ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះបានលើកឡើងថាគាត់នៅតែប្រើប្រាស់កុំព្យូទ័រដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows ហើយថ្មីៗនេះគាត់បានប្ដូរមកប្រើទូរសព្ទ Android វិញ ដោយថាទូរសព្ទ Android មានកម្មវិធី (Software) Microsoft ច្រើន។ លោក Chris Wallace ដែលជាអ្នកសម្របសម្រួលក៏បានជីកឫសសួរបន្តថា ៖ "អ៊ីចឹង អត់មានប្រើ iPhone ទេ?”។ លោក Bill Gates តបវិញថា ៖ "ទេ គ្មាន iPhone ទេ”។
នេះបង្ហាញពីភាពផ្ទុយគ្នាមួយរវាងលោក Satya Nadella ជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft បច្ចុប្បន្ន ដែលហាក់បើកចិត្តទូលាយលើ Apple។ ជាក់ស្ដែងកាលពីប៉ុន្មានឆ្នាំមុនលោក Satya បានបង្ហាញពីប្រព័ន្ធម៉ែល Outlook របស់ Microsoft
ដោយយក iPhone ធ្វើជាជំនួយ។
ត្រឡប់មករកលោក Bill Gates វិញ គ្រួសាររបស់លោកតែងប្រកាន់ជំហរយ៉ាងរឹងមាំលើការមិនប្រើផលិតផលរបស់ Apple។ កាលពីឆ្នាំ ២០១៣ លោក Bill Gates បានលើកឡើងថាកូនៗរបស់គាត់មិនដែលសុំទិញផលិតផល Apple នោះទេ។ ដល់ឆ្នាំ ២០១៥ អ្នកស្រី Melinda Gates ភរិយាលោក Bill Gates បានបកស្រាយថាសូម្បីតែ Apple Watch ក៏មិនអាចឲ្យគ្រួសារត្រកូល Gates ចាប់អារម្មណ៍លើ Apple ដែរ៕
No comments:
Post a Comment