ឮនៅថ្ងៃទី ១២ ខែកញ្ញា ពេលប្រកាសចេញ iPhone 8, iPhone 8 Plus និង iPhone X គេឃើញថាក្រុមហ៊ុនលែងមានលក់ iPhone 7 និង 7 Plus ទំហំ ២៥៦ GB ទៀតហើយ។បើតាមការបញ្ជាក់ពីផ្នែកសេវាកម្ម Apple នៅថ្ងៃនេះ ឲ្យដឹងថា iPhone 7 ទំហំ ២៥៦ GB លែងមានផលិតតទៀតហើយ។ ការសម្រេចចិត្តបែបនេះ ព្រោះ Apple ចង់បង្កើនចំនួនលក់ iPhone 8/8 Plus ដែលមានផ្ដល់ជូនជម្រើសអង្គផ្ទុកទិន្នន័យទំហំ ២៥៦ GB។
តែទោះយ៉ាងណាបរិមាណលក់ iPhone 8 នៅមានចំនួនតិចតួចបើប្រៀបធៀបនឹង iPhone ម៉ូដែលមុនៗ។ មានមតិខ្លះលើកឡើងថា iPhone 8 លក់មិនសូវបានច្រើនដូចមុន ព្រោះតែ iPhone X៕
ប្រភព៖Sabay
ប្រភព៖Sabay
No comments:
Post a Comment