បច្ចេកវិទ្យាតែងតែអភិវឌ្ឍន៍ទៅមុខជានិច្ច រាល់ផលិតផលមានតម្លៃថ្លៃ និងធូរថ្លៃ ហើយផលិតផលថ្មីៗ នឹងមានតម្លៃ កាន់តែប្រកួតប្រជែង តែមិនទាំងអស់ នោះទេ ផលិតផលល្បីៗ នៅតែថ្លៃដដែល។ វាមិនខុសគ្នាពី ក្រុមហ៊ុន AMD នោះទេ ដែលទើបនឹងងើប មុខយ៉ាងញញឹមញញែម ជាមួយនឹងការត្រឡប់ មកវិញជាមួយ CPU ត្រកូល Ryzen និង GPU ត្រកូល Vega របស់ខ្លួននាឆ្នាំ 2017 នេះ ជាមួយនឹងការ ស្ទាបស្ទង់ ដឹងច្បាស់អំពីតម្រូវការ របស់អ្នក ប្រើប្រាស់ទូទៅ ក៏ដូចជាតម្លៃមានការ ប្រកួតប្រជែងខ្លាំង ជាមួយនឹង Intel។
ជាងនេះទៅទៀត AMD ក៏នៅតែមាន CPU ចេញថ្មីនាឆ្នាំ 2018 ដើម្បីដេញជើងជាមួយ Intel ព្រោះ Coffee Lake របស់ Intel បានបង្កើនសមត្ថភាពខ្លាំង គួរឲ្យកត់ សំគាល់ផងដែរ ដោយឆ្នាំក្រោយនេះ AMD នឹងចេញ CPU ដោយប្រើប្រាស់ ជាមួយនឹង Socket ពពួក AM4 ដដែល មានន័យថា អ្នកប្រើ Ryzen អាចប្រើជាមួយ CPU ថ្មីនោះបាន ជាមួយនឹងល្បឿន កាន់តែប្រសើរ ជាងមុន។ សម្រាប់ម៉ាស៊ីន Laptop វិញនឹងធ្វើការ ផ្លាស់ប្ដូរ Socket ពី FP4 ទៅកាន់ FP5 វិញចេញពី រោងចក្រតែម្ដង ជាមួយនឹងល្បឿន កាន់តែប្រសើរដូចគ្នា។ ដំណឹងថ្មីទាំងនេះ គ្រាន់តែជាដំណឹង ដំបូងប៉ុណ្ណោះ សម្រាប់អ្នក ស្រលាញ់ គ្រឿងកុំព្យូទ័រ ហើយបើអ្នក រង់ចាំ Ryzen 2 មកដល់ ឆ្នាំក្រោយនេះ គឺប្រហែលជាពុំ អាចកើតមានឡើង នោះទេ ព្រោះ Ryzen របស់ AMD គឺនៅខ្លាំងដែរ អាចជែងជាមួយ Intel ជំនាន់ទី 8 បាន ដូច្នេះ បើរង់ចាំ Ryzen 2 គឺអាច ចំនាយពេល 2 ឆ្នាំទៀត ឯណោះ គឺដល់ឆ្នាំ 2019។
No comments:
Post a Comment