ព័ត៌មានច្បាស់ការមួយបានឲ្យដឹងថា ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង SAMSUNG នឹងបញ្ចេញស្មាតហ្វូន Galaxy X ម៉ូដែល SM-G888N0 ក្នុងព្រឹត្តិការណ៍ CES ឆ្នាំ ២០១៨ នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមចន្លោះ**ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ មករា**។
ស្មាតហ្វូនអាចបត់បាននេះ នឹងចេញលក់ជាលក្ខណៈ Limited Edition មានប្រហែលតែ ១០ មុឺនគ្រឿង ប៉ុណ្ណោះ ដោយគ្រោងចេញលក់ទីផ្សារដំបូងនៅកូរ៉េខាងត្បូង និងនៅទីផ្សារសកលនៅឆ្នាំ ២០១៩។
រំឮកថាសម្រាប់ Galaxy S9 និង S9+ វិញ រំពឹងនឹងបង្ហាញក្នុងពិព័រណ៍ MWC នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ នៅថ្ងៃទី ២៦ កុម្ភៈ ដល់ថ្ងៃទី ១ មិនា។ ចំណែកត្រកូល Note ជំនាន់ថ្មី នឹងប្រកាសនៅព្រឹត្តិការណ៍ IFA នាទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ពីថ្ងៃទី ៣១ សីហា ដល់ថ្ងៃទី ៥ កញ្ញា។
No comments:
Post a Comment