LG V30 កាន់​ថ្ម​បាន​យូរ​ជាង​មុន កាន់​តែ​ប្រសើរ​ខ្លាំង! - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Saturday, October 14, 2017

LG V30 កាន់​ថ្ម​បាន​យូរ​ជាង​មុន កាន់​តែ​ប្រសើរ​ខ្លាំង!


LG ធ្លាប់បានធ្វើឱ្យអ្នកគាំទ្រខកចិត្តជាច្រើនដងមកហើយកាលពីឆ្នាំមុនៗ ដោយនៅ ក្នុងឆ្នាំ 2016 កំពូលស្មាតហ្វូន LG G5 របស់គេ មានថ្មទំហំតូច ត្រឹមតែ 2,800 mAh តែប៉ុណ្ណោះ មិនអាចប្រើប្រាស់ បានយូរល្អនោះទេ ទៅលើការ ប្រើប្រាស់ច្រើន។ ហើយចំណែកឯ LG V20 វិញមានថ្មទំហំ 3,200 mAh ហើយវាមិនកាន់បានយូរ ណាស់ណាដែរ ព្រោះវាមានអេក្រង់ ដល់ទៅ 5.7 អ៊ីង ហើយក៏មានអេក្រង់ទី 2 បន្ថែមទៀតដែរ ជាហេតុធ្វើឱ្យវាមិនសូវ កាន់ថ្មបានល្អទេ។


មកដល់ពេលនេះវិញ LG ធ្វើបានល្អមែនទែន ទៅលើកម្លាំងថ្មរបស់ V30។ វាមានទំហំថ្ម 3,300 mAh ដែលធំជាង V20 ត្រឹមតែ 100 mAh ប៉ុណ្ណោះប៉ុន្តែសម្រាប់ការ ប្រើប្រាស់វិញ វាអាចប្រើប្រាស់ បានយូរជាង V20 ដល់ទៅជាង 3 ម៉ោងឯណោះ នេះក៏ព្រោះតែ LG បានកែច្នៃទៅលើ អេក្រង់របស់ V30 បានល្អ ដោយវាប្រើប្រាស់ អេក្រង់ P-OLED ថ្មីទំហំ 6 អ៊ីង ដែលស៊ីថាមពលតិច ហើយក៏មិនមាន អេក្រង់ទី 2 បន្ថែមដែរ ចំណែកការទុកវា Stand-by ចោលក៏មិនងាយ ស្រកថ្មឡើយ។ V30 អាចរស់បាន 9 ម៉ោង 34 នាទី ទៅលើការប្រើប្រាស់ លើអេក្រង់ជាប់ របស់យើង ហើយនៅពេលនេះ LG V30 ជាស្មាតហ្វូនដែលកាន់ថ្ម បានយូរជាងគេ លំដាប់ទី 2 ដែលវានៅចាញ់ iPhone 8 Plus តែមួយគ្រឿង នេះប៉ុណ្ណោះ ក្រៅពីនេះ គឺនៅលើគេ ទាំងអស់។

ចំណែងឯការសាកបញ្ចូលថ្មវិញ វាអាចសាកបានលឿនតាមបច្ចេកវិទ្យា Quick Charging 3.0 ដែលអាចសាកបញ្ចូលថ្ម បានលឿនរហ័សល្អ ប្រើពេលប្រហាក់ប្រហែល ទៅនឹង Galaxy Note 8 ដែរ គឺប្រើរយៈពេល 1 ម៉ោង 48 នាទី ក្នុងការសាកពី 0 ទៅដល់ 100% ហើយបើងាក ទៅមើល iPhone 8 Plus វិញប្រើពេល ទៅដល់ជិត 3 ម៉ោងឯណោះ។

អញ្ចឹង នេះគឺកំណែប្រែដ៏ល្អពី V30 ហើយអ្នកក៏មិនសូវ បារម្មណ៍ពីរឿងថ្ម ដូចកំពូលស្មាតហ្វូន LG ជំនាន់មុនៗ ទៀតដែរ ព្រោះពេលនេះកម្លាំងថ្ម វាកាន់បានល្អ ការទុកចោល ក៏មិនស្រកថ្ម ហើយការសាកថ្ម ក៏រហ័សជាង មុនទៀតផង។
ប្រភព៖Sabay

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages