ការត្រឡប់មកវិញនេះ ជាដំណឹងល្អសម្រាប់អ្នកធ្លាប់ប្រើ Windows Phone ឬកំពុងប្រើ Windows 10 លើ PC ដោយសារតែ Microsoft Edge ជាស្តុកដើម ដែលផ្ដល់ភាពងាយស្រួលដល់អ្នកប្រើ Windows ក្នុងការ Synchronize ឯកសារ (ជាមុខងារសម្រាប់ភ្ជាប់ពី Smartphone ទៅកុំព្យូទ័រយ៉ាងងាយស្រួល ដោយមិនចាំបាច់មានឧបករណ៍ជំនួយ)។
ទោះជាមុខងារ Synchronize នេះត្រូវបាន Google ដើរទៅមុនមួយជំហានហើយក៏ដោយ តែនេះការត្រឡប់មកដ៏ប្រសើររបស់ Microsoft ។
របៀប Synchronize ឯកសារលើ Google Chrome ឬ Safari
- ចូលទៅកាន់ Google Chrome ឬ Safari រួចចុចយកពាក្យ Sign in
- បំពេញ Username,Email និង Password រួចចូលទៅ Verify ក្នុងម៉ែលជាការស្រេច។
- រាល់ពេលស្វែងរកឯកសារលើទូរសព្ទ វានឹងលោតចូលទៅកាន់កុំព្យូទ័រដូចគ្នា
សម្រាប់អ្នកប្រើ Android អាចដោនឡូតបានហើយឥឡូវនេះ(ជាទម្រង់ Preview) ទោះជា Microsoft មិនទាន់បានប្រកាសជាផ្លូវការក៏ដោយ។
ចុចដោនឡូត នៅទីនេះ Play Store
សម្រាប់អ្នកប្រើ iOS អាចដោនឡូតបានដូចគ្នា តែឥឡូវនេះរាងសាំញុំបន្តិច ដោយតម្រូវឲ្យអ្នកទាំងអស់ត្រូវបំពេញ ឈ្មោះ និង AppleID ចុចនៅទីនេះ ទើបអាចដោនឡូតបាន។
ប្រភព៖Sabay
No comments:
Post a Comment