo Report សូមណែនាំប្រិយមិត្តទាំងអស់មិនបាច់ប្រើប្រាស់មុខងារនេះក៏បាន ព្រោះបើមានបញ្ហាអ្នកនឹងត្រូវចំនាយលុយរាប់រយដុល្លាដើម្បីដោះ ស្រាយបញ្ហានោះ។
- ដំណើរការមុខងារ iCloud Backup
Backup ម៉ាស៊ីន iPhone របស់អ្នកគឺជារឿងសំខាន់មួយ ដែលអ្នកអាចដំណើរការមុខងារនេះបានដោយប្រើប្រាស់កុំព្យូទ័រដំណើរ ការដោយ Windows និង Mac OS X តាមរយៈកម្មវិធី iTunes ឬមួយក៏អ្នកអាចដំណើរការមុខងារ iCloud Backup នៅក្នុងស្មាតហ្វូនរបស់អ្នកផ្ទាល់ដោយចូលទៅកាន់ Settings > iCloud បន្ទាប់មកចុះទៅក្រោមអ្នកនឹងឃើញពាក្យថា Storage & backup សូមចុចលើពាក្យនោះ រួចបើកមុខងារ iCloud Backup ជាការស្រេច។
បញ្ជាក់: ការប្រើប្រាស់មុខងារ Backup តាមរយៈ iCloud គឺមានល្បឿនយឺត និងតម្រូវអោយម៉ាស៊ីនរបស់អ្នកភ្ជាប់ទៅកាន់អ៊ីនធឺណែតជាមុនសិន។ ដើម្បីដំណើរការមុខងារនេះបានអ្នកតម្រូវអោយមាន Account មុខងារ iCloud ជាមុនសិន។
- ដំណើរការមុខងារ Find My iPhone
វាពិតជាសំខាន់នៅពេលទូរស័ព្ទរបស់អ្នកទាំងអស់គ្នាបានបាត់ដោយមិនដឹង ខ្លួន ហើយក្នុងទូរស័ព្ទនោះមានរូបភាព វីដេអូ និងឯកសារសំខាន់ អ្នកកុំព្រួយបារម្មណ៍អី អ្នកអាចប្រើប្រាស់មុខងារ Find My iPhone ដើម្បីស្វែងរកទូរស័ព្ទរបស់អ្នកមកវិញមិនថាទូរស័ព្ទនោះនៅទីណា ឡើយ អោយតែវាភ្ជាប់ទៅកាន់អ៊ីនធឺណែតភ្លាមអ្នកនឹងដឹងយ៉ាងច្បាស់ថាវា នៅទីណា។ ផ្ទុយទៅវិញបើស្មាតហ្វូននោះនៅឆ្ងាយពីអ្នក ដែលអ្នកមិនអាចទៅដល់នោះ អ្នកក៏អាចបញ្ជាអោយ Lock ទូរស័ព្ទនោះពីចម្ងាយក៏បាន មានន័យថាបើចោរលួច ឬអ្នករើសបាន iPhone របស់អ្នកបើកទូរស័ព្ទភ្ជាប់ទៅកាន់អ៊ីនធឺណែតទូរស័ព្ទនឹងជាប់ Lock មិនអាចប្រើប្រាស់បានតែម្ដងហើយវានឹងក្លាយជាដុំលោហៈធាតុមួយ។
- Encrypt Your Data
មុខងារ Encrypt your Data ក៏មានសារៈសំខាន់ផងដែរ វាអាចដំណើរការទៅបានលុះត្រាណាតែម៉ាស៊ីនរបស់អ្នកបានដំណើរការ មុខងារ Touch ID ឬ Passcode ជាដើម ដូចទៅនឹងអ្វីដែលខ្ញុំបានរៀបរាប់ខាងលើ។ អញ្ចឹងដើម្បីដំណើរការមុខងារនេះគឺស្រួលបំផុត ដំបូងអ្នកត្រូវមានលេខកូដសម្ងាត់នៅលើម៉ាស៊ីន ឬមុខងារស្កេនម្រាមដៃ បន្ទាប់មកសូមចូលទៅកាន់ Settings > Touch ID & Passcode បន្ទាប់មកចុះទៅក្រោមអោយអស់អ្នកនឹងឃើញមានពាក្យថា Erase Data សូមចុចដំណើរការវាជាការស្រេច។
បញ្ជាក់: មុខងារនេះនឹងជួយដល់អ្នកបានច្រើននៅពេលស្មាតហ្វូនត្រូវបានបាត់ ហើយជាប់សោរ បើនរណាម្នាក់ចុចដោះលេខកូដនោះខុសចំនួន 10 ដងមានន័យថាម៉ាស៊ីន iPhone នឹងធ្វើការលុបចោលទិន្នន័យទាំងអស់នៅក្នុងទូរស័ព្ទ ហើយរាល់ឯកសារជាច្រើនរបស់អ្នកនឹងត្រូវលុបចោល។
ជាចុងក្រោយខ្ញុំសូមប្រាប់ទៅដល់អ្នកប្រើប្រាស់ iDevice ទាំងអស់ថា បើក្នុងស្មាតហ្វូន ឬថេប្លេតរបស់អ្នកមានអ្វីសំខាន់ អ្នកគប្បីប្រើប្រាស់មុខងារទាំង 6 ខាងលើ តែសូមមេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ ព្រោះអ្នកអាចនឹងមានការភ្លេចភ្លាំង ដែលជាហេតុបង្កអោយមានបញ្ហាទៅដល់ការជាប់ Lock ម៉ាស៊ីនបាត់បង់ឯកសារជាដើម។ យ៉ាងណាមិញវាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកទាំងអស់ គ្នា ពិសេសអ្នកមានភារកិច្ចធំៗដែលមានរឿងមិនចង់អោយនរណាម្នាក់ដឹង។
No comments:
Post a Comment