អ្នក​ខ្លះ​អាច​មិន​ទាន់​ដឹងពាក្យ Antenna, Contrast និង Beta - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, September 29, 2017

អ្នក​ខ្លះ​អាច​មិន​ទាន់​ដឹងពាក្យ Antenna, Contrast និង Beta

ជា​រៀងរាល់​សប្ដាហ៍ Sabay តែងតែ​លើក​យក​មក​បង្ហាញ​នូវ​ពាក្យ​បច្ចេកទេស​ថ្មី​ចំនួន ៣ ចែក​ជូន​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា។ ​ថ្ងៃ​នេះ​ពាក្យ ៣ ផ្សេង​ទៀត​រួម​មាន Antenna, Contrast និង Beta ដែល​យើង​ផ្ដោត​ជុំវិញ​ការ​ប្រើប្រាស់​លើ​ស្មាតហ្វូន​សុទ្ធសាធ។
១.Antenna
សំដៅ​ទៅ​អង់តែន​ទូរសព្ទ ដែល​កាល​ពី​ជាង ១ ទសវត្សរ៍​មុន យើង​រមែង​សង្កេត​ឃើញ​ដែក​បញ្ឈរ​ពណ៌​ស​វែង​មួយ ដាក់​ជាប់​ផ្នែក​ខាង​លើ​ឬ​ខាង​ក្រោម​ទូរសព្ទ។ បែប​នេះ​គេ​ហៅ​ថា External Antenna ធ្វើ​ឲ្យ​យើង​មើល​ឃើញ​នឹង​ភ្នែក​ច្បាស់​ក្រឡែត​តែ​ម្ដង។ លុះ​វិវត្ត​ចូល​មក​ស្មាតហ្វូន​បច្ចុប្បន្ន គេ​សម្រេច​ដក​ការ​រចនា​នោះ​ចោល ដោយ​ច្នៃប្រឌិត​លាក់​ចូល​ខាង​ក្នុង​តួ​ម៉ាស៊ីន​វិញ បែប​នេះ​គេ​ហៅ​វា​ថា Internal Antenna។
មិន​ត្រឹម​តែ​ដើរ​តួ​ជា​ឧបករណ៍​បញ្ជូន​និង​ទទួល​រលក​វិទ្យុ​មួយ​មុខ​នោះ​ទេ ទៀត​សោត​ទូរសព្ទ​ស៊េរី​ចាស់​ខ្លះ ក៏​ត្រូវ​ការ​វា​ដើម្បី​ដំណើរការ​ប៉ុស្តិ៍​ទូរទស្សន៍​ទៅ​បាន។​ ចំពោះ​បែបបទ​រចនា​វិញ​គេ​បាន​សម្រិតសម្រាំង​និង​ប្រុងប្រយ័ត្ន​យ៉ាង​ខ្លាំង​នូវ​ទំហំ​និង​រូបរាង ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ប្រភេទ​រលក​វិទ្យុ​ដែល​ត្រូវ​បញ្ជូន​និង​ទទួល។​ ឧទាហរណ៍: Galaxy S3 របស់​កូរ៉េ​ក៏​ធ្លាប់​មាន​អង់តែន​មក​ជាមួយ​ដែរ។​
​​​២.Contrast


និយាយ​ពី​កម្រិត​បង្ហាញ​អេក្រង់​និង​ការ​ថត​រូប Contrast សំដៅ​ទៅ​ដល់​ភាព​ខុស​គ្នា​នៃ​ពន្លឺ​រវាង​ពណ៌​ភ្លឺ​និង​ពណ៌​ងងឹត។ ក្នុង​ការ​ថត​រូប បើ​កាល​ណា Contrast ទាប នោះ​កម្មវត្ថុ (Subject) ​ដែល​ត្រូវ​មាន​ពណ៌​រាង​ស​ភ្លឺ និង​ប្រែ​ទៅ​ជា​ពណ៌​ប្រផេះ​ស្រាល ហើយ​បើ​កាល​ណា​កម្មវត្ថុ​ដែល​មាន​ពណ៌​ខ្មៅ នឹង​លេច​ឡើង​ជា​ពណ៌​ប្រផេះ​ងងឹត។​
Contrast បែងចែក​ជា ២ ប្រភេទ​រួម​មាន Tonal Contrast (TC) និង Color Contrast (CC)។ TC សំដៅ​ទៅ​ភាព​ខុស​គ្នា នៃ​កម្រិត​ពណ៌​ស្រាល​លេចឡើង​ជា​ពណ៌​ងងឹត ឬ​ម្យ៉ាង​ទៀត​អាច​ថា​ពី​ពណ៌​ស​ទៅ​ជា​ពណ៌​ប្រផេះ​និង​ពណ៌​ខ្មៅ។ ចំណែក​ឯ CC សំដៅ​ទៅ​កម្រិត​ពណ៌​មួយ ដែល​មាន​ទំនាក់ទំនង​ជាមួយ​ពណ៌​ឯ​ទៀត។​
៣.Beta

Beta ជា​ពាក្យ​ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​សំដៅ​ទៅ​ផ្នែក Hardware ឬ Software ក្នុង​ការ​ចេញ​ផ្សាយ​ឲ្យ​ប្រើប្រាស់​ជា​លក្ខណៈ​សាកល្បង។ វា​មិន​ទាន់​ទទួល​ស្គាល់​ពេញលេញ​នៅ​ឡើយ ជា​ញឹកញយ​រមែង​ឃើញ​ក្រុមហ៊ុន Apple និង Google បាន​បញ្ចេញ​កំណែ​ប្រព័ន្ធ​ប្រតិបត្តិ​សាកល្បង (Beta) ហើយ​ពួក​គេ​រង់ចាំ​ទទួល​ការ​ឆ្លើយ​តប​ពី​ Developer ជុំវិញ​បញ្ហា​ឬ​កំហុស​បច្ចេកទេស​ណា​មួយ ដើម្បី​បង្គ្រប់​ឲ្យ​បាន​ល្អ​នៅ​ថ្ងៃ​ចេញ​កំណែ​ផ្លូវការ (Final Version)។

ប្រភព៖ mobileburn | phonescoop ប្រែសម្រួល៖ កៅ រក្សា

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages