Apple ទើបប្រកាសបិទមិនឲ្យអ្នកប្រើប្រាស់ធ្វើការ ទំលាក់ទៅកាន់ iOS10.3.3 និង iOS11 ទៀតទេ សម្រាប់អ្នកដែល កំពុងប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ ចុងក្រោយ iOS11.0.2 ឬកំពុងប្រើប្រព័ន្ធ ប្រតិបត្តិការក្រោម iOS10.3.3 ក៏មិនអាចឡើង ទៅប្រើ iOS10.3.3 ឬ iOS11 ទៀតឡើយ ហើយចង់ដំឡើង បានត្រឹមតែ ចុងក្រោយ iOS11.0.1 និង iOS11.0.2 តែប៉ុណ្ណោះ នាពេលនេះ។យើងចង់បញ្ជាក់ថា អ្នកដោនឡូដ Firmware iOS11.0.1 និង iOS11.0.2 ពីគេហទំព័រផ្សេងៗ ក៏មិនអាចទំលាក់ ឬដំឡើងបានដែរ ដូចនេះបានតែដំឡើង ទៅកាន់ iOS11.0.1 និង iOS11.0.2 ដែលជាប្រព័ន្ធប្រតិបត្តិការ ចុងក្រោយតែម្តង ទើបបាន។ បើអ្នកចង់ដំឡើងប្រើ iOS11.0.1 និង iOS11.0.2 ក៏បាន ប្រសិនបើ អ្នកជួបបញ្ហាច្រើន លើប្រព័ន្ធ iOS ជំនាន់ដែលអ្នក កំពុងប្រើនេះ តែអ្នកក៏ត្រូវដឹងពី ម៉ូឌែលរបស់ iPhone របស់អ្នកផង ចាប់ពី iPhone 5s ឡើងទៅ ទើបអាចអាប់ដេតបាន ឬដំឡើងបាន។
ដូចរាល់ដងអញ្ចឹង នៅពេលចេញការអាប់ដេតប្រព័ន្ធប្រតិបត្តិការថ្មីៗ Apple តែងទុកពេល ប៉ុន្មានថ្ងៃ សម្រាប់ឲ្យអ្នកប្រើប្រាស់ ធ្វើការទំលាក់ មកប្រើ Version មុនមួយបាន តែបើផុត ថ្ងៃហើយ ទាល់តែប្រើ Version ចុងក្រោយ ទើបបាន ហើយអ្នកប្រើប្រាស់ គ្មានសិទ្ធិទំលាក់ ជំនាន់តាមសិទ្ធិ ឯងនោះឡើយ។
No comments:
Post a Comment