ជុំវិញកំហុសដ៏ធ្ងន់ធ្ងរ នាយកប្រតិបត្តិនៃសារព័ត៌មាន Dow Jones លោក William Lewis បានបញ្ជាក់ថា អំឡុងកើតរឿងរ៉ាវនោះ គាប់ជួននៅពេលដែលក្រុមការងារខ្លួនកំពុងសាកល្បងនូវបច្ចេកវិទ្យាថ្មីមួយ។
ភ្នាក់ងារសារព័ត៌មាន Down Jones បានចេញមុខសុំទោស ពីបញ្ហាកំហុសបច្ចេកទេសដ៏ធំមួយ ក្រោយគេហទំព័ររបស់ខ្លួនបានបង្ហោះសារដ៏ភ្ញាក់ផ្អើលថា Google ទិញ Apple ក្នុងតម្លៃ ៩ ពាន់លានដុល្លារ។ ក្រៅពីនោះមានអត្ថន័យជាច្រើនទៀតដូចជាអ្នកកាន់ហ៊ុនរបស់ Google ក្នុងមួយហ៊ុន នឹងទទួលបាន ៩ ហ៊ុននៃ Apple ក៏ដូចជា Google នឹងកាន់កាប់ការិយាល័យ Apple នាពេលឆាប់ៗនេះ។ជារឿងចម្លែកដែលមានការបង្ហោះសារខុសបច្ចេកទេសនេះឡើង ខណៈបច្ចុប្បន្នក្រុមហ៊ុន Apple ឈរនៅលំដាប់ទី ១ ជាស្លាកយីហោដែលមានតម្លៃថ្លៃបំផុតក្នុងលោក ៧៥០ ពាន់លានដុល្លារ។ ប៉ុន្តែការបង្ហោះបែបនោះ មិនបានធ្វើឲ្យអ្នកកាន់ហ៊ុន Apple ព្រួយបារម្ភអ្វីឡើយ ផ្ទុយទៅវិញភាគហ៊ុន Apple នៅតែបន្តឡើង។ ក្រោយការបង្ហោះនៅម៉ោង ៩:៣៤ នាទីភ្លាម និង២ នាទីក្រោយមក នៅម៉ោង ៩:៣៦ នៅទីក្រុង New York វាក៏បានលុបចេញវិញ។
No comments:
Post a Comment