រថយន្ត​ប្រណាំងចម្លែក ​ប្រើ​ថាមពល​​ព្រះអាទិត្យ ​បង្ហាញ​ខ្លួន​នៅ​អូស្ត្រាលី​ក្នុង​ការ​ប្រកួត Solar Challenge (Video) - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Thursday, October 12, 2017

រថយន្ត​ប្រណាំងចម្លែក ​ប្រើ​ថាមពល​​ព្រះអាទិត្យ ​បង្ហាញ​ខ្លួន​នៅ​អូស្ត្រាលី​ក្នុង​ការ​ប្រកួត Solar Challenge (Video)



​រថយន្ត​ប្រើប្រាស់​ដោយ​ថាមពល​សូឡា កំពុង​បង្ហាញ​វត្តមាន​គួរ​​ឱ្យ​ចាប់​អារម្មណ៍ ក្នុង​ការ​ប្រណាំង​រថយន្ត​របស់​អូស្ត្រាលី (ពី​ទីក្រុង Darwin ទៅ Adelaide) នៃ​កម្មវិធី​ប្រកួត Bridgestone World Solar Challenge ​ដែល​បាន​ចាប់ផ្ដើម​កាលពី​ម្សិលមិញ ថ្ងៃ​ទី៨ តុលា ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​១៥ តុលា។


ជា​រៀងរាល់​រយៈពេល ២ឆ្នាំ​កម្មវិធី​ប្រណាំង​រថយន្ត World Solar Challenge ​គឺ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​អស់​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំងពី ៣០ឆ្នាំ​មុន​ម្ល៉េះ ហើយ​ឆ្នាំ​នេះ ជា​ខួប​រយៈពេល ៣០ឆ្នាំ​ហើយ​ដែរ។ការ​ប្រកួត​រថយន្ត World Solar Challenge ​គឺ​ត្រូវ​បាន​ប្រារព្ធ​ឡើង ជុំវិញ​ពិភពលោក និង​រំកិល​ទៅ​ដល់​ប្រទេស​អូស្ត្រាលី ក្នុង​ការ​ដាក់​ចេញ​នូវ​ការ​ប្រកួតប្រជែង បទដ្ឋាន និង​ការ​ធ្វើ​ដំណើរ នៅ​លើ​រថយន្ត​ដែល​ប្រើប្រាស់​ថាមពល​ព្រះអាទិត្យ។ ការ​ប្រកួត​រថយន្ត​សូឡា​ដែល​មាន​ចំណុច​ចាប់ផ្ដើម​ពី Darwin ទៅ Adelaide នេះ មាន​ចម្ងាយ ៣០០០គីឡូម៉ែត្រ ក្រុម​អ្នក​ផលិត ដែល​មក​ពី​អនុ​វិទ្យាល័យ​ជាង ៣០ប្រទេស បាន​រួម​សហការ​ជួយ​គ្នា​ដើម្បី​ទទួល​បាន​នូវ​ភាព​អស្ចារ្យ​នេះ។

​ពួក​គេ​បាន​រចនា និង​ផលិត​យានយន្ត​ដោយ​ដៃ​របស់​គេ​ផ្ទាល់ និង​បាន​នាំ​យក​ទៅ​ដាក់​ឱ្យ​ប្រកួតប្រជែង ក៏​ដូច​ជា​បង្ហាញ​ដល់​ពិភពលោក​បាន​ឃើញ។ ក្នុង​ឆ្នាំ២០១៧ ការ​ប្រកួត Bridgestone World Solar Challenge ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​គម្រប​ខួប ៣០ឆ្នាំ​ហើយ។ រថយន្ត​ទាំង​នោះ គ្របគ្រង​ដោយ​ថាមពល​សូឡា ដោយ​ផ្អែក​លើ​គំនិត​ដើម ដែល​មាន​កម្លាំង 1000W ​ហើយ​នឹង​ធ្វើ​ដំណើរ​បាន​រយៈពេល ៥០ម៉ោង ដោយ​អាគុយ​មាន​ថាមពល 5kW ម៉ោង ក្នុង​ការ​ផ្ទុក​ថាមពល៕
ប្រភព៖Bizkhmer

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages