ZTE ​​សហការ​ជា​មួយ​​បណ្ដា​​​ក្រុមហ៊ុន​​ទូរគមនាគមន៍​ធំៗនៅ​ឥណ្ឌា ដើម្បី​ឆាប់​បាន​​ធ្វើតេស្ត 5G​ និង​​ប្រជែង​ទីផ្សារមុន​គេ - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Thursday, October 5, 2017

ZTE ​​សហការ​ជា​មួយ​​បណ្ដា​​​ក្រុមហ៊ុន​​ទូរគមនាគមន៍​ធំៗនៅ​ឥណ្ឌា ដើម្បី​ឆាប់​បាន​​ធ្វើតេស្ត 5G​ និង​​ប្រជែង​ទីផ្សារមុន​គេ





ឥណ្ឌា​គឺ​ជា​គោលដៅ​ទីផ្សារ​ដ៏​ធំ​មួយ ក្នុង​ការ​ដាក់​ឱ្យ​ប្រើ​បណ្ដាញ​អ៊ីណធឺណិត ហើយ​ក៏​កំពុង​តម្រូវ​ពង្រីក​ទីផ្សារ​ wireless នេះ​ផង​ដែរ។ ប្រធាន​ផ្នែក​ទីផ្សារ និង​រក​ដំណោះស្រាយ​សកល​របស់ ZTE លោក Fan Xiaobing ​បាន​ប្រាប់​សារព័ត៌មាន Economic Times ថា៖ “ឥណ្ឌា​គឺ​ជា​ទីផ្សារ​ដ៏​សំខាន់​មួយ​សម្រាប់​យើង។ ឧស្សាហកម្ម​ទូរគមនាគមន៍ គឺ​មាន​ទំហំ​ធំ​ទូលាយ ហើយ​ឥណ្ឌា​ជា​ប្រទេស​កំពុង​មាន​តម្រូវ​ផ្នែក​នេះ​តែម្ដង។ ទីផ្សារ​ទូរគមនាគមន៍​ឥណ្ឌា នឹង​លូតលាត់​យ៉ាង​ឆាប់​រហ័ស … យើង​កំពុង​បង្កើន​ការ​វិនិយោគ​របស់​យើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដើម្បី​គាំទ្រ​ឱ្យ​មាន​ការ​លូតលាស់”។​ក្រុមហ៊ុន ZTE ​នឹង​នាំ​យក​បរិក្ខារ​ទូរគមនាគមន៍ និង​ផលិតផល​នានា​ដែល​ពាក់ព័ន្ធ សម្រាប់​ផ្គត់ផ្គង់​ដល់​ដៃគូ​ដែល ត្រូវការ​ក្នុង​ការ​ឌីហ្សាញ​ឱ្យ​ត្រូវ​នឹង​តម្រូវការ​ក្នុង​ស្រុក។

 ហើយ​ក្រុមហ៊ុន ZTE កំពុង​ប្រញាប់​ចាប់ផ្ដើម​ដំណើរការ​វា​ឱ្យ​បាន​ឆាប់ មុន​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​ទូរគមនាគមន៍​ដែល​ជា​ដៃគូ​ប្រកួតប្រជែង ដូច​ជា Huawei, Nokia និង Ericsson ។​ឥណ្ឌា​បាន​ឃើញ​ពី​សារសំខាន់​នៃ​ប្រព័ន្ធ 5G សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ខ្លួន ហើយ​កំពុង​មាន​គម្រោង​អភិវឌ្ឍ និង​ដាក់​ចេញ​ឱ្យ​ប្រើ 5G ​ចាប់ពី​ឆ្នាំ២០២០ ខាង​មុខ។ រដ្ឋាភិបាល​ឥណ្ឌា ក៏​នឹង​ដាក់​ដេញ​ថ្លៃ​វិសាលគម (spectrum) ដែល​នឹង​គាំទ្រ​បណ្ដាញ 5G network ផង​ដែរ។បច្ចុប្បន្ន ZTE កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឥណ្ឌា​ អំពី​ដំណើរការ​អភិវឌ្ឍ 5G backhaul នេះ ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ចាំបាច់​សម្រាប់​បណ្ដាញ​ឥតខ្សែ 5G ​ក្នុង​ការ​ប្រកួតប្រជែង។ យើង​រំពឹង នឹង​មាន​ដៃគូ​ថ្មីៗ ជុំវិញ​ការ​អភិវឌ្ឍ 5G backhaul ​ឆាប់ៗ​នៅ​ឥណ្ឌា៕
ប្រភព៖ Bizkhmer

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages