បង្កើនល្បឿនWindows មិនថាប្រព័ន្ធប្រតិបត្តិការ Windows កំណែណាទេពេលដែលអ្នកប្រើវាបានប្រមាណ ២ ឬ ៣ខែអ្នកនឹងសង្កេតឃើញថាវាចាប់ផ្ដើមដំណើរការយឺតជាងពីការដំឡើង កាលពីដំបូងជាមិនខាន ។ មានកម្មវិធីផ្សេងៗជាច្រើនដែលអាចធ្វើឲ្យវីនដូប្រសើរឡើង ប៉ុន្តែវាមិនមានសុវត្ថិភាពទេក្នុងការដំណើរការកម្មវិធីដែលអ្នក មិនស្គាល់អ្នកបង្កើត ឬអភិវឌ្ឍន៍ ។ ក្នុងអត្ថបទនេះទស្សនាវដ្ដីយើងខ្ញុំនឹងបង្ហាញអំពីការបង្កើនល្បឿន របស់វីនដូ ៧ និងរបៀបធ្វើឲ្យវីនដូដំណើរការដោយប្រសើរព្រមទាំងមានសុវត្ថិភាព ។ គន្លឹះនីមួយៗមិនទាក់ទងនឹងការ Hack ប្រព័ន្ធដំណើរការឡើយ ដូច្នេះអ្នកអាចអនុវត្តបានដោយពុំព្រួយបារម្ភថាវានឹងមានការ ប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការរបស់អ្នក ។
១. យកចេញកម្មវិធី ឬលក្ខណៈពិសេសៗរបស់ Windows ដែលអ្នកមិនបានប្រើ
នៅពេលអ្នកទិញកុំព្យូទ័រ ឬកុំព្យូទ័រយួរដៃជាទូទៅវាតែងមានមកជាមួយកម្មវិធីដែលបានដំឡើង ហើយរួចជាស្រេចជាច្រើនដូចជា Demo-Ware, Trial-Ware (ជាកម្មវិធីដែលគេឲ្យអ្នកសាកល្បងប្រើមុននឹងទិញ), Anti-Virus ជាដើម ។ ប្រសិនបើអ្នកចូលចិត្តសាកល្បងជាមួយនឹងកម្មវិធីថ្មីៗ អ្នកប្រហែលជាអាចទាញយកកម្មវិធីទាំងនោះពីអ៊ីនធឺណិតមកដំឡើងចូល កុំព្យូទ័រអ្នកមិនខាន ។ ការដំឡើងកម្មវិធីយ៉ាងច្រើននៅលើកុំព្យូទ័រវានឹងធ្វើឲ្យអ្នក ប្រើប្រាស់ប្រភពធនធានរបស់ប្រព័ន្ធកុំព្យូទ័រខ្ជះខ្ជាយចោលឥតប្រយោជន៍ នេះជាមូលហេតុដែលធ្វើឲ្យកុំព្យូទ័រចាប់ផ្ដើមដំណើរការយឺត ។ ចូរយកកម្មវិធីទាំងឡាយដែលអ្នកមិនត្រូវការប្រើប្រាស់ចេញ (Uninstall) ដោយអ្នកត្រូវចូលទៅកាន់ Control Panel => Programs => Uninstall (សូមជ្រើសកម្មវិធីដែលអ្នកចង់យកចេញ) ។ អ្នកក៏អាចចូលទៅកាន់ Control Panel => Programs => Turn Windows Features On ឬOff ដើម្បីបិទ ឬបើកលក្ខណៈពិសេសរបស់វីនដូ ដោយអ្នកអាចដោះធីកចេញពី Windows Features ដែលមិនត្រូវការប្រើប្រាស់ ។
២- ចូរមើលឡើងវិញនូវកម្មវិធីដែលចាប់ផ្ដើមដំបូង (Startup Programs)
ភាគច្រើននៃបញ្ហាដែលធ្វើឲ្យកុំព្យូទ័រដើរយឺតគឺបណ្ដាលមកពី កម្មវិធីដែលចាប់ផ្ដើមដំណើរការដោយស្វ័យប្រវត្តិដោយខ្លួនឯងពេល កុំព្យូទ័របើកមកដំបូងហើយនូវបន្តដំណើរការរហូតដែលជាហេតុធ្វើឲ្យ វាប្រើប្រាស់ប្រព័ន្ធអង្គចងចាំ (System Memory) អស់យ៉ាងច្រើន ។ មធ្យោបាយងាយស្រួលបំផុតដើម្បីធ្វើឲ្យដឹងថាកម្មវិធីណាមួយកំពុង ដំណើរការនៅខណៈពេលWindowsចាប់ផ្ដើមដំណើរការដំបូងគឺអ្នកអាចមើលនៅ លើរូបតំណាង Notification ដែលមានទីតាំងនៅលើ Task bar ដោយចុចរូបសញ្ញាព្រួញឡើងលើដើម្បីបង្ហាញរូបតំណាងកម្មវិធីដែលលាក់ ។ Uninstall កម្មវិធីដែលអ្នកមិនប្រើ ឬបិទជម្រើសរបស់កម្មវិធីមិនឲ្យវាចាប់ផ្ដើមដោយស្វ័យប្រវត្តិពេល ដំណើរការម៉ាស៊ីនដំបូង ។

