ពីរសប្ដាហ៍កន្លងទៅក្រុមហ៊ុន Google បានបំបែកកំណត់ត្រានៃស្មាតហ្វូន Pixel 2 ទទួលបានពិន្ទុ ៩៨ ផ្នែកកាមេរ៉ា ពី DxO ហើយឈរនៅតំណែងទី ១ ខណៈ iPhone 8 បាន ៩២ ពិន្ទុ។ ថ្ងៃនេះ Mate 10 របស់ Huawei ក្រោយពេលតេស្តសាកល្បងរួច វាទទួលបានចំណាត់ថ្នាក់ទី ២ ដោយទទួលបានពិន្ទុ ៩៧ ចាញ់តែ ១ ពិន្ទុប៉ុណ្ណោះធៀបនឹង Pixel 2។
Mate 10 ជាកំពូលស្មាតហ្វូនជំនាន់ក្រោយមួយម៉ូដែល មានបំពាក់កាមេរ៉ាភ្លោះប្រភេទ RGB Sensor មួយគ្រាប់ទំហំ 12MP និង Monochrome Sensor មួយគ្រាប់ទំហំ 20MP។ ស្មាតហ្វូននេះក៏មានមុខងារ Zoom 2x បន្សំនឹងមុខងារ Autofocus បានយ៉ាងល្អផងដែរ។ ស្ថិតក្រោមការផ្គត់ផ្គង់ពីក្រុមហ៊ុន Leica លទ្ធផលពី DxO បានបង្ហាញថា Mate 10 មានល្បឿន Focus រហ័ស, កម្រិតពណ៌ Exposure ធ្វើបានដិតល្អ និងមុំនៃការថតធំទូលាយ។
សម្រាប់លទ្ធផលនៃរូបភាពសុទ្ធ Mate 10 ទទួលបាន ១០០ ពិន្ទុស៊ីដាច់ Pixel 2 មានត្រឹម ៩៩ ប៉ុន្តែបើនិយាយពីផ្នែកវីដេអូ Mate 10 នៅចាញ់ Pixel 2 ឆ្ងាយ ម្ល៉ោះហើយទើបសរុបរួម Google អាចយកឈ្នះ Huawei បាន។ បញ្ជាក់ថាការធ្វើតេស្តនេះ អ្នកជំនាញនៃ DxOMark បានថតរូបសន្លឹក ១៥០០ ប៉ុស្តិ៍និងការថតវីដេអូចំនួន ២ ម៉ោងទាំងការថតក្នុងមន្ទីរពិសោធន៍, ការថតលក្ខណៈ Indoor និង Outdoor៕
ប្រភព៖ thenextweb
No comments:
Post a Comment