នេះមិនមែនជាមុខងារអ្វីថ្មីទេ គឺមុខងារនេះ បានចេញមកជិតជាច្រើន ខែមកហើយ តែអ្នកប្រើប្រាស់ ក្នុងស្រុកយើង ហាក់បីដូចជា មិនសូវជាចាប់ អារម្មណ៍ច្រើនទេ ពេលមុខងារនេះ បានដាក់ឲ្យប្រើប្រាស់ នាពេល ដំបូងដោយ Facebook តែអំឡុងប៉ុន្មាន ខែចុងក្រោយនេះ មិត្តអ្នកអាន ក្នុងស្រុក យើងចាប់ផ្តើម ប្តូរស៊ុម និងដាក់ស៊ុម តាមគ្នា ដោយសារតែមាន ជនជាតិខ្មែរ យើងច្រើន ដែលចេះនិងបាន បង្កើតស៊ុមជា អក្សរខ្មែរយើងឡើង ដូចជាតំណាងឲ្យ សាលាណាមួយ និងតំណាងឲ្យ ពិធីបុណ្យអ្វីមួយ ទើបមានការ គាំទ្រកាន់តែខ្លាំង។
អាស្រ័យហេតុនេះ យើងបានដឹងថា មិត្តអ្នកអាន មួយចំនួន ក៏ចេះបង្កើតស៊ុមនេះ ហើយមិត្តអ្នកអាន មួយចំនួនទៀត មិនទាន់បានដឹងពី វិធីបង្កើតនៅឡើយទេ ដូចនេះ យើងចង់ចេញ ពត៌មាននេះឡើង ទុកជាចំនេះដឹង សម្រាប់អ្នកប្រើប្រាស់ ដែលចង់បង្កើត ស៊ុមផ្ទាល់ខ្លួន និងអាចឲ្យអ្នកដទៃ ប្រើបានទៀតផង។
សូមអានការណែនាំនៅខាងក្រោមនេះ៖
- អ្នកគួរតែចូលទៅកាន់ វេបសាយនេះ តាមរយៈកុំព្យូទ័រ ពេលចូលទៅដល់ អ្នកអាចអូស ចុះក្រោមបន្តិច ពេលឃើញប៊ូតុង Create a Frame ចាំចុចចូល
- ពេលនោះ អ្នកអាចធ្វើការ Upload រូបភាពចូល ជា file PNG (អ្នកអាចកាត់ត រូបភាព ណាមួយ តាមរយៈកម្មវិធី Photoshop រួចត្រូវប្រាកដថា ផ្ទៃខាងក្រោយជាប្រភេទឆ្លុះ Transparent និងមានរូបសញ្ញា តូចមួយនៅមុខ ចាំ Save ជា file PNG ទើបអាច Upload ចូលបាន)
- ពេលនោះ អ្នកនឹងឃើញ រូបឡូហ្គូដែលខ្ញុំបាន Upload ចូល យើងក៏មានសិទ្ធិអនុញ្ញាត ឲ្យរំកិល រូបភាពនោះ ទៅដាក់នៅកន្លែងណា ក៏បានដែរ លើរូបភាព តែភាគច្រើន គេនិយមដាក់នៅគែម ខាងក្រោម ជ្រុងខាងស្តាំ និងខាងឆ្វេង។ បន្ទាប់ពីដាក់ រូបភាពត្រឹមត្រូវ តាមការពេញចិត្ត របស់អ្នកហើយ អ្នកអាច ចុចប៊ូតុង Next
- អ្នកអាចចុចរើសយកគណនីរបស់អ្នក សម្រាប់បង្ហាញថាអ្នកបានបង្កើត ស៊ុមនេះ ពេលអ្នក ផ្សេងយកទៅ ប្រើប្រាស់ និងដាក់ឈ្មោះឲ្យ ស៊ុមរបស់អ្នក, កំណត់ទីតាំងសម្រាប់ អ្នកយកទៅ ប្រើប្រាស់បាន, ដាក់ជាថ្ងៃកំណត់ ឲ្យស៊ុមនេះ មានវត្តមានពីថ្ងៃណា ទៅដល់ថ្ងៃណា ទើបបាត់ទៅវិញ ឬមិន ចាំបាច់ក៏បាន រួចបន្តចុច Next
មិត្តអ្នកអាន មួយចំនួន ដែលធ្លាប់តែប្រើប្រាស់ស៊ុមរបស់គេ ដោយឡែកពេលនេះ អ្នកក៏អាចបង្កើត ស៊ុមផ្ទាល់ខ្លួន បានដែរ សម្រាប់ឲ្យអ្នកដទៃ ប្រើប្រាស់វិញ ហើយគេ នឹងស្គាល់អ្នកបាន កាន់តែច្រើន តាមរយៈការ បង្កើតស៊ុម ដែលមាន ភាពទាក់ទាញ និងស្រស់ស្អាត ដោយសារឈ្មោះ របស់អ្នកនឹងលោត ក្រោមផ្ទៃស៊ុម ដែលអ្នកបានបង្កើត។
ប្រភព៖Cambo-report
No comments:
Post a Comment