Corsair គឺជាក្រុមហ៊ុន បច្ចេកវិទ្យា ផលិតផល កុំព្យូទ័រ ល្បីផងដែរ។ ដោយឧបករណ៍ Corsair មួយៗ លក្ខណៈឌីហ្សាញ សម្រាប់ ហ្គេម កុំព្យូទ័រទៀតផង។ ថ្មីៗ នេះក្រុមហ៊ុន Corsair មិននឹកស្មានថា ចាប់អារម្មណ៍ ទៅលើផ្នែកការពារ ការបន្ថយកម្ដៅ Ram ប្លែកថ្មីតែម្ដង សាកសមសម្រាប់អ្នកចូលចិត្តបើកកុំព្យូទ័រយូរនិង លេងហ្គេមខ្លាំងនោះ។
ដោយ Corsair ធ្វើការចេញនូវ Cooling System សម្រាប់ Ram ដែលវាជាឧបករណ៍សម្រាប់បន្ថយកម្ដៅ Ram ស៊េរីថ្មីមួយហើយក៏ដំបូងគេបង្អស់ដែរ។ ក្រុមហ៊ុន Corsair បានអោយឈ្មោះឧបករណ៍នេះជាផ្លូវការថា Dominator Airflow Platinum RGB Fan។ ឧបករណ៍នេះរចនាឡើងស្រោបដោយលោហៈអាឡុយមីញូមការពារ វាមានកង្ហារពីរ មកជាមួយ។ កង្ហារពីរនោះមានទំមហំ 50mm អាចវិលបានល្បឿន 3700 RPM ហើយវាបង្កើតចរន្តខ្យល់នៃ 21.2 CFM ជាមួយនឹងកម្រិតសំឡេងអតិបរមា 25.6 dBA។កង្ហារទាំងពីរនេះ មានអាយុយ៉ាងហោចណាស់ 150,000 ម៉ោងក្នុងការប្រើប្រាស់គឺបានសេចក្ដីថាអាយុកាលយើងអាចប្រើប្រាស់វាបើគិតថារាល់ថ្ងៃគឺមិនងាយកើតអីប្រើប្រាស់បានយូរនិងធុនខ្លាំង សម្រាប់អ្នកចូលចិត្តប្រើប្រាស់កុំព្យូទ័ពេញមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះវាមានភ្លើង RGB 16.8 លានពណ៌ បន្ថែមមកជាមួយទៀតផងដែលភ្លើង RGB នោះអមមកជាមួយនឹងកង្ហារបន្ថយកម្ដៅទាំងសងខាង យើងក៏អាចធ្វើការគ្រប់គ្រងភ្លើង RGB នោះតាមរយៈកម្មវិធីនៅក្នុងកុំព្យូទ័ររបស់យើងបានទៀតផង។
Dominator Airflow Platinum RGB Fan នេះចេញលក់ហើយគឺក្នុងតម្លៃ 81ដុល្លារប៉ុណ្ណោះ។ ទោះជាយ៉ាងក៏ដោយ ឧបករណ៍បន្ថយកម្ដៅនៃ Ram នេះមើលទៅហាក់បីដូចជាស្អាត និងមានប្រយោជន៍មែនប៉ុន្តែសម្រាប់អ្នកមាន Ram មិនសូវខ្លាំងនិង តូចទំហំ ត្រឹម 8GB ឬ 16GB នោះគួរណាមិនបាច់គិតពីវានោះទេ។ ដោយវាផលិតឡើងសម្រាប់អ្នកដែលមាន Ram ខ្លាំងនិងចាប់ពី 32GB ឡើងប៉ុណ្ណោះដោយវាច្រើនធំ ទើបត្រូវការជំនួយហើយ។
ប្រភព៖Sabay
No comments:
Post a Comment