មានពាក្យបច្ចេកទេសជាច្រើន ដែលអ្នកប្រើប្រាស់កុំព្យូទ័រ, ស្មាតហ្វូន និងការប្រើប្រព័ន្ធអ៊ីនធឺណិត អ្នកគួរស្វែងយល់ជាចាំបាច់។ ដើម្បីជំនួយក្នុងការប្រើប្រាស់ឲ្យបានធំទូលាយ Sabay បន្តចែករំលែកពាក្យថ្មី ៣ ផ្សេងទៀត មាន E-commerce, Freeware និង I/O ដែលអ្នករមែងជួបនិងឮពាក្យទាំងនេះជាញឹកញាប់។
១.E-commerce:
ពាក្យពេញ Electronic-commerce សំដៅទៅដល់ការធ្វើអាជីវកម្មលើប្រព័ន្ធអ៊ីនធឺណិតឬបែបអេឡិចត្រូនិក។ Amazon.com, Buy.com និង eBay ឬ Alibaba របស់ប្រទេសចិន រាប់បញ្ចូលជាគេហទំព័រប្រភេទ e-commerce។
ក្នុងទម្រង់ ២ សំខាន់នៃ e-commerce មាន:
- Business-to-Consumer (B2C) សំដៅដល់អាជីវកម្មមួយដែលកើតឡើងរវាងក្រុមហ៊ុនមួយផ្ដល់សេវាកម្មឲ្យអតិថិជន។
- Business-to-Business (B2B) សំដៅដល់អាជីវកម្មមួយដែលធ្វើឡើងរវាងក្រុមហ៊ុនពីរ។
- ចំពោះពាក្យe-business និង e-tailing ប្រសិនបើអ្នកជួប អ្នកអាចកាត់ន័យស្មើនឹងពាក្យ e-commerce បាន ព្រោះការបង្កើតពាក្យនេះឡើង ក្នុងគោលបំណងឲ្យមនុស្សមានការយល់ច្រឡំដើម្បីស្រាវជ្រាវបន្ថែមតែប៉ុណ្ណោះ។
២.Freeware:
មនុស្សភាគច្រើនច្រឡំពាក្យនេះ Freeware ថាមានន័យស្មើនឹង Free Software ប៉ុន្តែការគិតនោះមិនត្រឹមត្រូវទេ។ Freeware សំដៅទៅរាល់បណ្ដាកម្មវិធីទាំងឡាយ ដែលមានកម្មសិទ្ធិបញ្ញាត្រឹមត្រូវ ទោះបីដាក់ឲ្យទាញយកទៅប្រើប្រាស់ ចែករំលែកឥតគិតថ្លៃក្ដី។ ពាក្យនេះត្រូវបានគេប្រើចាប់តាំងពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ ហើយមានកម្មវិធី ២ ធំៗ ដែលជាប្រភេទ Freeware គឺ Skype និង Adobe Acrobat។
បើធៀបនឹង Free Software វាខុសគ្នាត្រង់ Freeware ពុំមានបើកឲ្យទាញយកកូដដើម (Source Code) ទៅអភិវឌ្ឍឬកែប្រែថ្មីបានឡើយ ខុសពី Free Software អ្នកវិស្វករកម្មវិធីអាចមានសិទ្ធទាញ Source Code ទៅច្នៃថ្មីបាន។
៣.I/O:
ពាក្យពេញ Input/Output ជាដំណើរការលទ្ធផលបង្ហាញទាំងស្រុងលើកុំព្យូទ័រឆ្លងកាត់ឧបករណ៍ពីខាងក្រៅ។ ឧបមាអ្នកកំពុងដំណើរការកម្មវិធី Microsoft Word ហើយអ្នកវាយបញ្ចូលតួអក្សរលើ Keyboard ភ្លាមនោះអក្សរនឹងលោតបង្ហាញលើអេក្រង់ បែបនេះ Keyboard ជាឧបករណ៍ Input (បញ្ចូល) ខណៈអេក្រង់ដែលបង្ហាញចេញមកជាឧបករណ៍ Output (បញ្ចេញ)។
រន្ធដោត (Port) នៅជាប់ម៉ាស៊ីនកុំព្យូទ័រ ជាទូទៅគេឲ្យឈ្មោះវាថា I/O Ports ព្រោះនេះជាតំណភ្ជាប់នៃ Input និង Output ទៅកាន់កុំព្យូទ័រ។ ក្នុងព្រឹត្តិការណ៍បង្ហាញធំៗ អ្នកវិស្វករកម្មវិធីច្រើនលើកឡើងពី I/O ទៅកាន់អ្នកស្តាប់ ព្រោះចង់បង្ហាញពីដំណើរការមុខងារ ផ្អែកលើការវាយបញ្ចូលនៃអ្នកប្រើ។ ឧបមាអំឡុងពេលអ្នកលេងហ្គេមមួយ អ្នកចុចប៊ូតុង Spacebar លើ Keyboard ភ្លាមនោះតួអង្គនៃហ្គេមនឹងធ្វើការលោតឡើង៕
ប្រភព៖Sabay
No comments:
Post a Comment