Apple បានបញ្ចេញកំណែទម្រង់ iOS 11.0.3 ដែលជាកំណែទម្រង់ទីបួន ក្នុងរយៈពេល ៤ សប្ដាហ៍កន្លងមកនេះ។ កំណែទម្រង់ iOS 11.0.3 នឹងដោះស្រាយបញ្ហាសំខាន់ៗលើ iPhone 6s និង iPhone 7/7 Plus។
ទីមួយដោះស្រាយបញ្ហាដែលសំឡេង Feedback មិនដំណើរការនៅលើ iPhone 7 និង 7 Plus មួយចំនួន និងទីពីរដោះស្រាយបញ្ហាគាំង Touch លើអេក្រង់ iPhone 6s មួយចំនួន ដែលមានបញ្ហាព្រោះតែអេក្រង់លើ iPhone ម៉ូដែលនេះបានជួសជុលដោយមិនត្រឹមត្រូវតាមស្តង់ដាររបស់ Apple។
ដើម្បីអាប់ដេតអ្នកប្រើប្រាស់អាចចូលទៅកាន់ Settings → General → Software Update នោះជាការស្រេច។ បញ្ជាក់ថាត្រូវភ្ជាប់ជាមួយនឹង Wi-Fi ជាមុនសិន ហើយត្រូវមានអង្គផ្ទុកទិន្នន័យទំនេរចំនួន ៣០០ MB ផងដែរ៕
ប្រភព៖Sabay
ប្រភព៖Sabay
No comments:
Post a Comment