មក​ដឹង​តិចនិក​រៀប​ការ​ ធ្វើម៉េច​ឲ្យ​ចាយ​លុយ​អស់​​តិច​បំផុត - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Thursday, October 5, 2017

មក​ដឹង​តិចនិក​រៀប​ការ​ ធ្វើម៉េច​ឲ្យ​ចាយ​លុយ​អស់​​តិច​បំផុត


គ្រាន់​តែ​ឮ​ពាក្យ​ថា​រៀបការ​ អ្នក​ណា​មិន​រំភើប អ្នក​ណា​មិន​ចង់​បាន​ល្អ​ ប៉ុន្តែ​គ្រប់​យ៉ាង​មិន​មែន​សុទ្ធតែ​បាន​ល្អ​ដូច​ចិត្ត​គ្រប់​គ្នា​នោះ​ឡើយ។ សម្រាប់​អ្នក​មាន​លុយ មួយ​ជាតិ​រៀប​ការ​ម្តង​ គេ​មិន​ខ្លាច​នឹង​ចំណាយ​ ដើម្បី​ឲ្យ​ពិធី​មង្គល​របស់​គេ​ កាន់​តែ​មាន​ន័យ និង​ក្លាយ​ជា​ការ​ចង​ចាំ​ដ៏​ល្អ​មួយ​​នោះ​ទេ។
សម្រាប់អ្នក​ល្មមៗ ឬខ្វះខាត​​វិញ​ ពួកគេ​ទាមទារ​យ៉ាងណា ឲ្យ​ពិធីការ​ទាំង​មូល​បាន​ទាំង​ល្អ​ ហើយ​ចំណាយ​លុយ​តិច។ សម័យ​នេះ​​ ពួក​គេ​តែ​រៀបចំ​ពិធីការ​​កាត់ៗ​ ទៅ​តាម​លទ្ធភាព​។ ចឹង​ថ្ងៃ​នេះ​ Sabay នឹង​ណែ​នាំ​តិចនិក​ខ្លះៗ ដែល​ចំណាយ​អស់​តិច​ក្នុង​ពិធី​មង្គល​ការ៖
១. ចុងភៅ និង​ម្ហូប
ពិត​ជា​សំខាន់​ អ្នក​អាច​រិះថាំ​លើ​សេវាកម្ម​ផ្សេងៗ​បាន តែ​ម្ហូប​ ដាច់​ខាត​គួរ​​រៀប​ចំ​ឲ្យ​បាន​សមរម្យ​ជាទី​បំផុត បើ​​មិន​អ៊ីចឹង ភ្ញៀវ និង​មាត់​ចាប​មាត់​ព្រាប ដឹង​តែ​និយាយ​ដើម​ពេញ​ភូមិ​ហើយ។ ​លោក សីហា ដែល​ទើប​នឹង​រៀប​ការ​​ថ្មោង​ថ្មី ប្រាប់​ថា​៖ "វា​ស៊ីសង​ទៅ​លើ​លុយ​ដែល​យើង​មាន និង​ប្រភេទ​ភ្ញៀវ​ដែល​មក​ចូលរួម​។ ម្ហូប​មាន​ថោក សមរម្យ ថ្លៃ បើសិន​ចង់​ចំណាយ​តិច ​ចឹង​តម្លៃ​សមរម្យ​គឺ​ជា​ជម្រើស​ល្អ​បំផុត ឬ​អាច​ធ្វើ​ការ​ចរចា​ជាមួយ​ចុងភៅ ដោះ​ដូរ​ម្ហូប​ដែល​អ្នក​គិត​ថា​នឹង​ជួយ​កាត់​បន្ថយ​ចំណាយ"។
២. ភេសជ្ជៈ
រក​អ្នក​ទុក​ចិត្ត​ឲ្យ​ជួយ​មើល​ការ​ខុស​ត្រូវ​ឃ្លាំង​ភេសជ្ជៈ។ មុន​ចេញ​ចូល​ ត្រូវ​កត់​ឲ្យ​បាន​ត្រឹម​ត្រូវ ទើប​មិន​សូវបាត់ និង​​ខាត។ អ្វី​ដែល​​សំខាន់​មួយ​ទៀត ថា​តើ​អ្នក​គួរ​ដាក់​ស្រា​ផង និងស្រាបៀរផង​ជាមួយ​គ្នា​ដែរ​​អត់? សាក​គិតមើល​ថា​ បើ​សិន​ជា​ស្រា​មួយ​ដបតម្លៃ ២០ដុល្លារ ហើយ​ ស្រាបៀរ​មួយកេស​តម្លៃមធ្យម ១៥ ​ដុល្លារ​ដូចគ្នា បើ​អ្នក​ដាក់​ទាំង​ពី​រនោះតម្លៃ​កាន់​តែ​កើន​ទ្វេ ប៉ុន្តែ​បើ​អ្នក​គិត​ថា​ស្រា​មិនសំខាន់ អ្នក​អាច​ជ្រើស​តែ​ស្រាបៀរ ជាមួយ​​ទឹកក្រូច ឬទឹក​ផ្លែឈើ​ក៏​បាន ព្រោះ​វា​ជា​ចំណែក​ជួយសន្សំ​បាន​មួយកម្រិត។
៣. Pre-Wedding
មួយ​ជីវិត​ការ​ម្តង​ គួរ​តែ​មាន​រូប​ថត​​ Pre-Wedding ទុក​ជា​អនុស្សាវរីយ៍​ពេល​ចាស់ តែ​ក៏​មិន​ចាំ​បាច់​ឆ្លង​ខេត្ត​ឬ​ទៅ​ថត​នៅ​ក្រៅ​ប្រទេស​នោះ​ទេ បើសិន​ជា​អ្នក​ចង់​ចំណាយ​តិច។ ជម្រើស​មិន​មែន​ថា​គ្មាន​នោះ​ទេ ជួន​កាល​អាច​បាន​ស្អាត​ជាង​ផង​ក៏​ថា​បាន អ្នក​អាច​ជ្រើសរើស​ការ​ថត​នៅ​ក្នុង​ Studio ឬ​នៅ​ជិតៗ​ កន្លែង​ដែល​អ្នក​រស់​នៅ។ ៖"យើង​មិន​មែន​ចេះ​តែ​ចំណាយ​នោះ​ទេ ទោះបី​ជា​យើង​ចង់​ក៏​ដោយ តែ​យើង​គួរ​គិត​ពី​តម្លៃ​បណ្ណាការ​ដែល​​ខាង​ប្រុស​បាន​ផ្ដល់​ឲ្យ​។ យើង​គួរ​រៀបចំ​យ៉ាង​ណា​ឲ្យ​បាន​សមរម្យ​ទៅ​តាម​នោះ​ដែរ។" នេះ​បើ​តាម​ឲ្យ​ដឹង​ពី​អ្នក​នាង​ កន្និកា ទើប​រៀប​ការ​កាល​ពី​សប្តាហ៍​មុន។
៤. ហាង
រៀប​ចំពិធី​នៅ​ហាង​ វា​ងាយ​ស្រួល​ដល់​ការ​ចូលរួម​របស់​ភ្ញៀវ តែ​អ្នក​ត្រូវ​គិត​លើ​ចំណុច​មួយ​ថា អ្នក​មាន​លុយ​សម្រាប់​ត្រៀម​ខាត​ហើយ​ឬនៅ? ជម្រើស​ល្អ​បើអ្នក​មាន​ផ្ទះ​ដែល​អាច​រៀប​ចំបាន​ គួរតែ​រៀប​ចំនៅ​ផ្ទះ​ព្រោះ​វា​អាច​សន្សំ​ហោច​ណាស់​ក៏​ខ្ទង់​ពាន់​ដុល្លារ​បាន​ដែរ។ តែ​អ្នក​ត្រូវ​ច្បាស់​ថា បរិវេណ​ផ្ទះ​អាច​រៀបចំ​បាន​ស្អាត​ទេ​ ទីតាំង​ចត​យានជំនិះ ធំ​ទូលាយ​ទេ​?។ ជម្រើស​មួយ​ទៀត​បើសិន​ជា​ផ្ទះ​ខាង​ប្រុស​អំណោយផល​ អ្នក​អាច​​តែ​ពិភាក្សា​គ្នា​ គួរ​តែ​រៀបចំពិធី​​ខាង​ប្រុស ឬ​អត់​។
៥. សម្អាងការ
សព្វ​ថ្ងៃ​តម្លៃ​សម្អាងការ​មាន​ច្រើន​ អាច​ឲ្យ​ងាយ​ស្រួល​ជ្រើសរើស ប៉ុន្តែ​តម្លៃ​និង​គុណភាព​ក៏​ទៅ​តាម​​នោះ​ដែរ។ រើស​មធ្យម រើស​មួយ​ណា​ដែល​ចាំ​បាច់ មិន​ចាំបាច់​ថ្មី​ពេក​ កម្រិត​កណ្តាល កាត់​កង​គ្នា​បាន។​ ជាក់ស្តែង​​បើ​អ្នក​បាន​ទៅ​ស៊ើបសួរ​តម្លៃនៅ​តាម​ខេត្ត​ជិតនឹង​តំបន់​ដែល​អ្នក​រស់​នៅ វា​អាច​ប្រសើរ និង​ជួយ​កាត់បន្ថយ​បាន​មួយចំណែក ព្រោះ​តម្លៃ​តាម​ខេត្តធូរថ្លៃជាង​នៅទីក្រុង។ ពាក់ព័ន្ធនឹង​សម្អាងការ​អ្នក​គួរតែ​ជជែក​ឲ្យ​បាន​ច្បាស់​ថា​ ផ្នែក​អ្វី​ខ្លះ​ដែល​អ្នក​អាច​កាត់ចេញ​បានបើសិន​មិនចាំបាច់។
៦. ផ្លែឈើ
គួរ​រៀប​ចំ​ឲ្យ​ហើយ ថា​ក្នុង​នោះ​មាន​ ផ្លែឈើ​ប៉ុន្មាន​គូ​សម្រាប់​សែន ហែជំនូន សែន​ដូនតា​ជាដើម។​ អ្នក​ត្រូវ​ច្បាស់​ថា​គួរ​ទិញ​ហាង​ធំៗ ឬ​កន្លែង​បោះ​ដុំ​ក្នុង​តម្លៃ​ធូរថ្លៃ? មួយ​ទៀត​អ្នកគួរ​ជ្រើស​រើស​សេវា​រៀបចំផ្លែឈើហែជំនូន ឬគួរ​រៀប​ខ្លួន​ឯង? បើសិន​មិន​ចង់​ចំណាយ​ខ្ជះខ្ជាយ ការ​រៀប​ខ្លួន​ឯង​ជា​ជម្រើស​ល្អ​បំផុត​ ម្យ៉ាង​ក៏​អាច​ជួបជុះ​បងប្អូន​បង្កើន​ភាព​ស្និទ្ធ​ស្នាល​ថែម​មួយ​កម្រិត។
៧. ធៀប​ការ
បើសិន​ជា​អ្នក​​ជ្រើស​រើស​យក​ម៉ូដ​ពិសេសៗ វា​ច្បាស់​ណាស់ថា​តម្លៃ​នឹង​ថ្លៃ​ទៅតាម​នោះ​ដែរ។ ដូច្នេះ​មុនអ្នក​គួរ​ដើរ​ស៊ើបសួរតម្លៃ​ឲ្យ​បាន​ច្រើន​ហាង ដើម្បី​មើល​ប្រភេទ​ម៉ូដ និង​តម្លៃ​ដែល​អ្នក​គិត​ថា​មួយ​ណា​ង្នក​អាច​យក​បាន។ ប៉ុន្តែ​បើ​អ្នក​គិតថា​​ធៀបការ​វា​គ្រាន់​តែ​ជា​ផ្នែក​មួយ​សាមញ្ញ អ្នក​អាច​រើសយក​ម៉ូដធម្មតាៗ សមរម្យ ល្មមៗ​បាន​ហើយ​។
៨. រូបថត
បើសិន​ជា​អ្នក​យក​តាម​រយៈ​សម្អាងការ​ គេ​មាន​កំណត់​តម្លៃ និង​ចំនួន​រូបថត​​ដែល​ពេល​ខ្លះ​វា​ច្រើន​លើស​លប់ និង​ចំណាយ​ខ្ជះខ្ជាយ។ បើ​តាម​បង​ប្រុស​ម្នាក់ ​អ្នក​មាន​មាន​បទ​ពិសោធន៍​រៀបការ​កាល​ពី​ឆ្នាំ​មុន​បាន​ឲ្យ​ដឹង​ថា​៖ ជាទូទៅ​បើយក​តាម​ភ្នួង​គេ​យក​តម្លៃ​ថ្លៃ ព្រោះ​គិត​ចំនួនបុស្ត៍ បើ​យក​អ្នក​ក្រៅ​ដែល​យើង​ស្គាល់ អាច​បាន​តម្លៃ​ធូរ​ថ្លៃ ហើយ​យើង​អាច​ធ្វើការ​ចរចាជាមួយ​អ្នក​ថតថា ​ចំនួន​រូប និង ចំណុច​សំខាន់​កន្លែង​ណា​ដែល​យើង​ចង់​បាន​ ចំណុច​នេះ​កាល​ខ្ញុំ​ការ​អាចចំណេញ​បាន ហោចណាស់​ក៏ជិត​៣០០ដុល្លារដែរ។
៩. អាំងប៉ាវ
ក៏​មិន​ក្រោម​ខ្ទង់រយ​ដុល្លារ​ដែរ ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​ឲ្យ តួយ៉ាង​ដូចជា អ្នក​ភ្លេង អ្នក​កាត់​សក់ លោកតា​អាចារ្យ​​ អ្នកកំដរ ជាដើម។ ចឹង​ចៀសវាង​ដល់​ពេល​ប្រថុចញ៉ុច មានការ​ពិបាក អ្នក​គួរ​តែ​រៀបចំ​ទុក​មុន​ឲ្យ​បាន​ច្រើន​ និង​កំណត់​តម្លៃ​នៅ​ក្នុង​អាំង​ប៉ាវ​ឲ្យ​រួច​រាល់ ទើប​មិន​មាន​ភាព​រញ៉េរញ៉ៃ​អំឡុង​ពេល​ការ។
១០. តែងផ្កា
ផ្កា​ក៏​ចាំ​បាច់​ ព្រោះ​វា​ជួយ​លើក​សោភណភាព​ ពិធី​ការ​ឲ្យ​កាន់​តែ​ស្រស់​ស្អាត​មួយ​កម្រិត​។ តែ​អ្នក​គិត​ថាគួរ​ចំណាយ​​លើ​វា​ច្រើន​ឬអត់? ករណី​បើប្រើ​ម្តង​ចោល​ ចឹងការ​រៀប​ចំ​កន្លែង​ខ្លះ​សម្រាប់​ថត​គួរ​តែ​ជ្រើសរើស ផ្កា​ក្រដាស​ជ័រ​ បើ​ខ្វះ​ខាត​ខ្លាំង​គួរ​ចំណាយ​ឬអត់​តៅ​តាម​ចំណូល​ចិត្ត​អ្នក។ បើ​អាច​អ្នក​គួរ​ពិភាក្សា​ជាមួយ​អ្នក​រៀប​ចំ​ គួរ​ថា​ធ្វើ​បែប​ណា​ស្អាត ហើយ​ចំណាយ​តិច​តួច​ ជា​ពិសេស​ប្រើ​ប្រភេទ​ផ្កា​ក្រដាស ជ័រ ឬផ្កាស្រស់។
ទាំង​អស់​ខាង​លើ​គ្រាន់​តែ​ជា​គំនិត​ខ្លះ ដើម្បី​ចែ​កជូន​ប្រិយមិត្ត​ដែល​ជិត​មាន​ពិធីមង្គល​ការ​ ធ្វើ​យ៉ាង​ណា​ឲ្យ​ចំណាយ​អស់​តិច ទៅតាម​លទ្ធភាព​នៃថវិកា​ពួកគេ។ យ៉ាងណា​ក៏​ដោយ​ ទាំង​អស់​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​អ្នក​ថា​តើ​ចង់​បាន​ធំដុំ ឬ​ធម្មតា ហើយ​ជាការ​ចងចាំ​ដ៏​មានន័យ​សម្រាប់​ក្រុម​គ្រួសារ​ទាំង​សង្ខាង៕
ប្រភព៖ Sabay

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages