Canon PhotoMarathon ដែលជាកម្មវិធីប្រកួតថតរូបដ៏ធំមួយប្រចាំឆ្នាំនោះ បានប្រកាសមកដល់ជាថ្មីម្ដងទៀតហើយ ដោយធ្វើឡើងនៅថ្ងៃទី៣ ធ្នូ ហើយទទួលឲ្យចុះឈ្មោះចាប់ពីពេលនេះទៅ។
ចំពោះលក្ខខណ្ឌឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ ដោយបែងចែកជា ២កម្រិត (កម្រិតទូទៅ និងសិស្សសាលា) លើ ៣វិញ្ញាសាខុសៗគ្នា ដោយវិញ្ញាសានិមួយៗ ទុកពេលឲ្យ ៣ម៉ោង សម្រាប់ការដើរថតរូប ព្រមទាំងរើសរូបដែលអ្នកពេញចិត្ត។
លោក Kevin Chua Regional Manager Marketing Mass Media របស់ Canon បាននិយាយថា៖ "យើងបង្កើតកម្មវិធីនេះឡើងតាំងពីឆ្នាំ ២០១០ ក្នុងគោលបំណង លើកកម្ពស់វិស័យថតរូបនៅកម្ពុជា ក៏ដូចជាឲ្យប្រជាជនកម្ពុជាយល់ច្បាស់ពីម៉ាស៊ីនថតរូបប្រភេទ DSLR និងផលិតផល Canon ផងដែរ"។
ក្រៅពីរង្វាន់ដែលជាកាមេរ៉ានោះ អ្នកឈ្នះក៏មានឱកាសទៅប្រកួតនៅខេត្តសៀមរាប ដើម្បីរកអ្នកឈ្នះម្នាក់ចុងក្រោយ រួចបន្តទៅចូលរួមកម្មវិធី Photo Clinic នៅឯប្រទេសជប៉ុនទៀត។
ប្រភព៖ Sabay
No comments:
Post a Comment