បិតាស្ថាបនិកបណ្ដាញសង្គម Facebook លោក Mark Zuckerberg នឹងមកប្រទេសថៃនាចុងខែតុលានេះ ដើម្បីធ្វើជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា។ នេះបើតាមសេចក្ដីថ្លែងការរបស់លោកឧបនាយករដ្ឋមន្ត្រីថៃ Somkid Jatusripitak។
លោក Somkid បង្ហើបពីខ្លឹមសាក្នុងជំនួបដែលនឹងធ្វើឡើងនាថ្ងៃ ៣០ តុលា ២០១៧ គឺជាយុទ្ធសាស្ត្រដើម្បីធ្វើឲ្យបណ្ដាញសង្គម Facebook អាចពង្រីកខ្លួនកាន់តែធំក្នុងទីផ្សារអាស៊ីអាគ្នេយ៍។
ឧបនាយករដ្ឋមន្ត្រីខាងលើនៅសង្កត់ធ្ងន់ថា "វាជាការល្អដែលម្ចាស់អាជីវកម្មអនឡាញកម្រិតពិភពលោកមកប្រទេសយើង។ សហគ្រិននៅសហរដ្ឋអាមេរិក និងប្រទេសចិនកំពុងយល់ដឹងពីសារៈសំខាន់របស់តំបន់ និងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ខណៈពួកគេបានបើកសាខានៅក្នុងប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី និងវៀតណាមជាដើម។ ប្រទេសថៃ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលត្រូវបានឃ្លាំមើលដោយពិភពលោក ហើយត្រូវបានគេចាត់ទុកថាជាដៃគូដ៏លេចធ្លោ" ៕
ប្រភព៖Sabay
No comments:
Post a Comment