ហេតុអ្វីបានជា ផ្តល់ការអប់រំផ្នែកកុំព្យូទ័រដល់ក្មេងៗតាំងពីតូច អាចធ្វើឲ្យពួកគេជោគជ័យនៅពេលធំឡើង? - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Thursday, October 5, 2017

ហេតុអ្វីបានជា ផ្តល់ការអប់រំផ្នែកកុំព្យូទ័រដល់ក្មេងៗតាំងពីតូច អាចធ្វើឲ្យពួកគេជោគជ័យនៅពេលធំឡើង?





ការសិក្សាគឺមានភាពសប្បាយរីករាយហើយពិតជាមានភាពងាយស្រួលនៅពេលដែលវាកើតឡើងនៅក្នុងជាទំរង់ជា game មួយរបស់អ្នកទាំងអស់គ្នានិងមិត្តភ័ក្តិរបស់អ្នក។ ការសិក្សាកុំព្យូទ័រព្រមទាំងបច្ចេកវិទ្យាពុំមែនសម្រាប់តែមនុស្សពេញវ័យនោះទេក៏ប៉ុន្តែវាក៏សំខាន់ណាស់ដែរសម្រាប់ កុមារ ដូចនេះពួកយើងចាប់ផ្តើមពិភាក្សាពីមួយជំហានទៅមួយជំហានតាមលំដាប់លំដោយដើម្បីស្វែងយល់ថាតើហេតុអ្វីការអប់រំកុំព្យូទ័រសម្រាប់កុមារ ពិតជាមានសារៈប្រយោជន៏និងគួរអោយចាប់អារម្មណ៏។
តើកូនៗរបស់អ្នកនឹងក្លាយទៅជានរណានៅថ្ងៃអនាគត?
នៅអាយុ៨ ឆ្នាំ ក្មេងៗជាច្រើនចាប់ផ្តើមគិតរួចទៅហើយថាតើពួកគេគួរតែធ្វើអ្វីនៅថ្ងៃអនាគត នៅក្នុងវ័យកំពុងលូតលាស់និងស្វែងយល់់បន្ថែម អំពីជម្រើសនៃចំណង់ចំណូលចិត្តកាន់តែច្បាស់ជាងមុន នេះជាមូលហេតុដែលវាមានសារៈសំខាន់សម្រាប់អាណាព្យាបាលដើម្បីជួយដល់កូនៗរបស់ពួកគាត់ក្នុងការរកឃើញទេពកោសល្យរបស់ពួកគេព្រមទាំងផ្តល់ឱ្យពួកគេនូវលទ្ធភាពដើម្បីព្យាយាមសិក្សាជំនាញផ្សេងៗគ្នា។
ទោះជាយ៉ាងណាក៏ដោយរឿងមួយដែលអាណាព្យាបាលគួរតែចាំនោះ ការអប់រំធ្វើអោយកុមារត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត់របស់ពួកគេហើយនេះជាសតវត្សទី២១ ដែលជាពេលដែលបច្ចេកវិទ្យាកំពុងដើរតួយ៉ាងសំខាន់ ដូច្នេះអាណាព្យាបាលមិនគួរជាប់អន្ទាក់ចូលក្នុងមុខរបរផ្ទាល់ខ្លួនរបស់ពួកគេទេប៉ុន្តែត្រូវគិតបន្ថែមអំពីតម្រូវការនៅថ្ងៃអនាគត។
តាមការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថាទីផ្សារបច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនកំពុងតែស្វែងរកអ្នកជំនាញផ្នែកព័ត៌មានវិទ្យា(IT) ការបង្រៀនកុមារពីរបៀបប្រើប្រាស់កុំព្យូទ័រនៅវ័យក្មេងនឹងធានាបាននូវកម្រិតជំនាញសមត្ថភាពខ្ពស់នៅពេលបញ្ចប់ការសិក្សាព្រមទាំងការងារ។
សិក្សាកុំព្យូទ័រគឺមានភាពសប្បាយរីករាយព្រមទាំងមានសារៈប្រយោជន៏
Junior Computer Academy STEP មានបេសកម្មក្នុងការផ្តល់ជូននូវកុំព្យូទ័រទំនើបបំផុតក្នុង ការអប់សម្រាប់ អ្នកសិក្សាវ័យក្មេង ដើម្បីស្វែងយល់ពីលទ្ធភាពនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ការសិក្សាជាមួយ Junior Computer AcademySTEP កុមារទទួលបាននូវ ការអភិវឌ្ឍន៏ ការច្នៃប្រឌិត របស់ពួកគេព្រមទាំង logical thinking នៅកំឡុងពេលសាកល្បងអំពីភាពផ្សេងៗគ្នានៃវិទ្យាសាស្ត្រសា្រវជ្រាវកុំព្យូទ័រ កុមារម្នាក់អាចសាកល្បងនិងសម្លឹង ឃើញនូវអ្វីដែលពួកគេចូលចិត្តបំផុតដូចជាការរកឃើញនូវទេពកោសល្យដ៏មានសារៈប្រយោជន៏សម្រាប់វិជ្ជាជីវៈនៅថ្ងៃអនាគត។ ឧទាហរណ៍ web design programming ឬក៏ system administration។
អរគុណដល់ការអប់រំកុំព្យូទ័រថ្នាក់ដំបូង កុមារនឹងទទួលបាននូវគំនិតជាក់លាក់ព្រមទាំងវិជ្ជាជីវៈដ៏មានភាពល្បីល្បាញ ឧទាហរណ៍ programming robots សុបិននៃការងារគឺវិស័យប្រហាក់ប្រហែលដែលធ្វើអោយពួកគេអាចកំណត់បាននូវគោលដៅនិងសំរេចបាននូវគោលបំណង។
ប្រសិនបើអ្នកព្រួយបារម្មណ៏ថាកូនៗរបស់លោកអ្នកចំណាយពេលជាច្រើនជាមួយឧបករណ៏ទាំងនោះច្រើនពេកការអប់រំព័ត៌មានវិទ្យាអាចជួយអោយពួកគេក្លាយទៅជាអ្នកច្នៃប្រឌិតព្រមទាំងធ្វើអោយពួកគេយល់អំពីកុំព្យូទ័រច្រើនជាងរបស់លេង នេះគឺជាបំណាងប្រាថ្នាដ៏រីករាយនៅក្នុងការសិក្សានៅឯសាលាដោយឆ្លើយតបទៅនឹងអនាគត។
ប្រភព៖ Bizkhmer

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages