ក្រុមហ៊ុន Google ទីបំផុតផលិតបានកុំព្យូទ័រយួរដៃស៊េរីថ្មី Pixelbook តែមិនដំណើរការដោយ Windows OS ដូច Laptop ទូទៅទេ គឺវាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Chrome OS របស់ខ្លួនផ្ទាល់។ កុំព្យូទ័រប្រើ Chrome OS នេះ មានកម្លាំងថ្មអាចប្រើបាន ១០ម៉ោង ហើយវាជា Laptop ដំបូង ដែលភ្ជាប់មុខងារ Google Assistant មកស្រាប់។ Google Pixelbook បំពាក់អង្គប្រតិបត្តិ Intel Core i5 ឬ i7 (តែមិនត្រូវបានបញ្ជាក់ពីជំនាន់) , RAM ទំហំ 16GB និងអង្គផ្ទុកទិន្នន័យទំហំដល់ 512GB flash storage។ កុំព្យូទ័រថ្មីនេះ មានទំហំអេក្រង់ដូច MacBook របស់ Apple ដែរ គឺទំហំ ១២,៣អ៊ីញ ប្រភេទ touchscreen ដែលអាចបត់ធ្វើជាថេប្លេតបាន។ Laptop ថ្មីនេះ មានកម្រាស់ស្ដើងត្រឹមតែ ១០,៣មិល្លីម៉ែត្រ និងទម្ងន់ ១,១គីឡូក្រាម។ កុំព្យូទ័រនេះ មានរន្ធសាកថ្ម USB-C សាកថ្មបានលឿន ហើយ Google អះអាងថា សាកត្រឹម ១៥នាទីអាចប្រើបាន ២ម៉ោង។
កុំព្យូទ័រ PixelBook នេះ មានប៊ិច smart pen មកជាមួយ ដែលអាចប្រើសម្រាប់កិច្ចការខ្លះៗ ដូចជា គូររូប និងលេងហ្គេម sylus game ជាដើម។ Pixelbook Pen មានកម្រិតទទួលស្គាល់ ១០មិល្លីវិនាទី។ ប្រសិនបើអ្នកមានស្មាតហ្វូន Pixel ហើយ Google Pixelbook របស់អ្នកបាត់សញ្ញា Wi-Fi នោះ វានឹងភ្ជាប់ទិន្នន័យអ៊ីនធឺណិតទូរស័ព្ទ mobile data របស់ Google Pixel ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ធ្វើការកំណត់អ្វីឡើយ។
Google Pixelbook នឹងមានលក់ចាប់ពីតម្លៃ ៩៩៩ដុល្លារ ដែលក្រុមហ៊ុនដាក់ឱ្យអតិថិជនបញ្ជាទិញមុនចាប់ពីថ្ងៃនេះទៅហើយ។ Google នឹងចេញលក់កុំព្យូទ័រ Pixelbook របស់ខ្លួនចាប់ពីថ្ងៃទី៣១ ខែតុលានេះ។ ប៊ិច Pixelbook Pen នឹងមានលក់ដាច់ដោយឡែកក្នុងតម្លៃ ៩៩ដុល្លារអាមេរិក៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ gsmarena
ប្រភព៖ gsmarena
ប្រភព៖ Bizkhmer
No comments:
Post a Comment