Apple ខំ​លាក់​រឿង​សម្ងាត់ មិន​ចង់​ឲ្យ​អ្នក​គាំទ្រ​ដឹង តែ​នៅ​តែ​បែកធ្លាយ​ - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Sunday, October 15, 2017

Apple ខំ​លាក់​រឿង​សម្ងាត់ មិន​ចង់​ឲ្យ​អ្នក​គាំទ្រ​ដឹង តែ​នៅ​តែ​បែកធ្លាយ​



ក្រុមហ៊ុន​ផ្លែប៉ោម​ Apple ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​។ ឧបករណ៍​អេឡិចត្រូនិក និង​ព័ត៌មាន​ទាក់​ទង​ការ​បែក​ធ្លាយ​រូបរាង តម្លៃ ឬ​រឿង​រ៉ាវ​រសើប​ជា​ច្រើន​ទៀត ត្រូវ​បាន​សារព័ត៌មាន​ល្បីៗ​ចុះ​ផ្សាយ​ជា​រៀង​រាល់​ថ្ងៃ។
យ៉ាង​ណា​មិញ ​ក្រុមហ៊ុន​បច្ចេកវិទ្យា Apple ក៏​នៅ​មាន​ចំណុច​រសើប​ខ្លះៗ ដែល​មិន​ចង់​បង្ហាញ​ឲ្យ​អ្នក​ដឹង​អស់​នៅ​ឡើយ ដូច​មាន​រៀប​រាប់​ខាង​ក្រោម៖
១ ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Apple
ដូច​ដែល​អ្នក​ទាំង​អស់​គ្នា​ដឹង​រួច​ហើយ​ថា iPhone មិន​មែន​ជា​ស្មាតហ្វូន​ដែល​មាន​តម្លៃ​ថោក​នោះ​ទេ។ តម្លៃ​របស់​វា​ស្ថិត​នៅ​ក្នុង​កម្រិត​ Premium នៅ​លើ​ទីផ្សារ​ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន។ ក្នុង​នោះ​ដែរ Apple ក៏​បាន​ដាក់​បញ្ចូល​នូវ​បច្ចេកវិទ្យា​ខ្ពស់ៗ ដែល​​ធ្វើ​ឲ្យ​តម្លៃ​របស់​វា ស័ក្ត​សម​គុណសម្បត្តិ​អាច​ទទួល​យក​បាន។
ទោះ​យ៉ាង​ណា​ មាន​មនុស្ស​តិច​តួច​បំផុត ដែល​បាន​ដឹង​ពី​តម្លៃ​នៃ​ការ​ផលិត​ចេញ​ជា iPhone មួយ​គ្រឿង​ៗ និង​ធាតុ​ផ្សំ​ផ្នែក​មួយៗ​របស់​វា រួម​ទាំង​ប្រាក់​ចំណេញ​របស់ Apple ដែល​បាន​មក​ពី​ការ​លក់ iPhone ក្នុង​មួយ​ឆ្នាំ​ៗ ជា​ចំណុច​សម្ងាត់​ទី​មួយ ដែល Apple ហាក់​មិន​សូវ​ចង់​បើក​ទូលាយ​ឲ្យ​ដឹង​នោះ​ទេ។
យោង​តាម​របាយការណ៍​វិភាគ​ពី IHS Markit បង្ហាញ​ថា សមាសធាតុ​ផ្សំ និង​គ្រឿង​គ្រៅ​ក្នុង iPhone 7 ​មួយ​គ្រឿង​ចំណាយ​ត្រឹម​ ២២៥ ដុល្លារ​ ប៉ុណ្ណោះ ចំណែក​តម្លៃ​ថ្ងៃ​ដាក់​លក់​វិញ​ខ្ទង់ ៦៤៩ ដុល្លារ ​(បរទេស) ៨៨៩ ដុល្លារ (នៅ​ខ្មែរ​ថ្ងៃ​ចេញ​លក់​ដំបូង)។ ចំពោះ​តម្លៃ ២២៥ ដុល្លារ​នេះ មិន​គិត​ពី​ការ​ចំណាយ​ពេល​ស្រាវជ្រាវ​រក​បច្ចេកវិទ្យា​ថ្មីៗ ការ​អភិវឌ្ឍ​កម្មវិធី(Software Development) ឬ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់ Apple។
របាយការណ៍​ខាង​លើ​ ជា​ឧទាហរណ៍​ខ្លី​មួយ​ចង់​បញ្ជាក់​ថា Apple ចំណេញ​លុយ​បាន ៤២៤ ដុល្លារ​ពី​ការ​លក់ iPhone7 មួយ​គ្រឿង ប៉ុន្តែ​ត្រូវ​បាន​បិទ​យ៉ាង​ជិត​ឈឹង​ចំពោះ​ប្រាក់​ចំណញ​សរុប ដែល​រក​បាន​ពី​ការ​លក់ iPhone ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Apple។
២ លក្ខខណ្ឌ​ការងារ​កម្មករ​ក្នុង​រោងចក្រ​ផលិត iPhone
អ្នក​ទាំង​អស់​ប្រហែល​ជា​ដឹង​ថា ស្នាក់​ការ Apple ធំ​បំផុត​ស្ថិត​នៅ​ទីក្រុង​សាន់ហ្វ្រាន់​ស៊ីស្កូ សហរដ្ឋ​អាមេរិក ហើយ​ក៏​ប្រហែល​ជា​មាន iPhone កាន់​ម្នាក់​មួយ​គ្រឿង ឬ​ពីរ​គ្រឿង​ក៏​ថា​បាន តែ​អ្នក​មាន​ឆ្ងល់​ដែរ​ទេ​ថា ហេតុអ្វី​បាន​ជា​ខ្នង​ខាង​ក្រោយ iPhone នី​មួយៗ សរសេរ​ថា "Made in China”? ចម្លើយ​យ៉ាង​ខ្លី​នោះ​គឺ រោង​ចក្រ​ផលិត​ធំ​បំផុត​របស់ Apple ស្ថិត​នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន មិនមែន​សហរដ្ឋអាមេរិក ហើយ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​នៅ​ទីនោះ Apple ទុក​ជា​រឿង​សម្ងាត់ ​មិន​ចង់​ឲ្យ​អ្នក​ខាងក្រៅ​ដឹង​ឡើយ​។
ទោះ​ខិត​ខំ​លាក់​យ៉ាង​ណា​ក្ដី មាន​និស្សិត​ម្នាក់​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ទីកន្លែង​ស្នាក់​នៅ​របស់​កម្មករ​នៅ​​ជិត​រោង​ចក្រ​ផលិត iPhone ក្បែរ​ទីក្រុង​សៀងហៃ គួរ​ឲ្យ​ស្រងេះស្រងោច​ចិត្ត​ណាស់។ កម្មករ​ធ្វើការ ១២ ម៉ោង​ក្នុង​មួយ​ថ្ងៃ ទទួល​បាន​ប្រាក់​ពលកម្ម​ក្នុង​មួយ​ម៉ោង​ប្រមាណ​ជា ២ ដុល្លារ​ឬ​តិច​ជាង​នេះ។
ចំណែក Foxconn ជា​រោង​ចក្រ​ផ្គត់​ផ្គង់​ផលិត Apple ក៏​មិន​មិន​ខុស​ពី Pegatron ដែរ ពោល​គឺ ការ​ស្នាក់​នៅ​មាន​ទិដ្ឋភាព​ដូច​គ្នា បូក​រួម​ទាំង​ការ​ស្លាប់​របស់​បុគ្គលិក​ជា​ច្រើន​នាក់​ក្នុង​រោងចក្រ ដោយ​សារ​លក្ខខណ្ឌ​ការងារ​ធ្ងន់​ធ្ងរ។
ក្នុង​ឆ្នាំ ២០១៦ របាយ​ការណ៍​ពី​រោង​ចក្រ Pagetron បង្ហាញ​ថា ស្ថានភាព​កម្មករ​ចិន​កាន់​តែ​អាក្រក់​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​ជា​មូលហេតុ Apple មិន​ចង់​បង្ហាញ​ទៅ​សារព័ត៌មាន។
ប្រភព៖Sabay

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages