ក្រុមហ៊ុន Yamaha ចេញ​ម៉ូត​ម៉ូតូ​ចម្លែក​នៅ​ពិព័រណ៍​យានយន្ត​ក្នុង​ក្រុង​តូ​ក្យូ​ - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Saturday, October 14, 2017

ក្រុមហ៊ុន Yamaha ចេញ​ម៉ូត​ម៉ូតូ​ចម្លែក​នៅ​ពិព័រណ៍​យានយន្ត​ក្នុង​ក្រុង​តូ​ក្យូ​



​ពិព័រណ៍​យានយន្ត​នៃ​ក្រុង​តូ​ក្យូ​គឺជា​កន្លែង​ដ៏​ពេញ​និយម​មួយ​សម្រាប់​គំនិត​ថ្មីៗ​ពី​អ្នក​ផលិត​រថយន្ត​និង​ម៉ូតូ​របស់​ជប៉ុន​។ ខណៈ​ដែល​ភាគច្រើន​នៃ​យានយន្ត​គំរូ​ទាំងនោះ​មាន​ភាពរឹងមាំ​ល្អ យានយន្ត​គំរូ​ខ្លះ​ចម្លែក​ខ្លាំងពេក​រហូត​ធ្វើឱ្យ​អ្នក​ឆ្ងល់​ថា​តើ​ម៉ូត​បែប​នោះ​អាច​ឆ្លង​ផុតពី​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ដោយ​របៀប​ណា​។ ដោយ​មិន​ចង់​ធ្វើ​ឱ្យគេ​ខកចិត្ត ក្រុមហ៊ុន Yamaha គ្រោង​នឹង​បង្ហាញ​យានជំនិះ​ដ៏​ចម្លែក​មួយចំនួន​នៅក្នុង​កម្មវិធី​នេះ ហើយ​អ្នក​ត្រូវតែទៅ​មើល​ឱ្យឃើញ​ទើប​ជឿ​។​
​យោងតាម​វេ​ប​សាយ motorcyclemagazine.com យានយន្ត​ដែល​ចម្លែក​បំផុត​ប្រហែលជា​ម៉ូតូ​ឈ្មោះ MOTOROID ។ ក្រុមហ៊ុន Yamaha បាន​ហៅ​វា​ថា MOTOROiD ដែលជា​ម៉ូតូ​ធ្វើ​ពិសោធ​ន៏​មួយ ដែល “​ប្រើប្រាស់​បច្ចេកវិជ្ជា​ខួ​ល​ក្បាល​សិប្បនិម្មិត (AI) និង​ស្វែងយល់​ពី​លទ្ធភាព​នៃ​គំនិត​សម្រាប់​បង្កើត​ទម្រង់​ថ្មីៗ​នៃ​ការ​បំឡាស់​ទី​ផ្ទាល់ខ្លួន ដែល​ក្នុងនោះ​អ្នកបើកបរ​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ជាមួយ​ម៉ាស៊ីន​” ។

​ក្រុមហ៊ុន​និយាយថា ម៉ូតូ MOTOROiD “​មាន​សមត្ថភាព​សម្គាល់​ម្ចាស់​របស់​វា និង​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​សមត្ថភាព​ផ្សេងៗ ដូចជា​សត្វមានជីវិត​យ៉ាង​អ៊ីចឹង​។ ឥរិយាបថ​របស់​ម៉ូតូ នៅ​មិនទាន់​បង្ហាញ​នៅឡើយ​ទេ​។ (​ដូច្នេះ​…​ប្រសិនបើ​គេ​ដាក់​ខួរក្បាល​ឆ្កែ​ឱ្យ​វា ឬ អ្វីមួយ​? អឺ​…)​។​​ដំណើរការ​ដោយ​ម៉ាស៊ីន​អគ្គិសនី​នៅ​ខាងក្រោយ ម៉ូតូ MOTOROiD ផ្ទុក​អាគុយ​ស៊ីឡាំង​ចំនួន ៦ នៅ​ខាងក្រោម​គ្រោង​ម៉ូតូ ដុំ​បូម​ភ្ជាប់​ទៅ​ក្រោម​កែបម៉ូតូ ហើយ​ក្បាល​រាង​ដូច​ចង្រិត​បំពាក់​លើ​ដៃចង្កូត​។ ហើយ​កន្ទុយ​បះ​ឡើងលើ​របស់​វា​មើលទៅ​ទំនង​ដូចជា​ផ្អឹប​ជាប់​នឹង​ចង្កេះ​របស់​អ្នកបើកបរ​តែម្តង​៕

ប្រភព៖Sabay

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages