EVGA គឺជាម៉ាកផលិតផល ដែលពេញនិយមបំផុតក្នុងការផលិតក្រាហ្វិចកាត សម្រាប់ប្រើប្រាស់ ជាមួយនឹងម៉ាស៊ីន Desktop ហើយក៏មានផលិតផល ផ្សេងៗទៀតជាច្រើន ដែលមានអ្នកគាំទ្រ ជាច្រើន ទៅលើ គុណភាព និងសមត្ថភាពរបស់ EVGA។ សម្រាប់ឆ្នាំនេះ EVGA នឹងឈានជើងមួយ កម្រិតទៀត គឺនាំយក Motherboard របស់ខ្លួន ចូលក្នុងទីផ្សារ ដើម្បីប្រជែងនឹង ដៃគូជាច្រើន ដែលអតិជន អាចជ្រើសរើសយក 3 ជម្រើស ចាប់ពីម៉ូឌែលកំពូល ម៉ូឌែលធុនកណ្ដាល និងម៉ូឌែលទាប ជាងគេ តាមទឹកលុយ និងសមត្ថភាព ដែលវាអាចធ្វើទៅបាន។
ជាមួយនឹង Motherboard ថ្មីនេះ EVGA បានបំពាក់មកជាមួយនឹង មុខងារពិសេសៗជាច្រើន ដែលអាចប្រជែងនឹង មុខងារមាននៅលើ Motherboard របស់ក្រុមហ៊ុន ផ្សេងៗទៀតបាន ដោយ 3 ជម្រើសរួមមានដូចជា៖
- EVGA Z370 Classified K Motherboard
- EVGA Z370 FTW Motherboard
- EVGA Z370 Micro Motherboard
Motherboard ទាំង 2 នេះប្រើប្រាស់ Socket LGA 1151 ដូចទៅនឹង CPU ជំនាន់ទី 6 និងទី 7 ផងដែរ មានន័យថា អ្នកអាច Upgrade ឡើង Motherboard បាន តែអ្វីដែលជាចំនុច អវិជ្ជមាននោះគឺ Motherboard នេះប្រើ Chipset ថ្មី ដូច្នេះការប្រើ CPU ជំនាន់ទី 6 និងទី 7 អ្នកនឹងបាត់បង់នូវ មុខងារសំខាន់ៗ មួយចំនួន ដែលដំណើរការ តែនៅលើ Motherboard ប្រើ Chipset ថ្មីប៉ុណ្ណោះ។ ចំនុចពិសេសមួយ ដែលគួរឲ្យ កោតសរសើរ EVGA ផងដែរនោះគឺ Motherboard ទាំង 3 ស៊េរីនេះអាចឲ្យយើង ធ្វើការ SLI ក្រាហ្វិចកាតរបស់ nVIDIA បាន 2 ដើម តែមិនអាច ធ្វើការ Crossfire របស់ AMD បានឡើយ។
មិនតែប៉ុណ្ណោះ Motherboard ទាំង 3 មានគុណសម្បត្តិប្លែគពីគ្នាទៅលើចំនួនដូច រូបភាពខាងក្រោម ហើយអ្វីដែល សំខាន់មួយ ផ្សេងទៀតនោះគឺ វាមានធានាដល់ ទៅរយៈពេល 3 ឆ្នាំពីក្រុមហ៊ុន តែម្ដង ដោយត្រៀម នឹងចេញលក់ ឆាប់ៗនេះឯង តែមិនបានបញ្ជាក់ ប្រាប់ឲ្យដឹងពីកាល បរិច្ឆេទច្បាស់លាស់ នៅឡើយទេ ម្យ៉ាង CPU Intel ជំនាន់ទី 8 ក៏ពុំទាន់ចេញលក់ក្នុង ទីផ្សារផងដែរ។ នេះគឺជាដំណឹងល្អ សម្រាប់អ្នកត្រៀម តម្លើងម៉ាស៊ីន Desktop ថ្មីៗ ព្រោះបើអ្នក មិនចង់ប្រើ Motherboard ម៉ាកដដែលៗ អាចសាកល្បង ជាមួយនឹង EVGA បានជាមួយនឹងការ ធានាច្រើនឆ្នាំ ថែមទៀតផង តែប្រហែលជាត្រូវកម្មង់តាម Online ទើបបាន។
ប្រភព៖Cambo-report
No comments:
Post a Comment