១) កំណត់ទម្រង់ថ្មជា Power saver៖ ក្នុងទម្រង់ថ្មនេះ គឺត្រូវបានកំណត់រួចជាស្រេចជួយសន្សំសំចៃថ្ម Laptop បានមួយកម្រិត។
២) បិទការប្រើប្រាស់ឧបករណ៍ភ្ជាប់ (Device) ឌីស (CD ឬ DVD) និង រន្ធតំណភ្ជាប់ (Port) ប្រសិនមិនចាំបាច់ ឬអស់ការចាំបាច់ ដើម្បីជៀសវាងតម្រូវការថាមពលខ្លាំងដែលនាំឱ្យថ្មឆាប់អស់។៣) បិទតំណភ្ជាប់ (Wireless, Bluetooth)៖ bluetooth នៅលើ laptop ហាក់មិនសូវមានតម្រូវការប្រើខ្លាំងនោះទេ។ អ្នកប្រើមួយចំនួនបានបើក (enable) ចោលដោយមិនបានចាប់អារម្មណ៍។ បើលែងប្រើហើយគួរបិទដើម្បីសន្សំសំចៃថ្ម។ ចំណែក wireless ក៏ដូចគ្នាដែរ ប្រសិនមិនត្រូវការភ្ជាប់ WiFi ប្រើអ៊ីនធឺណិតទេ គួរបិទ។
៤) ធ្វើការ Defrag លើ hard drive៖ Defrag គឺជាការតម្រៀបឯកសារ (file) ទាំងអស់នៅលើថាសផ្ទុកទិន្នន័យ (Hard Dirve) ឱ្យមានសណ្ដាប់ធ្នាប់ទៅតាមប្លុក (blog) និងប្រភេទ file ដែលស្ថិតនៅក្នុង sector នីមួយៗ។ ធ្វើដូច្នេះគឺដើម្បីងាយស្រួលស្វែងរក (search) រកអ្វីមួយបានលឿន ព្រោះមិនថាកម្មវិធី ឬប្រព័ន្ធប្រតិបត្តិការនោះទេ ដើម្បីដំណើរការបានគឺត្រូវទៅស្វែងរក file គាំទ្របន្ថែមឱ្យកម្មវិធី ឬ Operating System ដើម្បីអាចប្រព្រឹត្តិទៅបាន។
ជារឿងធម្មតាទេ លើ Hard Disk តែងមានការ Copy ចូលក៏តែងមានការ Delete ផងដែរ។ ការលុបទៅវិញនោះហើយ ដែលធ្វើឱ្យ sector ដែលផ្ទុកនៅសល់ចន្លោះទំនេរទើបធ្វើឱ្យ blog រក្សាទិន្នន័យមានចន្លោះទំនេរ ហើយទម្រាំ Windows ឬកម្មវិធីទៅស្វែងរកឃើញចប់សព្វគ្រប់គឺត្រូវចំណាយពេលយូរ ដែលជាហេតុមួយធ្វើឱ្យមានការចំណាយថាមពលថ្មច្រើន។

(ចំណាំ៖ នៅពេល Defrage សូមដោត Plug Adapter ដើម្បីកុំឱ្យវាទាញថាមពលពីថ្មខ្លាំងនាំឱ្យឆាប់ខូច)។
៥) បិទកុំព្យូទ័រដោយប្រើ Shut down ឬ hibernate ល្អជាងការប្រើ standby ឬ Sleep៖
ការប្រើ Standby ឬ Sleep នៅពេលទុក Laptop ចោលនោះ ផ្នែករឹង (Hardware) មួយចំនួនធំគឺនៅតែដំណើរការ ដោយឡែកប្រើ Hibernate ជាជម្រើសល្អជាងព្រោះអាចបិទដំណើរការបាន។ នេះក៏ជាវិធីសាស្ត្រល្អមួយជួយឱ្យថ្មប្រើបានយូរ និងជៀសវាងឆាប់ខូចថ្ម ឬអាចឈានដល់ប៉ះពាល់ Hardware ដទៃទៀត។

៦) កំណត់លើ Settings ផ្សេងៗដូចជាទម្លាក់ resolution របស់អេក្រង់ បន្ថយពន្លឺ ការកំណត់រូប Background និងគ្រប់គ្រងសំឡេង (Speaker)៖
ប្រសិនអេក្រង់ Laptop ប្រភេទ OLED មិនត្រូវប្រើរូប background ពណ៌ស ព្រោះធ្វើឱ្យថ្មឆាប់អស់។ យកល្អគួរប្រើរូប blank ល្អជាង និងចេះគ្រប់គ្រងសំឡេងកុំព្យូទ័រល្មមប្រើ ជៀសវាងបើកឮខ្លាំងៗ ក៏អាចនាំឱ្យស៊ីថ្មឥតប្រយោជន៍ដែរ។ រីឯពន្លឺ ទោះបីមិនទម្លាក់ដើម្បីឱ្យស៊ីថាមពលថ្មតិច ក៏គួរគិតគូរពីសុខភាពភ្នែកដែរ ព្រោះថា ពន្លឺខ្លាំងពេកអាចប៉ះពាល់ដល់ភ្នែក។ នៅមានកម្រិត resolution អេក្រង់ផងដែរ ត្រង់នេះគួរទម្លាក់ល្មមប្រើក្នុងការងារសាមញ្ញបានហើយ ដើម្បីកុំឱ្យចំណាយថាមពលថ្មច្រើនពេក។ គួរកំណត់ឱ្យចាប់ពី 1366x768px ចុះក្រោម។

៧) បិទកម្មវិធី (App) និងដំណើរការកម្មវិធី (Process) ដែលមិនចាំបាច់៖
សង្កេតមើលកម្មវិធីដែលមិនប្រើ ប្រសិនបើក ឬបើកដោយស្វ័យប្រវត្តិនៅពេលដំណើរការកុំព្យូទ័រដំបូងនោះ សូមបិទចោលទាំងអស់ដើម្បីសន្សំសំចៃថ្ម។ លើកឧទាហរណ៍ កម្មវិធី Skype និងកម្មវិធី Yahoo Messenger ដែលដំណើរការស្វ័យប្រវត្តិ ដូច្នេះគួរបិទដំណើរការ (process) ដោយចូលទៅ disable តាម Run រួចវាយ “msconfig” (សម្រាប់ Windows 7) ហើយចូលទៅ “Startup” tab និងរកមើល process របស់ឈ្មោះកម្មវិធីណាមួយដែលចង់បិទដោយដកធីកជាការស្រេច។
៨) ជៀសវាងបើកប្រើកម្មវិធីច្រើនក្នុងពេលតែមួយប្រសិនមិនចាំបាច់៖
ទោះរវល់ការងារយ៉ាងណា ហើយអ្នកបើកកម្មវិធីច្រើនប៉ុណ្ណាក៏នៅតែមិនអាចបំពេញក្នុងពេលតែ មួយដែរ។ ដូច្នេះគួរធ្វើតាមលំដាប់ ដោយបើកកម្មវិធីប្រើម្ដងមួយ ឬពីរ ត្រឹមបីកម្មវិធីយ៉ាងច្រើន។ ជៀសវាងមួយទៀត គឺលេងហ្គេមមួយភ្លែត មកធ្វើការមួយភ្លែតដែលធ្វើឱ្យក្រាហ្វិកដំណើរការខ្លាំងឆាប់ខូច មិនត្រឹមតែថ្ម។

៩) ជៀសវាងប្រើកុំព្យូទ័ររហូតឡើងកម្ដៅខ្លាំងពេក (អាចប្រើកង្ហារទ្រាប់ពីក្រោម)៖
ថ្ម Laptop គឺកើតចេញពីមូលដ្ឋានគីមីសាស្ត្រ ប្រសិនបើវាឡើងកម្ដៅខ្លាំងនឹងធ្វើឱ្យថ្មឆាប់ខូច ហើម ប៉ោង ឬអាចផ្ទុះប្រសិនប្រើកុំព្យូទ័រហួសសមត្ថភាពរយៈពេលយូរ ខណៈដែលសាកថ្មជាប់។ ក្នុងនោះសីតុណ្ហភាពបរិស្ថានជុំវិញក៏មិនគួរមើលរំលងដែរ ហើយប្រសិនចង់រក្សាសីតុណ្ហភាពបានយូរគួរប្រើកូនកង្ហារទ្រាប់បាត Laptop។
១០) មិនត្រូវប្រើ Laptop ដោយដាក់នៅលើខ្នើយ ភួយ ឬផ្ទៃរាបទន់ផ្សេងៗនោះទេ ព្រោះកុំព្យូទ័រមិនអាចបញ្ចេញកម្ដៅមកក្រៅបាន៖
ជារឿងត្រូវជៀសវាងមួយ ព្រោះវានឹងប៉ះពាល់មិនត្រឹមតែថ្មឆាប់ខូច តែផ្នែករឹង (hardware) ទាំងស្រុងក៏នឹងឆាប់ខូចដែរ។
១១) ធ្វើតំហែទាំលើថ្ម៖ តំហែទាំត្រង់នេះចង់និយាយអំពីវិធីសាស្ត្រសាកថ្ម Laptop បានត្រឹមត្រូវ។ អ្នកប្រើភាគច្រើនមិនបានយកចិត្តទុកដាក់ចំណុចនេះឡើយ។ គេសាកថ្មមិនបានពេញ ក៏ដកយកមកប្រើ ឬពេលខ្លះសាកបណ្ដើរប្រើបណ្ដើរដែលនាំឱ្យថ្មឆាប់ខូច លែងកាន់ដូចកាលពីពេលទើបប្រើដំបូង។ មិនខុសពីការសាកថ្មលើទូរស័ព្ទទេ នៅពេលសាកថ្មពេញ ត្រូវដកចេញ មិនត្រូវដោតជាប់មួយថ្ងៃវាល់ល្ងាចនោះទេ។ ការប្រើ Laptop ក៏មិនត្រូវឱ្យអស់ថ្មរហូតដល់រលត់ទើបសាកនោះដែរ។
១២) ប្រើថ្ម និងឆ្នាំងសាកថ្មចល័តជាជំនួយ៖
យក Laptop ចេញទៅប្រើនៅខាងក្រៅ ពេលខ្លះគិតគូរពីមុខមាត់ដែរ ព្រោះដូចជាមិនសមរម្យប៉ុន្មាននោះទេ ក្នុងការដែលយកឆ្នាំងសាកចេញមកសាកថ្មទីសាធារណៈ ឬក្នុងហាង។ គាប់ជូនពេលខ្លះក៏ខ្វះរន្ធព្រីភ្លើងទៅទៀត។ ដូច្នេះ ប្រសិនមានថ្មមួយគ្រាប់ផ្សេងទៀត ឬឆ្នាំងសាកថ្មចល័តគឺរឹតតែប្រសើរ។
១៣) ពេលទិញ Laptop គួរជ្រើសរើសយកថ្ម 8-cell និងសាកសួរអ្នកលក់ពីររយៈពេលកាន់ថ្ម និងការធានាឱ្យបានច្បាស់លាស់៖
នេះជាកម្រិតថាមពលថ្ម ដែលអាចធ្វើឱ្យអ្នកស្ដាយក្រោយនៅពេលក្រោយ ប្រសិនជ្រើសរើសខុស។ ថ្មខ្លះមាន 6-cell ប៉ុន្តែប្រើកាន់បានគ្រាន់បើ តែក៏មិនទាំងស្រុងនោះដែរ។ ដោយឡែកប្រសិនកម្រិត 8-cell អាចទុកចិត្តបានច្រើន។

ប្រភព៖ITCAMBO
No comments:
Post a Comment