មធ្យោបាយដែលប្រសើរដើម្បីពិនិត្យកម្មវិធី Starup គឺត្រូវប្រើកម្មវិធី System Configuration ។ អ្នកអាចប្រើកម្មវិធីនេះបានដោយចុចលើម៉ឺនុយ Start រួចបញ្ចូលពាក្យ msconfig ក្នុងប្រអប់ Search box បន្ទាប់មកវានឹងបង្ហាញផ្ទាំងកម្មវិធីសូមចុចលើ ផ្ទាំង Startup រួចពិនិត្យមើលកម្មវិធីដែលមានក្នុងនោះ ប្រសិនបើអ្នកឃើញកម្មវិធីដែលអ្នកមិនត្រូវការចូរដោះធីកវាចេញ ដើម្បីធ្វើឲ្យកម្មវិធីមិនអាចដំណើរការបានពេលចាប់ផ្ដើមកុំព្យូទ័រ ។
ចំណាំ ៖ វិធីនេះមិនមែនសម្រាប់ Uninstall កម្មវិធីចេញពីកុំព្យូទ័រទេ វាគ្រាន់តែបិទកម្មវិធីមិនឲ្យដំណើរការដោយស្វ័យប្រវត្តិពេល Startup កុំព្យូទ័រដំបូង ។
សម្រាប់អ្នកប្រើដែលមានចំណេះដឹងខាងកុំព្យូទ័រច្រើនអាចប្រើកម្មវិធី ឥតគិតថ្លៃពី Microsoft គឺ Autoruns for Windows (មាននៅក្នុង CD របស់ CM) ដែលវាជាកម្មវិធីដែលល្អសម្រាប់ត្រួតពិនិត្យ កម្មវិធី Startup គ្រប់ប្រភេទ និងសេវាផ្សេងៗដែលអ្នកត្រូវការជាចាំបាច់ ។

៣- កែសម្រួលVisual Effects:
Windows ដែលពេញនិយមគឺមិនមែនជាWindows ដែលលឿនបំផុតនោះទេ ។ អ្នកអាចកែប្រែ Visual Effects ដើម្បីធ្វើឲ្យប្រព័ន្ធដំណើរការកុំព្យូទ័រមានភាពប្រសើរឡើង ។ នៅក្នុងផ្ទាំង Control Panel ចូរស្វែងរកនិងចុចលើពាក្យ Performance Information and Tools រួចចុចលើ Adjust Visual Effects បន្ទាប់មកវានឹងបង្ហាញផ្ទាំងដូចខាងក្រោម ៖
នៅក្នុងផ្ទាំងនេះចូរជ្រើសជម្រើស Adjust for best performance ឬជ្រើស Custom ដើម្បីជ្រើស Visual Effects ទៅតាមតម្រូវការរបស់អ្នក ។
៤-កែសម្រួលជម្រើស Indexing Options:
ប្រព័ន្ធប្រតិបត្តិការ Windowsតែងតែធ្វើការរៀបឯកសារឲ្យមានរបៀប (Indexes) នៅលើទីតាំងនានាគ្រប់ Drives ដែលធ្វើឲ្យអ្នកងាយស្រួលក្នុងការស្វែងរកឯកសារ រួមទាំង Folders ។ អ្នកអាចកែសម្រួលការកំណត់នេះដោយឲ្យ Windows ធ្វើការរៀបឯកសារ (indexes) តែលើទីតាំងទាំងឡាយណាដែលអ្នកនឹងស្វែងរកញឹកញាប់ ។

នៅក្នុងផ្ទាំង Control Panel ជ្រើស Indexing Options រួចចុចលើប៊ូតុង Modify បន្ទាប់មកវានឹងបង្ហាញផ្ទាំងដូចខាងក្រោម ៖
ចុចលើប៊ូតុង Show all locations បន្ទាប់មកដោះធីកលើទីតាំង ឬ Drives ដែលអ្នកកម្រធ្វើការស្វែងរកឯកសារ រួចចុចប៊ូតុង OK ជាការស្រេច ។
៥-កែសម្រួលការកំណត់ការប្រើ Power Settings
ការកំណត់លំនាំដើមរបស់ Power Management ក្នុង Windows 7 គឺធ្វើឲ្យមានតុល្យភាពរវាងការប្រើថាមពលភ្លើង និងដំណើរការរបស់កុំព្យូទ័រ ។ ប្រសិនបើអ្នកមិនព្រួយបារម្ភពីការប្រើប្រាស់ថ្មកុំព្យូទ័រ និងថាមពលអគ្គិសនី ហើយចង់ឲ្យវីនដូ ៧ ដំណើរការលឿន អ្នកអាចផ្លាស់ប្ដូរការកំណត់ក្នុង Power Management ដើម្បីទទួលបានដំណើរការល្អបំផុត ។ ក្នុងផ្ទាំង Control Panel ចូរជ្រើស Power Options ចុចលើសញ្ញាព្រួញ Show additional plans រួចជ្រើស High performance ។

៦-បិទសំឡេងទាំងអស់
អ្នកអាចធ្វើការបិទសំឡេងដែលមិនត្រូវការផ្សេងៗក្នុងវីនដូដើម្បី ធ្វើឲ្យវីនដូដំណើរការរឹតតែប្រសើរ ។ ក្នុងផ្ទាំង Control Panel ចូរជ្រើស Sound រួចចុចលើផ្ទាំង Sound ក្នុងប្រអប់ Sound Scheme ចូរជ្រើស No Sounds បន្ទាប់មកដោះធីកចេញពី Play Windows Startup Sound រួចចុចប៊ូតុង OK ។
៧-កែសម្រួល Services ទាំងឡាយក្នុងWindows
ចំណុចទី៧នេះគឺសម្រាប់អ្នកប្រើប្រាស់ទាំងឡាយដែលមានចំណេះដឹងខ្ពស់ ។ Services របស់វីនដូទាំងអស់ដំណើរការបន្តបន្ទាប់ឡើងវិញនិងផ្ដល់តួនាទីជា ច្រើនទៅឲ្យប្រព័ន្ធដំណើរការសម្រាប់កុំព្យូទ័ររបស់អ្នក ។ ទោះបីជាយ៉ាងណាក៏ដោយអ្នកប្រើប្រាស់ភាគច្រើនមិនបានត្រូវ ការServices ដែលផ្ដល់ដោយតាមលំនាំដើមទេ ។ ដោយ Services ដែលដំណើរការនីមួយៗវាប្រើប្រាស់ធនធានប្រព័ន្ធ(System Resources) ច្រើនដូច្នេះការកែសម្រួលការកំណត់លំនាំដើមសម្រាប់ Services ដែលដំណើរការខ្លួនឯងដោយស្វ័យប្រវត្តិនៅពេលដែលកុំព្យូទ័រចាប់ផ្ដើម ដំណើរការដំបូង នឹងជួយឲ្យបង្កើនល្បឿន Windows 7 ។ អ្នកអាចបង្ហាញផ្ទាំងកំណត់ Services នេះដោយចុចលើម៉ឺនុយ Start បន្ទាប់មកបញ្ចូលពាក្យ services.msc ក្នុងប្រអប់ Search box ។
Services នីមួយៗអាចត្រូវបានគេកំណត់ដើម្បីឲ្យដើរដោយ ស្វ័យប្រវត្តិ(Auto-start ពេលដំណើរការកុំព្យូទ័រ) ឬកំណត់ដោយដៃ (ចាប់ផ្ដើម Services តែនៅពេលត្រូវការ) ឬបិទមិនឲ្យដំណើរការ ។ តើការកំណត់ Service ណាមួយដែលអ្នកគួរតែផ្លាស់ប្ដូរ? ជាការប្រសើរបំផុតប្រសិនបើអ្នកអាចស្រាវជ្រាវបន្ថែមតាមអ៊ីនធឺណិត ។
៨-គន្លឹះផ្សេងៗដើម្បីធ្វើឲ្យប្រសើរឡើងដល់ដំណើរការម៉ាស៊ីន
ក្រៅពីការរៀបរាប់ខាងលើ គន្លឹះនានាខាងក្រោមក៏អាចជួយអ្នកក្នុងការបង្កើនល្បឿនដល់វីនដូ ៧ ដែរ ៖
– ប្រើកម្មវិធី CCleaner ដើម្បីសម្អាតឯកសារមិនបានការ ។
– ប្រើកម្មវិធីកម្ចាត់មេរោគល្អៗដូចជា Microsoft Security Essentials ។
– ប្រសិនបើអ្នកប្រើជម្រើស Hibernate ដើម្បីបិទកុំព្យូទ័រចូរRestart វីនដូឡើងវិញយ៉ាងហោចណាស់មួយដងក្នុងមួយអាទិត្យ ។
– សូមកុំផ្លាស់ប្ដូរ Default disk defragmentation auto-run schedule ។
– ចំណុចដែលរៀបរាប់ខាងលើបានលើកឡើងពីចំណុចសំខាន់ៗដែលយើងត្រូវការ ប្រើដើម្បីបង្កើនល្បឿនWindows 7 ដោយមិនចាំបាច់ដំឡើងពពួកកម្មវិធីផ្សេងៗ (Third-Party Utilities)ដែលមិនគាំទ្រជាផ្លូវការដោយក្រុមហ៊ុន Microsoft ។

ប្រភព៖ITCAMBO
No comments:
Post a Comment