ស្មាតហ្វូន LG ដំបូង​ដែល​មាន​បច្ចេក​វិទ្យា​បណ្តេញ​សត្វ​ម៉ូស​ចង្រៃយ៍​បាន! - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, September 29, 2017

ស្មាតហ្វូន LG ដំបូង​ដែល​មាន​បច្ចេក​វិទ្យា​បណ្តេញ​សត្វ​ម៉ូស​ចង្រៃយ៍​បាន!

ស្ងាត់ៗក្រុមហ៊ុន LG ដាក់បង្ហាញនូវស្មាតហ្វូនមួយម៉ូឌែល ជាប្រភេទស្មាតហ្វូន ធុនមធ្យម ដែលមានបំពាក់មក ជាមួយបច្ចេកវិទ្យា កម្ចាត់មូសដំបូងគេ ក្នុងឧស្សាហកម្ម ផលិតផល ស្មាតហ្វូន។ បច្ចេកវិទ្យាកម្ចាត់ មូសមាននៅលើឧបករណ៍ ផ្សេងដាច់ដោយឡែកពីគេ តែលើកនេះ LG ងាកមក ប្រើប្រាស់ និងបំពាក់បច្ចេកវិទ្យា លើស្មាតហ្វូន របស់ខ្លួន ដូចនេះអាចមាន ទីផ្សារមួយចំនួន ត្រូវការចាំបាច់នូវ ស្មាតហ្វូននេះ។

ស្មាតហ្វូននេះម៉ូឌែល K7i មានអេក្រង់ទំហំ 5 អ៊ីញ, អាចបង្ហាញរូបភាព ដល់កម្រិតច្បាស់ត្រឹម HD, ប្រើប្រាស់ រ៉េមទំហំ 2GB, អង្គផ្ទុកទិន្នន័យ 16GB, ដំនើរការបានត្រឹម Android Marshmallow 6.0 ហើយក៏មិនបាន រំលឹកដល់ការ អាប់ដេតនាពេល ខាងមុខដែរ, មិនបានបញ្ជាក់ ពីបន្ទះឈីប ច្បាស់លាស់ទេ តែអ្វីដែលចាប់អារម្មណ៍នោះ គឺបច្ចេកវិទ្យា កម្ចាត់មូស ជាប្រភេទការ ប្រើប្រាស់រលក សម្លេង ultrasonic ដើម្បីដេញមូស។ LG ក៏បានដាក់ឈ្មោះ ឲ្យបច្ចេកវិទ្យានេះថា Mosquito Away ដែលបច្ចេកវិទ្យានេះ ធ្លាប់បានបំពាក់ជាមួយ នឹងម៉ាស៊ីនត្រជាក់ ម៉ូឌែលមួយចំនួន របស់ពួកគេ ផងដែរ។



យើងក៏មិនប្រាកដថាបច្ចេកវិទ្យានេះ មានអត្ថប្រយោជន៍ពិត ឬយ៉ាងណាទេ តែតាមប្រភព សារពត៌មាន BBC ហៅថាវាជាការ បោកប្រាស់ទៅវិញ។ ស្មាតហ្វូននេះ ដាក់លក់នៅប្រទេស ឥណ្ឌាមុនគេ ក្នុងតម្លៃ 7,999 រ៉ូពី ស្មើ 121 ដុល្លារ តែប៉ុណ្ណោះ និងមិនបានបញ្ជាក់ ថានឹងមានលក់ នៅលើទីផ្សារ ដទៃទេ តែយើងអាចដឹង បានថាស្មាតហ្វូន LG បំពាក់បច្ចេកវិទ្យា នេះមុនគេ។
ប្រភព៖ Cambo-report

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages