ពេលអ្នកកាត់តរូបភាពប្រភេទ RAW រួច អ្នកអាច Export រូបភាព និងបញ្ចប់ការកាត់តលើ Photoshop ដោយប្រើប្រាស់ Tools និង មុខងារផ្សេងៗដែលវាមាន។ បើនិយាយឲ្យខ្លី Lightroom គួរតែជាផ្នែកចាំបាច់មួយសម្រាប់ដំណើរការកាត់តរូបភាព ដូច្នេះអ្នកអាចពិនិត្យគន្លឹះទាំង ១០ ខាងក្រោមសម្រាប់សម្រួលការងារលើការកាត់តរូបភាពរបស់អ្នក៖
១. ការ Import រូបភាព
អ្នកអាចចុចលើប៊ូតុង Import នៅខាងក្រោមផ្នែកខាងឆ្វេងនៃ Interface ពេលអ្នកស្ថិតនៅក្នុង Library module។ ពេលផ្ទាំង Import បើក អ្នកអាចប្រើប្រាស់ File tree (បង្ហាញ Folder ជាបញ្ជីដោយអាចពិនិត្យមើលអ្វីដែលមានក្នុង Folder នោះ) នៅខាងឆ្វេងដើម្បីកំណត់ Folder ដែលពាក់ព័ន្ធលើកុំព្យូទ័រអ្នក ហើយគួរប្រាកដថាអ្នកបានជ្រើសរើស Add នៅខាងលើ ដែលអាចឲ្យអ្នករក្សានូវរូបភាពក្នុងទីតាំងដែលអ្នកចង់បាន ជៀសជាង Import រូបភាពទាំងនោះចូលក្នុង Lightroom Catalogue ខ្លួនវា។
២. ការ Synchronize folder
អ្នកអាចដាក់ឈ្មោះ Folder ដោយប្រើប្រាស់ឆ្នាំ ខែ និងការពិពណ៌នានានា ឧទាហរណ៍ '2017-08 Spain' ដូច្នេះពេលអ្នកដាក់នូវ Image folder ថ្មីក្នុង Folder មេ អ្នកអាចចុច Mouse ស្តាំលើ Folder មេ ក្នុង File tree ក្នុង Library module ហើយជ្រើសរើស Synchronize Folder ដែលវានឹងបង្ហាញនូវប្រអប់មួយដោយមាននូវចំនួនរូបភាពបាន Import ហើយវាមានភាពរហ័សជាង Import ដោយប្រើប្រាស់ គន្លឹះទី១។
៣. ការកែប្រែបឋម
Develop module ជាកន្លែងដែលអ្នកដំណើរការរូបភាពអ្នក និងធ្វើការកែប្រែ។ Basic tab នៅខាងលើផ្នែកខាងស្ដាំ ដែលនៅក្រោម Histogram ជាកន្លែងដែលរាល់ការកែប្រែកម្រិតដំបូងលើរូបភាពរួមមាន White Balance, Exposure, Contrast, Shadows, Highlights និង Saturation។
៤. ការប្រើប្រាស់ Tone Curve
Tone Curve ជាវិធីដ៏ល្អដើម្បីគ្រប់គ្រងលើ Contrast និងបង្កើតការកែប្រែពណ៌ក្នុង Channels ពណ៌ក្រហម ពណ៌បៃតង និងពណ៌ខៀវ។ វាមិនស្មុគស្មាញដូចទៅនឹង Curve ក្នុងកម្មវិធី Photoshop ប៉ុន្តែវានៅតែជា Tools ដ៏ល្អដែលមិនអាចមើលរំលងបាន។ Point Curve នឹងកំណត់ទៅជា Linear ដោយ Default ប៉ុន្តែ Menu ក៏អាចឲ្យអ្នកជ្រើសរើសនូវ Presets មួយចំនួនរួមមាន Medium Contrast និង Strong Contrast ដែលអ្នកអាចបន្ថែមនូវ ចំណុចជាច្រើនទៅកាន់ Linear curve។ Channel ពណ៌នីមួយៗអាចប្រើបាន ដោយប្រើប្រាស់ Channel menu ដែលកំណត់ទៅជា RGB ដោយ Default។
៥. ការពិនិត្យលើ Histogram
ដូចទៅនឹង Histogram លើកាមេរ៉ាអ្នកដែរ Histogram ក្នុង Lightroom ជាវិធីដ៏ល្អដើម្បីត្រួតពិនិត្យនូវកម្រិត Tone ក្នុងរូបភាព។ Shadow តំណាងនៅខាងឆ្វេងនៃក្រាហ្វ, Midtone នៅកណ្ដាល និង Highlight នៅខាងស្ដាំ។ ភាគច្រើន មិនមែនទាំងអស់នោះទេ ស្ថានភាពដែលអ្នកគួរប្រាកដថាចុងខាងឆ្វេង និងខាងស្ដាំនៃក្រាហ្វមិនប៉ះទៅនឹងចុងនៃ Histogram ដែលមានន័យថា Tone ទាំងនេះបានគាបជាប់ ហើយភាពលំអិតដែលត្រូវគ្នាបានបាត់បង់។ ក្នុង Screenshot ខាងលើមានពណ៌ខៀវលើច្រាំងថ្មចោទនៅខាងឆ្វេងបង្ហាញពីការបាត់បង់ភាពលម្អិតនៃស្រមោល ប៉ុន្តែក្នុងករណីនេះ តំបន់នោះតូចណាស់ ដែលមិនសូវជាបារម្ភប៉ុន្មាននោះទេ។
៦. ការប្រើប្រាស់ Adjustment tools
អ្នកអាចប្រើប្រាស់នូវ Tools បីផ្សេងទៀតសម្រាប់កែប្រែនៅលើតំបន់ជាក់លាក់ណាមួយ។ Graduated Filter អាចឲ្យអ្នកធ្វើការកែប្រែដោយ Linear gradient ឧទាហរណ៍ចង់ធ្វើតាម Effect របស់ ND grad lens filter។ Radial Filter មានលក្ខណៈស្រដៀងគ្នា ប៉ុន្តែអាចឲ្យអ្នកបង្កើតនូវ Circular ឬ Elliptical gradient។ Adjustment Brush អាចឲ្យអ្នកគូរនូវការកែប្រែទៅលើផ្នែកជាក់លាក់ណាមួយរបស់រូបភាព។ អ្នកអាចចុចអក្សរ O លើ Keyboard ដើម្បីបិទបើកនូវ Mask សម្រាប់ការកែប្រែទាំងនេះ ហើយទាំង Graduated និង Radial Filters មាននូវ Brush ដែលអាចឲ្យអ្នកកែប្រែ Mask បាន។
៧. អនុវត្តនូវ Lens correction
Lens Corrections panel អាចឲ្យអ្នកធ្វើការជួសជុលនូវលក្ខណៈទាញរីក ដែលមានដោយសារ Lens ដូចជា Chromatic aberration, vignetting និង converging verticals។ ប្រសិនបើ Lens អ្នកមាននៅក្នុង Lens Database របស់ Lightroom នោះ Correction អាចដំណើរការបានដោយធ្វើការ Check នូវលើប្រអប់ Enable Profile Correction។ Lightroom ជាធម្មតាអាចអានតម្លៃទិន្នន័យ EXIF បានដើម្បីស្វែងរកនូវ Lens ដែលត្រឹមត្រូវ ប៉ុន្តែពេលខ្លះអ្នកត្រូវតែជ្រើសរើស Lens ដោយខ្លួនឯង។ ប្រសិនបើ Lens មិនមានក្នុង Database ទេ អ្នកអាចធ្វើការបង្កើតនូវ Correction ដោយខ្លួនឯងបានដោយងាយស្រួល ហើយសូម្បីតែ Profile បើកដំណើរការ អ្នកអាចកែតម្រូវតិចតួចលើការទាញរីក និង Vignetting corrections ខ្លួនឯង ដោយប្រើប្រាស់ Slider។
៨. កាត់បន្ថយនូវ High-ISO noise
កាមេរ៉ាឌីជីថលចុងក្រោយល្អក្នុងការរក្សានូវកម្រិត Noise ទាបនៅពេលកំណត់ Settings ISO ខ្ពស់ ប៉ុន្តែមិនទាន់ឥតខ្ចោះនោះទេ ហើយ Lightroom មាននូវ Tools ដែលអាចឲ្យអ្នកកាត់បន្ថយ និងពេលខ្លះអាចលុបទាំងស្រុងនូវ Luminance និង Color/chroma noise។ Luminance noise ជាប្រភេទ Grainy texture ដែលអ្នកឃើញមានក្នុងរូបភាពពេលប្រើ ISO ខ្ពស់ ខណៈ Color noise មានដោយទម្រង់នៃបំណែកតូចៗជាច្រើននៃពណ៌។ ក្នុង Lightroom មាននូវ Color adjustment ដែលកំណត់នូវ 25 ជា Default ហើយអាចទាបជាងនេះ ខណៈ Luminance adjustment កំណត់នូវកម្រិត 0 ហើយត្រូវការអនុវត្តដោយប្រុងប្រយ័ត្នដើម្បីជៀសវាងមានព្រាលលើភាពលម្អិត។
៩. ការកែតម្រូវនូវបញ្ហាទូទៅ
ប្រសិនបើអ្នកថតរូបជាមួយនឹងកាមេរ៉ាតម្រង់ទៅលើ ឬទៅក្រោមនឹង Subject ចំពោះលទ្ធផលរបស់រូបភាពអាចនឹងខូចខាតពី Converging vertical (បង្រួមបញ្ឈរ) ខណៈប្រសិនបើអ្នកមិនបានកំណត់ជារាងការេទៅនឹង Subject ដែលថតចំហៀងបន្តិច រូបភាពនឹងបង្ហាញជា Converging horizontal (បង្រួមផ្ដេក)។ ការទាញរីកទាំងនេះអាចជួសជុលបានទៅជាដឺក្រេដោយប្រើប្រាស់ Transform tab ហើយក្នុងនេះមាននូវ Manual, Auto និង Guided controls។
១០. ការ Export រូបភាពយកប្រើប្រាស់
ពេលអ្នកបានធ្វើការកែប្រែរួចរាល់អស់ អ្នកអាច Export រូបភាពអ្នកជា JPEG, TIFF, PSD និងប្រភេទ File ផ្សេងទៀត។ ប្រសិនបើអ្នកដំណើរការនូវ File RAW វាត្រូវការបម្លែងទៅជា File format ដែលមានការប្រើប្រាស់ច្រើន។ ដើម្បី Export រូបភាព អ្នកអាចចុច Ctrl ឬCmd + Shift + E ឬចូលទៅកាន់ File > Export។ ក្នុងផ្ទាំង Export អ្នកអាចជ្រើសរើសនូវ ចំនួន Parameter ដូចជាប្រភេទ File, ឈ្មោះនៃការបម្លែង, គុណភាព, Color space និងទីតាំងដែល File គួររក្សាទុក៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page KING Computer
ប្រភព៖Sabay
No comments:
Post a Comment