មិន​ថា​ស្រុក​ខ្មែរ​ ​សូម្បី​នៅ​អាមេរិក​​ក៏​ ​iPhone 8​ ​លក់​មិន​ដាច់​ដែរ - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Tuesday, October 17, 2017

មិន​ថា​ស្រុក​ខ្មែរ​ ​សូម្បី​នៅ​អាមេរិក​​ក៏​ ​iPhone 8​ ​លក់​មិន​ដាច់​ដែរ


iPhone 8​ ​និង 8 Plus​ ​ហាក់​ធ្វើ​ឲ្យ​ទឹក​ចិត្ត​អ្នក​គាំទ្រ​ផលិតផល​ ​Apple​ ​នៅ​ទូទាំង​ពិភពលោក​អន់​ចិត្ត​មិន​ស្ទើរ​ ​ខណៈ​ចំនួន​នៃ​ការ​លក់​ស្មាតហ្វូន​ម៉ូដែល​នេះ​ ​ធ្លាក់​ចុះ​យ៉ាង​ច្រើន​ ​បើ​ធៀប​នឹង​ ​iPhone 7​ ​និង​ ​7 Plus។យោង​តាម​របាយការណ៍​ទីផ្សារ​គ្រឿង​អេឡិចត្រូនិក​របស់​អាមេរិក​បង្ហាញ​ថា​ ​ចំនួន​លក់​របស់​ ​iPhone 8​ ​និង​ ​8 Plus​ ​គឺ​មិន​មាន​លទ្ធផល​ល្អ​ ​ស្រប​ពេល​ដែល​ចំនួន​លក់​ ​iPhone 7​ ​និង​ ​7 Plus​ ​នៅ​តែ​ត្រូវ​ប៉ាន់។
​ការ​លក់​បាន​តិច​សម្រាប់​ ​iPhone 8​ ​និង​ ​8 Plus​ ​នេះ​ ​គឺ​គេ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​បច្ចេកវិទ្យា​ ​និង​ការ​រចនា​ខុស​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ​ពី​ ​iPhone 7​ ​និង​ ​7 Plus​ ​ប៉ុន្តែ​តម្លៃ​ខ្ពស់​ជាង​ ​ដែល​ ​iPhone 8​ ​តម្លៃ​ផ្ដើម​ពី​ ​៦៩៩​ ​ដុល្លារ ​ ​ហើយ​ ​iPhone 7​ ​ផ្ដើម​ពី​ ​៥៤៩​ ​ដុល្លារ
របាយការណ៍​នេះ​នៅ​បញ្ជាក់​ថា​ ​អ្នក​គាំទ្រ​ជា​ច្រើន​របស់​ ​Apple​ ​កំពុង​រង​ចាំ​ទិញ​យក​ ​iPhone X​ ​ដែល​នឹង​ចេញ​លក់​នា​ខែ​វិច្ឆិកា ​ឆ្នាំ​ ​២០១៧​ ​នេះ​ ​ជា​មួយ​តម្លៃ​ចាប់​ផ្ដើម​ពី​ ​៩៩៩​ ​ដុល្លារ ។
ទាក់ទង​នឹង​ការ​លក់​មិន​សូវ​បាន​​ ​iPhone 8​ ​និង​ ​8 Plus​ ​នេះ​ ​គឺ​មិន​មែន​តែ​ទីផ្សារ​អាមេរិក​ប៉ុណ្ណោះ​ទេ​ ​សូម្បី​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ក៏​ចំនួន​លក់​មាន​ការ​ធ្លាក់​ចុះ​ប្រមាណ​ ​៥០%​ ​បើ​ធៀប​នឹង​ ​iPhone 7​ ​និង 7Plus។ នេះ​បើ​យោង​តាម​ការ​សាកសួរ​ហាង​ទូរសព្ទ​​មួួ​យ​ចំនួន​​ក្នុង​ទីក្រុង​ភ្នំពេញ៕

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages