ព្រោះតែប្រជាប្រិយភាពនៃការប្រើប្រាស់កាមេរ៉ាប្រភេទ Mirrorless និងសមត្ថភាពចាប់រូបបានទូលាយ ហើយបានច្បាស់នៅទីងងឹតសម្រាប់បច្ចេកវិទ្យា Full-Frame នោះ Canon គ្រោងនឹងចេញ Mirrorless Full-Frame នាឆ្នាំ ២០១៨។កាមេរ៉ា Mirrorless Full-Frame ដែល Canon គ្រោងចេញនោះ នឹងបំពាក់មកជាមួយនឹង Sensor ថ្មីបំផុត។ នេះបើយោងតាមរបាយការណ៍ផ្ទៃក្នុងក្រុមហ៊ុនមេរបស់ Canon សម្រាប់យុទ្ធសាស្ត្រទីផ្សារឆ្នាំ ២០១៨។
សម្រាប់ការបញ្ចេញកាមេរ៉ា Mirrorless Full-Frame ឆ្នាំ ២០១៨ គឺនឹងមានចែកចេញជា ៣ ប្រភេទ ដូចជាម៉ូដែលប្រើ Lens EF mount, Lens mount ថ្មីមួយប្រភេទ និងម៉ូដែល Lens Fixed៕
ប្រភព៖Sabay
No comments:
Post a Comment