មុន​ទិញ Iphone X គួរ​ដឹង​ពីរ​ចំណុចនេះ - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, November 3, 2017

មុន​ទិញ Iphone X គួរ​ដឹង​ពីរ​ចំណុចនេះ


ទាំង​តម្លៃ​និង​ការ​វិវត្ត​នៃ​រូបរាង​ iPhone X ប្លែក​​ខុស​ពី iPhone ជំនាន់​មុនៗ បាន​ធ្វើ​ឲ្យ Apple កាន់​តែ​មាន​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​ឡើង។ ប្រ​ហាក់​ប្រហែល​​គ្នា​នេះ ក៏​មាន​មតិ​មួយ​ចំនួន​ លើក​ឡើង​ពី​បញ្ហា​ចម្បង​ពីរ​ ដែល​ពួក​គេ​មិន​ពេញ​ចិត្ត ក្រោយ​សាកល្បង​កាន់​ប្រើ iPhone ថ្លៃ ៩៩៩ ដុល្លារ​នោះ​រួច​មក។
ទី​មួយ​គឺ​សំដៅ​លើក​ការ​ប្រើប្រាស់ហាក់​មិន​ទាន់​ថ្នឹក​ចំពោះ​ការ​ដក​ចេញ​នូវ​ប៊ូតុង​Home។ អ្នក​ Review ​ភាគ​ច្រើន​ហាក់​មាន​ការ​មិន​ពេញ​ចិត្ត នូវ​ការ​ប្រើ​ម្រាម​ដៃ​បញ្ជា​ទៅ​លើ​អេ​ក្រង់ ស្រប​ពេល​ដែល​ប៊ូតុង Home ត្រូវ​ដក​ចេញ​ពី​ផ្ទៃ​អេក្រង់ iPhone ឆ្នាំ ២០១៧ នេះ។ ក្រុម​ការងារ CNN អ្នក​នាង Heather Kelly បាន​បញ្ជាក់​ថា របៀប​របប​បញ្ជា​មុខងារ​ថ្មី អាច​ថា​ពិបាក​សម្រាប់​នាង​ក្នុង​ការ​សិក្សា​ឲ្យ​ស៊ី​ជម្រៅ សោត​យ៉ាង​ដូច​ជា​ការ​ចូល​ទៅ​កាន់​ផ្ទៃ Control Center វា​មិន​សាមញ្ញ​ដូច​មុន​ទៀត​ឡើយ។
ចំណុច​នេះ​ចាត់​ទុក​ជា​កង្វល់​ខ្លាំង សម្រាប់​អ្នក​ទម្លាប់​ប្រើ​ប៊ូតុង Home ដែល​ត្រូវ​ប្ដូរ​បែប​បទ​ប្រើ​សឹង ៨០ ​ភាគរយ មក​សិក្សា​ពី​វិធី​នៃ​ការ​បញ្ជា​ថ្មី លើ​អេក្រង់ iPhone X ស៊េរី​ក្រោយ​នេះ​វិញ។
សម្រាប់​ចំណុចទី​ពីរ​គឺ​ដំណើរការ​របស់​ Face ID ថា​មិន​ទាន់​ល្អ​ឥតខ្ចោះ។ ក្រុម​សារព័ត៌មាន CNET មាន​លោក Scott Stein ជា​តំណាង​បាន​រៀបរាប់​ពី​ចំណុច​ពិសេស​នៃ iPhone X រួម​មាន Face ID, Animoji និង​អេក្រង់ AMOLED ដ៏​ស្រស់​ស្អាត។ លោក​បញ្ជាក់​ទៀត​ថា​មុខងារ Face ID អាច​ធ្វើ​ការ​បាន​យ៉ាង​រលូន ទាំង​នៅ​ក្នុង​បន្ទប់​ដែល​មាន​ពន្លឺ​ងងឹត ប៉ុន្តែ​វា​មិន​ទាន់​ល្អ​ឥត​ខ្ចោះ​នៅ​ឡើយ ព្រោះ​ជា​ទូទៅ​យើង​មិន​មែន​គ្រាន់​តែ​ប្រើ​កែវភ្នែក​សម្លឹង​ទៅ​ទូរស័ព្ទ​ដោះ​សោ​អេក្រង់​បាន​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ចាំ​បាច់​ត្រូវ​ប្រើ​ម្រាម​ដៃ​អូស​ដើម្បី​ចូល​ទៅ​កាន់​ Homescreen ថែម​ទៀត៕
ប្រភព៖Sabay

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages