Mark Zuckerberg មាន​ទ្រព្យ​ ៧៤ ពាន់​លាន​ដុល្លារ​ ចុះ​ជីវភាព​ហ៊ឺហា​យ៉ាង​ណា? - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Tuesday, October 24, 2017

Mark Zuckerberg មាន​ទ្រព្យ​ ៧៤ ពាន់​លាន​ដុល្លារ​ ចុះ​ជីវភាព​ហ៊ឺហា​យ៉ាង​ណា?


Mark Zuckerberg ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​ស្ថាបនិក​បណ្ដាញ​សង្គម​ Facebook មាន​ទ្រព្យ​សម្បត្តិ​សរុប​ ៧៤ ពាន់​លាន​ដុល្លារ និង​បន្ត​កើន​ឡើង​ជានិច្ច។យោង​តាម​បញ្ជី​មហាសេដ្ឋី​ពាន់​លាន​ដុល្លារ​របស់​ Bloomberg បង្ហាញ​ថា​ស្ថាបនិក​វ័យ​ ៣៣ ឆ្នាំ​រូប​នេះ​ ជាប់​ចំណាត់​ថ្នាក់​លេខ​ ៥ ជា​បុគ្គល​មាន​ជាង​គេ​ក្នុង​លោក។ ប៉ុន្តែ​បើ​ក្រឡេក​មើល​លើ​ការ​រស់​នៅ​របស់​មហាសេដ្ឋី​រូប​នេះ​ ហាក់​ដូច​ជា​មិន​ហ៊ឹកហ៊ាក់​ខ្លាំង​នោះ​ទេ ខុស​ប្លែក​ពី​មហាសេដ្ឋី​ដទៃ​​ទៀត។

លោក​ Mark មាន​ឯក​សណ្ឋាន​​មួយ​ដែល​ខ្លួន​ចូល​ចិត្ត​បំផុត។ នោះ​គឺ​អាវ​យឺត​​ដៃ​ខ្លី​ពណ៌​ប្រផេះ​ រួម​ទាំង​អាវ​គ្រប​ក្បាល​ពណ៌​ប្រផេះ​ដូច​គ្នា​ ដែល​ជា​ផលិតផល​ម៉ាក​ល្បី​ ហើយ​មាន​តម្លៃ​ថ្លៃ​ជាង​រូបរាង​របស់​វា​ទៅ​ទៀត ដោយ​លក់​រាយ​ក្នុង​តម្លៃ​ខ្ទង់​រយ ទៅ​ខ្ទង់​ពាន់​ដុល្លារ។យាន​ជំនិះ​របស់​​មហាសេដ្ឋី​កូន​ពីរ​រូប​នេះ​មាន​តម្លៃ​មិន​ថ្លៃ​ឡើយ។ គេ​ធ្លាប់​ប្រទះ​ឃើញ​ Mark ជិះ​រថយន្ត​ Acura TSX, Volkswagen ប្រភេទ​ Hatchback និង​ Honda Fit ដែល​រថយន្ត​ទាំង​នេះ​មាន​តម្លៃ​​ខ្ទង់​ ៣០ ០០០ ដុល្លារ ឬ ក្រោម​នេះ។

ចំពោះ​លំនៅឋាន​វិញ​ មហាសេដ្ឋី​រូប​នេះ​ហាក់​ដៃ​ទូលាយ​បន្តិច​ ដោយ​នៅ​ខែ​ឧសភា​ ឆ្នាំ​ ២០១១ គាត់​បាន​ទិញ​ផ្ទះ​ទំហំ​ ៤៦៤ ម៉ែត្រ​ការ៉េ​​ នៅ​តំបន់​ Palo Alto រដ្ឋកាលីហ្វ័រញ៉ា​ ដែល​មាន​តម្លៃ​ ៧ លាន​ដុល្លារ។ នៅ​ឆ្នាំ​បន្ទាប់​គាត់​ក៏​បាន​ចំណាយ​លុយ​​ ៣០ លាន​ដុល្លារ​ ទិញ​យក​​ទ្រព្យ​សម្បត្តិ​ជុំវិញ​ផ្ទះ​របស់​ខ្លួន​ ដែល​មាន​​ផ្ទះ​ចំនួន​ ៤។
មិន​តែ​ប៉ុណ្ណោះ​ Mark ក៏​បាន​ទិញ​ផ្ទះ​ល្វែង​​នៅ​សង្កាត់​ Mission ទីក្រុង​ San Francisco ផង​ដែរ​ ​នៅ​ឆ្នាំ​ ២០១៣ ​​ដែល​មាន​ទំហំ ៥១០ ម៉ែត្រ​ការ៉េ និង​បាន​ចំណាយ​ជាង​ ១ លាន​ដុល្លារ​លើ​ការ​ជួសជុល​។

នៅ​ឆ្នាំ​ ២០១៤ មហាសេដ្ឋី​រូប​នេះ​បាន​ទិញ​យក​​ដី​ពីរ​កន្លែង​លើ​កោះ​ Kauai ដោយ​ចំណាយ​អស់​ ១០០ លាន​ដុល្លារ។លោក​ Mark មិន​សូវ​ធ្វើ​ដំណើរ​កម្សាន្ត​ប៉ុន្មាន​ទេ ហើយ​ទោះ​បី​ជា​ដើរ​កម្សាន្ត​ក៏​ក្រុមហ៊ុន​ Facebook ជា​អ្នក​រ៉ាប់រង​ដែរ។ យ៉ាងណាក្ដី​ចំពោះ​មធ្យោបាយ​ធ្វើ​​​​ដំណើរ​ និង​ដើម្បី​ការពារ​សុវត្ថិភាព​ Mark ក្រុមហ៊ុន​ Facebook ត្រូវ​ចំណាយ​ជិត​ ៥ លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​ ២០១៥។

ការ​ចំណាយ​នេះ​អាច​នឹង​ឡើង​ខ្ពស់​នៅ​ឆ្នាំ​ ២០១៧ ដោយ​សារ​ Mark បាន​ចំណាយ​ពេល​ទំនេរ​​​ដើរ​​កម្សាន្ត​នៅ​សហរដ្ឋអាមេរិក​ ជា​ផ្នែក​មួយ​នៃ​គោល​ដៅ​របស់​ខ្លួន​ ដែល​ចង់​ដើរ​ឲ្យ​បាន​គ្រប់​រដ្ឋ​នៅ​សហរដ្ឋអាមេរិក។Mark ក៏​ជា​សមាជិក​មួយ​នៃ​​មូលនិធិ​ Giving Pledge រួម​ជា​មួយ​លោក​ Bill Gates, Warren Buffet និង​មហាសេដ្ឋី​ជាង​ ១០០ នាក់​ផ្សេង​ទៀត ដោយ​សន្យា​ថា​នឹង​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដល់​មូលនិធិ។ Mark មាន​គម្រោង​ថា​នឹង​លក់​​ភាគហ៊ុន​ Facebook ដែល​ខ្លួន​ឲ្យ​បាន​ ៩៩% ក្នុង​ជីវិត​របស់​ខ្លួន៕​​​​​​​​​​​​

ប្រភព៖ Businessinsider

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages