Kaspersky រងការ​ចោទប្រកាន់ជួយ Hacker រុស្សី​ វាយ​លុក​ទិន្នន័យ​ដល់​សហរដ្ឋអាមេរិក - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Monday, October 9, 2017

Kaspersky រងការ​ចោទប្រកាន់ជួយ Hacker រុស្សី​ វាយ​លុក​ទិន្នន័យ​ដល់​សហរដ្ឋអាមេរិក




ក្រុម Hacker ដែល​បម្រើ​ការ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​រុស្ស៊ី បាន​ប្រើប្រាស់​កម្មវិធីកម្ចាត់មេរោគ Kaspersky ដែលផលិត​ក្នុង​ស្រុក ដើម្បី​កំណត់​​គោលដៅ​និង​លួច​ទិន្នន័យ​ពី​ភ្នាក់ងារ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក។ ​បើ​យោង​តាម Wall Street Journal បាន​ចុះ​ផ្សាយ។ទិន្នន័យ​សម្ងាត់​ដែល​ក្រុម​ Hacker រុស្ស៊ី​​លួច​យក​ រួម​បញ្ចូល​ព័ត៌មាន​លំអិត​ពី​មធ្យោបាយ​នៃ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​អាមេរិក ​ប្រឆាំង​នឹង​បណ្ដាញ​កុំព្យូទ័រ​បរទេស​ ក៏​ដូច​ជា​កិច្ចការពារ​ពី​ការ​វាយ​ប្រហារ​ត្រលប់​មក​វិញ។

ប្រភព​បាន​បញ្ជាក់​ថា អំឡុង​ពេល​ដែល​កម្មវិធី​កម្ចាត់​មេរោគ​ដំណើរការ​មុខងារ​ស្កេន ភ្លាម​នោះ​វា​នឹង​លួច​ផ្ញើ​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទៅ​ម៉ាស៊ីន​កណ្ដាល​នៃ​ក្រុមហ៊ុន Kaspersky ដែល​មាន​ការិយាល័យ​កណ្ដាល​ក្នុង​ប្រទេស​រុស្ស៊ី​ផ្ទាល់ ហើយ​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​ឱកាស​ក្នុង​ការ​ទាញ​យក​ទិន្នន័យ។ ជុំវិញ​រឿងរ៉ាវ​នេះ Kaspersky Lab បាន​ឆ្លើយ​តប​ទៅ​វិញ​ថា "ពុំ​មាន​ភស្តុតាង​ច្បាស់លាស់​ណា​មួយ ដែល​អាច​ចោទប្រកាន់​ថា ​ក្រុមហ៊ុន​ខ្លួន​មាន​ការ​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ឡើយ ហើយ​ខ្លួន​ក៏​សោកស្ដាយ​ដែល​ព័ត៌មាន​នេះ​បន្តលេចលឺ​ជា​បន្តបន្ទាប់ ទាំង​មិន​ទាន់​មាន​ការ​បញ្ជាក់​អះអាង​ជាក់​ច្បាស់​នៅ​ឡើយ"។
ប្រភព៖Sabay

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages