ប្រិយមិត្តអ្នកអានមួយចំនួនប្រហែលជាបានដឹងរួចមកហើយថា ក្រុមហ៊ុន HTC នឹងធ្វើការប្រកាសចេញនូវស្មាតហ្វូនម៉ូឌែលថ្មីរបស់ខ្លួននាថ្ងៃទី 02 វិច្ឆិកានេះហើយ វាអាចនឹងមាន ២ ម៉ូឌែលគឺ HTC U11 Plus និង U11 Life។ មិនតែប៉ុណ្ណោះ ក្រុមការងារ ខេមបូ រីផត ក៏ធ្លាប់បានបង្ហាញត្រួសៗរួចមកហើយ នៅលក្ខណៈសម្បត្តិមួយចំនួនរបស់ HTC U11 Plus ដោយយោងទៅតាមការសរុបព័ត៌មានដែលបានលេចលឺកន្លងមក។
ហើយថ្មីៗនេះ ប្រភពពី Evan Blass គាត់បានបង្ហោះតាមរយះ Twitter របស់គាត់ គឺបង្ហាញថា HTC U11 Plus នឹងមានពណ៌ថ្មីបន្ថែមមួយទៀត ក្រៅពីពណ៌ខ្មៅ និង ពណ៌ប្រាក់។ ហើយពណ៌ថ្មីដែលគាត់បានលើកឡើងនោះគឺ ពណ៌ Translucent មិនតែប៉ុណ្ណោះ វាក៏អាចក្លាយជាពណ៌មួយ ដែលពេញចិត្តពីអ្នកប្រើប្រាស់ ក៏ដូចជាអ្នកគាំទ្រាំរបស់ HTC ផងដែរ។
គួររំលឹកផងដែរថា HTC U11 Plus នឹងត្រូវបំពាក់អេក្រង់បង្ហាញរូបភាពថ្មីស្រឡាងតែម្តង ខុសពីស្មាតហ្វូន HTC ស៊េរីមុនៗ ហើយវានឹងមានគែមអេក្រង់ លើក្រោមកាន់តែ ខ្លីជាងមុន និង មានគែមសង ខាងខ្លីបំផុត ដូចជាស្មាតហ្វូន Galaxy Note 8 និង LG V30 ដែរ ដោយអេក្រង់របស់ U11 Plus មានទំហំធំដល់ 6 អ៊ីង ជាមួយកម្រិតបង្ហាញរូបភាព Quad HD (1440 x 2880 ភិចស៊ែល) និងមានវិមាត្រ អេក្រង់ 18:9 ហើយក៏មិនមាន ប៊ូតុងចុចនៅខាងមុខទៀតដែរ។
ប្រភព៖Sabay
No comments:
Post a Comment