កាមេរ៉ាលើ iPhone មានការពង្រឹងគុណភាពជាបន្តបន្ទាប់ ដែលអ្នកអាចថតវីដេអូដល់ទៅកម្រិត 4K ហើយថែមទាំងអាចជ្រើសរើសចំនួន Frames ក្នុងមួយវិនាទី ក្នុងការផ្តល់នូវកម្រិតវីដេអូ Smooth បំផុត ជាមួយនឹងចំនួន Pixels ខ្ពស់បំផុត។ iPhone ដែលអាចថតវីដេអូកម្រិត 4K មានចាប់ពី iPhone 6s ឡើងទៅ។
របៀបថត ងាយៗ អ្នកគ្រាន់តែចូលទៅកាន់ Settings -> Camera រួចចុចលើ Record Video (កម្រិតថតវីដេអូធម្មតា) ឬ Record Slow-mo (កម្រិតថតវីដេអូយឺតៗ) ហើយអ្នកអាចជ្រើសរើស Resolution ដែលអ្នកចង់បាន។
យ៉ាងណាមិញ អ្នកគួរដឹងថា កម្រិត Resolution និង Frame rate កាន់តែខ្ពស់ អ្នកត្រូវការ Space កាន់តែច្រើនលើ Device សម្រាប់វីដេអូនោះ។
ការថតវីដេអូកម្រិតស្តង់ដារ
- 720p HD នៅកម្រិត 30fps: 40MB ក្នុងមួយនាទី
- 1080p HD នៅកម្រិត 30fps (កម្រិត resolution ជា Default): 60MB ក្នុងមួយនាទី
- 1080p HD នៅកម្រិត 60fps (វីដេអូកាន់តែ Smooth ល្អ): 90MB ក្នុងមួយនាទី
- 4K នៅកម្រិត 24fps: 135MB ក្នុងមួយនាទី
- 4K នៅកម្រិត 30fps: 170MB ក្នុងមួយនាទី
- 4K នៅកម្រិត 60fps: 400MB ក្នុងមួយនាទី។
ការថតវីដេអូកម្រិតយឺតៗ
- 1080p HD នៅកម្រិត 120fps: 170MB ក្នុងមួយនាទី
- 1080p HD នៅកម្រិត 240fps (កម្រិត Frame rate ច្រើនជា default): 480MB ក្នុងមួយនាទី៕
ចុចនៅទីនេះ ដើម្បីមើល របៀបកំណត់ថត 4K លើ iPhone 6s
ប្រភព៖Sabay
No comments:
Post a Comment