កាលពីខែកក្កដា ឆ្នាំ ២០១៥ កន្លងទៅក្រុមវិស្វកររបស់សហរដ្ឋអាមេរិក (MegaBots Inc.) បានសុំប្រកួតជាមួយនឹងក្រុមវិស្វកររបស់ជប៉ុន (Suidobashi Heavy Industry) លើការប្រកួតរវាងមនុស្សយន្ត និងមនុស្សយន្ត។ ប៉ុន្តែដោយសារពិបាករកទីតាំងប្រកួត និងជាប់ដៃបង្កើនសមត្ថភាពមនុស្សរៀងៗខ្លួន ទើបត្រូវពន្យារពេលរហូតមក។យ៉ាងណាក្ដីនៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះត្រូវនឹងថ្ងៃទី ១៧ ខែតុលា ការប្រកួតនឹងត្រូវផ្សាយលើបណ្ដាញ Twitch ឲ្យទស្សនិកជនបានទស្សនា។ បញ្ជាក់ថាព្រឹត្តិការណ៍នេះ នឹងមិនមែនជាព្រឹត្តិការណ៍ផ្សាយផ្ទាល់ឡើយ។ MegaBots Inc. បានឲ្យដឹងថាការប្រកួតនឹងមានជាច្រើនវគ្គ ហើយដើម្បីឲ្យក្រុមនីមួយៗមានពេលជួសជុលមនុស្សយន្តរបស់ខ្លួន ហេតុនេះការប្រកួតនឹងមានរយៈពេលច្រើនថ្ងៃ។ នេះមានន័យថាការប្រកួតនឹងមិនអាចផ្សាយផ្ទាល់ដូចកីឡាដទៃបានឡើយ។
ការប្រកួតនឹងធ្វើឡើងនៅរោងម៉ាស៊ីនកិនស្រូវដែលគេបោះបង់ចោលមួយកន្លែង ក្នុងប្រទេសជប៉ុន ដោយនឹងគ្មានអ្នកចូលរួមណាផ្សេងក្រៅពីក្រុមប្រកួតទាំងពីរនេះឡើយ។ ឆ្លើយតបតាមរយៈអ៊ីមែល Gui Cavalcanti មកពីក្រុម MegaBots Inc. បានឲ្យដឹងថា លទ្ធផលចាញ់ឈ្នះនឹងផ្អែកលើការផ្ដួលគូប្រកួតឲ្យដួល ឬ ធ្វើឲ្យគូប្រកួតមិនអាចបន្តទៅមុខទៀតបាន។ ចំពោះអាវុធវិញ គេបានកំណត់ប្រើអាវុធដែលមិនអាចកាត់ដែកធ្លុះ ប៉ុន្តែអាចប្រើអាវុធដែលធ្វើឲ្យខូចដែកបាន៕
វីដេអូបង្ហាញពីមនុស្សយន្តមួយរបស់ MegaBots Inc. ៖
ប្រភព៖Sabay
No comments:
Post a Comment