Galaxy Note 8 ចេញចុងឆ្នាំ 2017 នេះ ធ្វើបានល្អជុំវិញរូបរាងរចនាបថ បច្ចេកវិទ្យា និងប្រព័ន្ធសុវត្តិភាពទាំងផ្នែករឹង និងផ្នែកទុន ដែល Samsung បានសិក្សាដឹងច្បាស់នូវអ្វីដែលអតិថិជនរបស់ខ្លួនត្រូវការ និងចង់បាន ហើយឆ្នាំក្រោយគឺកាន់តែខ្លាំងជាងនេះថែមមួយកម្រិតទៀត ព្រោះដំណឹងថ្មីបានចេញហើយ ដោយអះអាងថា Galaxy Note 9 ចេញចុងឆ្នាំ 2018 ខាងមុខ អាចនឹងប្រើសេនស័រស្កេនក្រយ៉ៅដៃបង្កប់នៅក្នុងផ្ទៃអេក្រង់ខាងមុខផ្ទាល់តែម្ដង ដោយពុំប្រើនៅពីក្រោយ នាំតែពិបាកទៀតនោះទេ។យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹង ជុំវិញការទាយទុកមុនពីសំណាក់លោក Ming-Chi Kuo ដែលល្បីល្បាញក្នុងការវិភាគ វាយតម្លៃទៅលើផលិតផលរបស់ក្រុមហ៊ុន Apple ដោយថ្មីៗកន្លងទៅនេះ លោកបានធ្វើការទាញទុកមុននូវ ការមកដល់នៃបច្ចេកវិទ្យាថ្មី គឺសេនស័រស្កេនក្រយ៉ៅដៃបង្កប់នៅផ្ទៃអេក្រង់ខាងក្នុងតែម្ដង ដែលវាប្លែក ហើយមានក្រុមហ៊ុនចិនមួយទទួលបានជោគជ័យផងដែរ។
ជាក់ស្ដែងជុំវិញរឿងនេះ ក៏មានព័ត៌មានជាច្រើនបានចេញផ្សាយតៗគ្នាផងដែរ ដែលអះអាងថា Samsung បានចំនាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ជុំវិញការផលិតសេនស័រស្កេនក្រយ៉ៅដៃថ្មី អាចនឹងបង្កប់ខ្លួននៅក្នុងផ្ទៃអេក្រង់ផ្ទាល់តែម្ដង ដោយ Samsung បានសហការជាមួយក្រុមហ៊ុន 3 ផ្សេងៗទៀតផងដែរ រួមមានដូចជា BeyondEyes, Samsung LSI (គ្រប់គ្រងដោយ Samsung) និង EGIS ដែលផ្គត់ផ្គង់សេនស័រស្កេនក្រយ៉ៅដៃ។ដូច្នេះបើបច្ចេកវិទ្យាបង្កប់សេនស័រស្កេនក្រយ៉ៅដៃក្នុងផ្ទៃអេក្រង់នោះពិតជារួចរាល់មែននោះ ឆ្នាំក្រោយ Galaxy Note 9 របស់ Samsung អាចនឹងលុបបំបាត់សេនស័រស្កេនក្រយ៉ៅដៃនៅផ្ទៃខាងក្រោយហើយ ដោយអនុញ្ញាតឲ្យម្ចាស់របស់វាស្កេនពីខាងមុខ ដោយគ្រាន់តែប៉ះទៅលើអេក្រង់ប៉ុណ្ណោះ។ សម្រាប់ការពិតយ៉ាងណានោះ យើងនឹងរង់ចាំមើលព័ត៌មានជាបន្តទៀត ជុំវិញបច្ចេកវិទ្យាថ្មីនេះ ព្រោះវាបានកើតឡើងរួចទៅហើយនៅស្រុកចិន តែនៅមិនទាន់ល្បីល្បាញខ្លាំង តែបើ Samsung ពិតជាអាចធ្វើវាបានមែននោះ នោះពិភពលោកនឹងស្ញោចសរសើរជាក់ជាមិនខាន ហើយនរណាក៏ចង់សាកដែរ។
ប្រភព៖Cambo-report
No comments:
Post a Comment