សុខភាពរបស់យើងម្នាក់ៗពិតជាមានសារសំខាន់បំផុតសម្រាប់គ្រប់ផ្នែកទាំងអស់ក្នុងជីវិតរបស់អ្នក។ នៅពេលគ្រឿងម៉ាស៊ីនជីវសាស្ត្រក្នុងរាងកាយរបស់យើងនេះដំណើរការណ៍មិនប្រក្រតីឬមិនស៊ីចង្វាក់គ្នានៅត្រង់ណាមួយ នោះភាពមិនប្រក្រតីនេះនឹងប៉ះពាល់ដល់មុខងារផ្សេងទៀតក្នុងរាងកាយរបស់អ្នកឲ្យមានបញ្ហាដែរ។ ហេតុនេះការត្រួតពិនិត្យថែទាំសុខភាពរបស់ខ្លួនឯងគឺជារឿងសំខាន់បំផុត ព្រោះរាល់ជំងឺធ្ងន់ធ្ងរទាំងអស់សុទ្ធតែមានឫសគល់ចេញមកពីបញ្ហាតូចតាច ហើយបញ្ហាតូចតាចទាំងនោះរួមមាន៖
១) លើសទម្ងន់ខុសប្រក្រតីក្នុងវ័យកុមារនៅឡើយ៖ តាមពិតទៅការលើសទម្ងន់អាចជារឿងធម្មតានោះទេ ព្រោះថាជួនកាលវាអាចបណ្ដាលមកពីភាពខុសគ្នានៅក្នុងកត្តាធម្មជាតិរបស់រាងកាយមនុស្សម្នាក់ៗដែលនាំឲ្យរាងកាយពួកគេស្តុកទុកនូវជាតិខ្លាញ់ជាងអ្នកផ្សេងទៀត។ ប៉ុន្តែ ចំពោះកុមារដែលមានវ័យក្មេងនៅឡើយ ការធាត់លើសទម្ងន់ពេកអាចជាសញ្ញាណមិនល្អនោះឡើយ ដែលលទ្ធផលអវិជ្ជមានអាចនឹងបង្ហាញឲ្យឃើញទាល់តែពួកគេធំធាត់ពេញវ័យ។ ការធាត់លើសទម្ងន់នេះមានជាប់ពាក់ព័ន្ធគ្នាជាមួយនឹងកម្រិតសម្ពាធឈាមឡើងខ្ពស់ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងកម្រិតកូឡេស្តេរ៉ុលក្នុងឈាមឡើងខ្ពស់។
២) ស្បែកងាយនឹងរលាកកម្ដៅថ្ងៃ៖ អ្នកដែលមានពណ៌ស្បែកស្លេក អាចនឹងងាយប្រតិកម្មជាមួយកម្ដៅថ្ងៃក្នុងពេលខ្លីជាងស្បែកធម្មតា ដែលនេះគឺជារឿងធម្មតានោះទេ។ ប៉ុន្តែបើស្បែកអ្នកងាយនឹងរលាក ដោយគ្រាន់តែឈរនៅក្រោមកម្ដៅថ្ងៃតែមួយភ្លែតប៉ុណ្ណោះ នោះសញ្ញាណនេះអាចកំពុងប្រាប់អ្នកឲ្យចាប់ផ្ដើមគិតគូរឡើងវិញពីរបបអាហាររបស់អ្នក ព្រោះថានៅក្នុងអាហារដែលអ្នកបរិភោគអាចសម្បូរដោយជាតិពុលដែលសាយភាយចេញពីស្បែកអ្នកនៅពេលត្រូវកម្ដៅថ្ងៃ និងធ្វើប្រតិកម្មដោយបង្កើនដំណើរការណ៍ដុតកម្ដៅបណ្ដាលឲ្យស្បែកអ្នកឆាប់រលាក។ ការបរិភោគទឹកស្អាតច្រើនគឺជាដំណោះស្រាយដ៏សាមញ្ញនិងមានប្រសិទ្ធភាពដែលអាចកម្ចាត់ជាតិពុលទាំងនោះចេញពីក្នុងរាងកាយអ្នកបាន។
៣) ឧស្សាហ៍ឈឺញឹកញាប់៖ អ្នកអាចសង្កេតថាចំណុចនេះមានកើតឡើងមកលើរាងកាយអ្នកឬអត់ ដោយសង្កេតថាតើអ្នកងាយនឹងឆ្លងជំងឺពីមនុស្សជុំវិញខ្លួនអ្នកឬអត់ នៅគ្រប់ពេលដែលពួកគេកើតជំងឺបន្តិចបន្តួចដូចជាផ្ដាសាយជាដើម ? បើបែបនេះមែន នោះវាអាចបញ្ជាក់ថាប្រព័ន្ធភាពស៊ាំដែលមាននាទីទប់ស្កាត់អ្នកពីជំងឺរាតត្បាតផ្សេងៗ អាចនឹងទន់ខ្សោយដែលបណ្ដាលឲ្យវាដំណើរការណ៍មិនមានប្រសិទ្ធភាព។ នៅពេលនោះជំងឺរាតត្បាតផ្សេងៗនឹងមានឱកាសបង្កជំងឺដល់អ្នកដែលករណីធ្ងន់ធ្ងរអាចជាជំងឺមហារីកផងដែរ។ អ្នកគួរតែទទួលទានវីតាមីនណាដែលជួយបង្កើនប្រសិទ្ធភាពប្រព័ន្ធភាពស៊ាំរបស់អ្នក ឬក៏ជួបពិគ្រោះជាមួយគ្រូពេទ្យតែម្ដង៕
ប្រភព៖ Bizkhmer
ប្រភព៖ Bizkhmer
No comments:
Post a Comment